តំណាងថ្នាក់ដឹកនាំខេត្តសុកត្រាំង ជូនអាហារូបករណ៍ដល់សិស្ស និស្សិតគំរូ។
សមាគមជំរុញការសិក្សាខេត្តសុកត្រាំង ទើបធ្វើពិធីជូនអាហារូបករណ៍ ជំរុញការសិក្សា ជំរុញបញ្ញា “លឿងឌិញកួរ” ដល់សិស្ស និស្សិតគំរូក្នុងខេត្តចំនួន ៣៤០ ចំណែក ដោយទឹកប្រាក់សរុបជាង ១,៣៧ ពាន់លានដុង។ ក្នុងនោះ អាហារូបករណ៍ ២៧១ ចំណែក ជូនដល់និស្សិតគំរូសង្វាតរៀនសូត្រ កំពុងរៀននៅតាមសាកលវិទ្យាល័យនានាក្នុងទូទាំងប្រទេស (មួយចំណែកៗតម្លៃ ៣ លានដុង); អាហារូបករណ៍ ៥០ ចំណែក ជូនដល់សិស្សដែលមានពិន្ទុប្រឡង ៣ វិញ្ញាសាចូលមហាវិទ្យាល័យខ្ពស់បំផុត (មួយចំណែកៗតម្លៃ ៥ លានដុង); អាហារូបករណ៍ ១៤ ចំណែកជូនដល់និស្សិតថ្មីសង្វាតរៀនសូត្រនៃកម្មវិធី “ជំរុញដំណើរប្អូនទៅកាន់សាលា” (មួយចំណែកៗ តម្លៃ ២០ លានដុង) និងអាហារូបករណ៍ ៥ ចំណែក (មួយចំណែកៗតម្លៃ ៥ លានដុង) ជូនដល់អ្នកនិពន្ធទទួលបានរង្វាន់ឯកក្នុងការប្រឡង “គំនិតច្នៃប្រតិដ្ឋយុវជននិងកុមារ” ខេត្តសុកត្រាំង ឆ្នាំ២០២១។ អាហារូបករណ៍ អាស្រ័យក្រុងហ៊ុនចំកាត់សមាជិកមួយឆ្នោតជាតិខេត្តសុកត្រាំងធ្វើហិរញ្ញប្បទាន។ អាហារូបករណ៍បានលើកទឹកចិត្ត និងជំរុញស្មារតីសិស្ស និស្សិត របស់ខេត្ត ឆ្លងកាត់ការលំបាកដើម្បីរៀនសូត្របានល្អប្រសើរ៕
លីធាន-វិមាន