មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

14/02/2022 - 09:05

ឈាន​ឡើង​ផ្តើម​ពីទម្រង់​ចិញ្ចឹម​សត្វ​

អា​ស្រ័យ​ជ្រើស​បាន​ទម្រង់​ចិញ្ចឹម​សត្វ​សម​ស្រប​ ទើប​បង​ស្រី​ត្រឹង​ធីង៉ុក​ហឿង នៅ​ភូមិ​ផ្នោ​កញ្ជើ​ ឃុំ​ថាម​ដូង​ ស្រុក​មីស្វៀង​ ខេត្ត​សុក​ត្រាំង​ បាន​ជួយ​គ្រួ​សារ​ចាក​ផុត​ពីភាព​ក្រី​ក្រ ឈាន​ឡើង​ធូរ​ធារ។​

  បង​ស្រី​ត្រឹង​ធីង៉ុក​ហឿង កំ​ពុង​ឱ្យ​ចំ​ណី​មាន់​។​

មុន​នេះ​ ប្តី​ប្រ​ពន្ធ​បង​ស្រី​ត្រឹង​ធីង៉ុក​ហឿង ដើរ​ធ្វើ​ការ​ស៊ី​ឈ្នួល​នៅ​ភូមិ​ស្រុក​ និង​ដាំ​ដំណាំ​រួម​ផ្សំ​បាន​ ១ កុង​ដើម្បី​គិត​គូរ​ជីវ​ភាព​គ្រួ​សារ​។​ សង្កេត​ឃើញ​ប្តី​ប្រ​ពន្ធ​បង​ស្រី​ខិត​ខំ​ធ្វើ​ការ​រកស៊ី​ ភូមិ​ភាគ​ក៏​ពិនិត្យ​ជម្រើស​ឧបត្ថម្ភ​បុល​ទុន​អនុ​គ្រោះ​ និង​ឧបត្ថម្ភ​ពូជ​គោទឹក​ដោះ​។​ តាម​សម្ដី​បង​ស្រី​ហឿង បើ​គោ​កើត​កូន​ឈ្មោល​ គាត់​លក់​ដើម្បី​គិត​គូរ​ជីវ​ភាព​ បើ​កើត​កូន​មេទុក​ចិញ្ចឹម​បន្ត​។​ ជាមួយ​នឹង​របៀប​ធ្វើ​នោះ​រហូត​មក​ទល់​ពេល​នេះ​ គ្រួ​សារ​បង​ស្រី​មាន​គោទឹក​ដោះ​ ៥ ក្បាល​ ក្នុង​នោះ​ មាន​ ២ ក្បាល​កំ​ពុង​ផ្តល់​ទឹក​ដោះ​។​

បង​ស្រី​ហឿង នៅ​ទាំង​បាន​គម្រោង​ចិញ្ចឹម​គោរបស់​ខេត្ត​ឧបត្ថម្ភ​ដើម​ទុន​ វិនិ​យោគ​សង់​រោង​គោនិង​បច្ចេក​ទេស​ថែទាំ​ ដើម្បី​ចិញ្ចឹម​គោ​សាច់ទៀត​ផង​។​ បច្ចុប្បន្ន​ គាត់​ចិញ្ចឹម​គោ​សាច់បាន​ ៥ ក្បាល​ អនុវត្ត​បច្ចេក​ទេស​ថែទាំ​គោ​តាម​ការ​ណែនាំ​របស់​គម្រោង​ការ​។​ បង​ស្រី​ហឿង ឱ្យ​ដឹង​៖ “អា​ស្រ័យ​ចិញ្ចឹម​គោ ទើប​គ្រួ​សារ​ខ្ញុំ​មាន​ប្រាក់​ចំ​ណូល​ជាប្រ​ចាំ​។​ ប្តី​ខ្ញុំ​តែង​ចូល​រួម​វគ្គ​ហ្វឹក​ហ្វឹនចិញ្ចឹម​សត្វ​និង​ស្រាវ​ជ្រាវ​តាម​សៀវ​ភៅ​ កាសែត​ ទូរ​ទស្សន៍​ ហេតុ​នោះ​ក៏​យល់​ដឹង​ច្រើន​អំ​ពី​បច្ចេក​ទេស​ថែទាំ​គោ។​ ព្រោះ​ហេតុ​នោះ​ គោទឹក​ដោះ​និង​គោ​សាច់សុទ្ធ​តែ​ធំ​ធាត់​ល្អ​។​ បច្ចុប្បន្ន​ គោទឹក​ដោះ​មួយ​ក្បាល​ផ្តល់​ទឹក​ដោះ​មធ្យម​ភាគ​ពី ១០-១៥ គីឡូ​ក្រាម​/ថ្ងៃ​ លក់​ដោយ​តម្លៃ​ ១១.០០០ ដុង​/គីឡូ​ក្រាម​ ម្ល៉ោះ​ហើយ​ខ្ញុំ​មាន​ប្រាក់​ចំ​ណូល​លំ​នឹង​”។​

