ក្រសួងនគរបាលទើបបង្កើតរួចរាល់និងបង្ហាញមុខជាផ្លូវការគេហទំព័រអេឡិចត្រូនិចផ្សព្វផ្សាយ អប់រំច្បាប់ ចាប់ពីថ្ងៃ ១១ ខែកុម្ភៈ ឆ្នាំ ២០២២ ដោយសម្ព័ន្ធផ្នែករឹងគួបផ្សំនឹងកម្មវិធីជឿនលឿនមួយចំនួន ឆ្លើយតបតម្រូវការនៃយុទ្ធសាស្រ្តរដ្ឋាភិបាលអេឡិកត្រូនិកក្នុងសម័យថ្មី។
សម្ព័ន្ធផ្នែករឹងនៃគេហទំព័រអេឡិចត្រូនិកផ្សព្វផ្សាយ អប់រំច្បាប់របស់ក្រសួងនគរបាល។
គេហទំព័រអេឡិចត្រូនិចផ្សព្វផ្សាយ អប់រំច្បាប់របស់ក្រសួងនគរបាល ជាគេហទំព័រនៃផ្នែកមួយចំណុះក្រាំងព័ត៌មានអេឡិចត្រូនិចក្រសួងនគរបាល មានអាសយដ្ឋាន៖ http://bocongan.gov.vn/pbgdpl.html ។ នេះជាបណ្ដាញព័ត៌មានច្បាប់ជាផ្លូវការ បើកចំហសម្រាប់ស្ថាប័ន អង្គការ បុគ្គលអាចធ្វើការស្វែងរករាល់លិខិតបទដ្ឋានច្បាប់ពាក់ព័ន្ធដល់ការងារនគរបាល; ចូលរួមផ្ដល់យោបល់ រួមចំណែកក្នុងលិខិតបទដ្ឋានច្បាប់ដែលក្រសួងនគរបាលដឹកនាំកសាង; រួមចំណែកធ្វើឱ្យសុក្រឹត កសាងប្រព័ន្ធច្បាប់សមស្របនឹងភាពជាក់ស្ដែង លើកកម្ពស់ប្រសិទ្ធភាពការងារអភិបាលកិច្ចលើវិស័យ ធានាសន្ដិសុខ សណ្ដាប់ធ្នាប់។
គេហទំព័រអេឡិចត្រូនិចផ្សព្វផ្សាយ អប់រំច្បាប់នឹងផ្ដល់ព័ត៌មានទាន់ពេលសម្រាប់សកម្មភាពចង្អុលការដឹកនាំរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល ក្រសួងនគរបាលក្នុងការចេញឯកសារច្បាប់ថ្មី ធ្វើការបញ្ជ្រាប ផ្សព្វផ្សាយនិងអនុវត្តច្បាប់; ផ្ដល់ព័ត៌មានស្ដីពីការកសាងគម្រោងច្បាប់ គតិយុត្តពាក់ព័ន្ធនឹងការងារនគរបាល; រាល់សកម្មភាព សហប្រតិបត្តិការអន្តរជាតិក្នុងការអនុវត្តច្បាប់របស់ក្រសួងនគរបាល; រាល់សកម្មភាពចង្អុលការ ណែនាំស្ដីពីការងារផ្សព្វផ្សាយអប់រំច្បាប់ ការងារកែទម្រង់រដ្ឋបាលរបស់ក្រសួងនគរបាលនិងនគរបាលបណ្តាអង្គភាព ភូមិភាគ។ ទន្ទឹមនឹងនោះ គ្រប់ស្ថាប័ន អង្គភាព បុគ្គល អាចដោះដូរទៅវិញទៅមកជាមួយអង្គភាពមានសមត្ថកិច្ចចំណុះក្រសួងនគរបាល ដើម្បីសួរឆ្លើយអំពីសេចក្ដីកំណត់នៃច្បាប់ចំណុះវិស័យអភិបាលកិច្ចរបស់ក្រសួងនគរបាល៕
យោង៖ កាសែតយ៉ឹងទ្រី - បកប្រែ៖ ថាច់ធី