មិន​ត្រឹម​តែដូច្នោះ​ ពេល​បាន​សមាគម​សហពន្ធ​នារី​ឃុំ​ឧបត្ថម្ភ​ទុន​បុល​អភិវឌ្ឍ​ផលិត​កម្ម​ បង​ស្រី​ហឿង នៅ​ទាំង​បាន​វិនិ​យោគ​ជិត​ ១០០ លាន​ដុង​សង់​ទ្រុង​ចិញ្ចឹម​ មាន់​ ទា ដើម្បី​រក​ប្រាក់​ចំ​ណូល​បន្ថែម​។​ បង​ស្រី​ហឿង ឱ្យ​ដឹង​៖ “នៅ​ពេល​មាន​លក្ខណ​សម្បត្តិ​ ប្តី​ប្រ​ពន្ធ​ខ្ញុំ​តែង​ខិត​ខំ​ធ្វើ​ការ​រកស៊ី​ មិន​ដើរ​ស៊ី​ឈ្នួល​លំ​បាក​ដូច​មុន​ទៀត​។​ អា​ស្រ័យ​ចេះ​បច្ចេក​ទេស​ និង​ថែទាំ​ហ្មត់​ចត់​ ម្ល៉ោះ​ហើយ​ការ​ចិញ្ចឹម​ មាន់​ ទា សម​ប្រ​កប​។​ មធ្យម​ភាគ​ក្នុង​ ១ ឆ្នាំ​ ខ្ញុំ​លក់​មាន់​បាន​ពី ២-៣ ល្បាស់ មួយ​ល្បាស់ៗ​ប្រ​មាណ​ ពី ៤០០ - ៥០០ ក្បាល​; ចំ​ណែក​ទាចិញ្ចឹម​ជាង​ ១០០ ក្បាល​ មាន​ពង​លក់​រៀង​រាល់​ថ្ងៃ​។​ ក្នុង​អំ​ឡុង​ពេល​ជាង​ ៥ ឆ្នាំ​ចិញ្ចឹម​សត្វ​ ជីវ​ភាព​គ្រួ​សារ​បាន​ធូរ​ធារឡើង​។​ ពិសេស​គឺ​ឆ្នាំ​កន្លង​ ពេល​ជំងឺ​ COVID-១៩ ឆ្លង​រាត​ត្បាត​ ខ្ញុំ​នៅ​តែមាន​មាន់​និង​ពង​ទាលក់​ធម្ម​តា​ ម្ល៉ោះ​ហើយ​ជីវ​ភាព​គ្មាន​រង​ផលប៉ះ​ពាល់​អ្វី​ឡើយ​”។​

បង​ស្រី​ថាច់​ធីផល្លី អនុ​ប្រ​ធាន​សមាគម​សហពន្ធ​នារី​ឃុំ​ថាម​ដូង​ ឱ្យ​ដឹង​៖ “បង​ស្រី​​ត្រឹង​ធីង៉ុក​ហឿង គឺ​ជាបុគ្គ​លលេច​ធ្លោ​ជាង​គេក្នុង​ចំ​ណោម​សមាជិក​បាន​ចាក​ផុត​ពីភាព​ក្រី​ក្រ។​ ទម្រង់​ចិញ្ចឹម​ មាន់​ ទា របស់​គាត់​កំ​ពុង​បាន​សមាគម​ជ្រើស​ធ្វើ​ទម្រង់​គំ​រូ​ដើម្បី​ពង្រីក​បន្ថែម​”៕​

                                      លីធាន​-វិមាន​

ចែករំលែកអត្ថបទ