មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

14/02/2022 - 09:05

ប្រ​ធាន​សាខា​សមាគម​កសិករ​ ថាច់​ហ្វាង​

បងថាច់​ហ្វាង

មាមីង​ជន​ជាតិ​ខ្មែរ​នៅ​ភូមិ​ព្រែក​និស្ស័យ​ ឃុំ​តឹង​មីុ ស្រុក​ត្រា​អូង​ ខេត្ត​វិញ​ឡុង​ វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​ខ្នះ​ខ្នែង​អស់​ពីចិត្ត​របស់​បង​ថាច់​ហ្វាង​។​

បងថាច់​ហ្វាង​ ជាប្រ​ធាន​សាខា​សមាគម​កសិករ​ភូមិ​ព្រែក​និស្ស័យ​។​ បង​ហ្វាង​ ក៏​ជាអនុ​ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​សិរី​មង្គល​តា​ធាយ (ព្រែក​និស្ស័យ​) ផង​ដែរ​ ម្ល៉ោះ​ហើយ​បង​តែង​យល់​ច្បាស់​ពីជីវ​ភាព​គ្រួ​សារ​នីមួយ​ៗ​ក្នុង​ភូមិ​។​ ជាមនុស្ស​ក្នុង​ភូមិ​ស្រុក​ ហេតុ​នោះ​ បង​ក្តាប់​ច្បាស់​ដំណាក់​កាល​អភិវឌ្ឍ​ភូមិ​ស្រុក​របស់​ខ្លួន​។​ បង​ហ្វាង​ ឱ្យ​ដឹង​៖  “កាល​ពី​មុន​ ខ្ញុំ​គ្រាន់​តែចូល​រួម​កិច្ច​ការ​គណៈ​កម្ម​ការ​វត្ត​ព្រែក​និស្ស័យ​ប៉ុណ្ណោះ​ ពីព្រោះ​ខ្ញុំ​នៅ​គិត​គូរ​មើល​ថែ​ក្រូច​ពោធិ៍​សាត់​និង​ធ្វើ​ស្រែ​ទៀត​ផង​។​ ពេល​ដែល​ភូមិ​ភាគ​ចុះ​មក​ជំរុញ​ឱ្យ​ខ្ញុំ​ចូល​រួម​ការ​ងារ​សមាគម​កសិករ​ ខ្ញុំ​ក៏​យល់​ព្រម​ ព្រោះ​ថា​កូន​ធំ​ៗ​អស់​ហើយ​ ជីវ​ភាព​គ្រួ​សារ​ក៏​បាន​លំ​នឹង​ផង​ដែរ​”។​

បង​ថាច់​ហ្វាង​ ដោះ​ដូរ​ជាមួយ​នឹង​លេខា​សាខា​បក្ស​ ឡឹម​សុផា។​

ក្រូច​ពោធិ៍​សាត់​ដើម​ចាស់​ បង​ហ្វាង​កែប្រែ​ចម្ការ​ដើម្បី​ដាំ​ដូង​តឿ​ក្រអូប​វិញ​។​ “ប្រ​ពន្ធ​ខ្ញុំ​តែង​ចំ​អក​ឱ្យ​ថា​ “តាប៉ិឯង​ដាំ​ដូង​ ដើម្បី​មិន​បាច់​ចំ​ណាយ​ពេល​ថែទាំ​ មាន​ពេល​វេលា​ដើម្បី​គិត​គូរ​ រឿង​ភូមិ​ស្រុក​មែន​អត់​?”- បង​ហ្វាង​ បង្ហើប​ឱ្យ​ដឹង​៖ តាម​ពិត​ ដូច្នោះ​មែន​ ដោយ​មិន​បាច់​ “កម្ចាត់​សត្វ​ល្អិត​” ជាមួយ​នឹង​ជីថ្នាំ​លើ​ដំណាំ​ក្រូច​ពោធិ៍​សាត់​ បង​ហ្វាង​មាន​ពេល​វេលា​ច្រើន​ដើម្បី​គិត​គូរ​ដល់​សមាជិក​ផង​។​ បង​ហ្វាង​ មោទន​ភាព​៖ “មក​ទល់​ពេល​នេះ​ ភូមិ​ព្រែក​និស្ស័យ​គ្មាន​សមាជិក​កសិករ​ក្រី​ក្រឡើយ​”។​

បើ​តាម​បង​ឡឹម​សុផា លេខា​សាខា​បក្ស​ ប្រ​ធាន​ភូមិ​ព្រែក​និស្ស័យ​ឱ្យ​ដឹង​ ដោយ​ការ​ខ្នះ​ខ្នែង​អស់​ពីចិត្ត​របស់​បង​ហ្វាង​ បាន​ជួយ​សមាជិក​ជាច្រើន​មិន​អល់​អែក​បង្វែរ​រចនា​សម្ព័ន្ធ​ឈើ​ដំណាំ​សត្វ​ចិញ្ចឹម​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​កសិកម្ម​។​ បង​ហ្វាង​ ជាអ្នក​ស្វែង​យល់​ពីជីវ​ភាព​គ្រួ​សារ​នីមួយ​ៗ​ ផ្តល់​ពិគ្រោះ​ទម្រង់​រក​ស៊ី​ច្រើន​បែប​យ៉ាង​ និង​ឧទ្ទេស​នាម​ដល់​គណៈ​កម្ម​ការ​គ្រប់​លំ​ដាប់​ថ្នាក់​ដោះ​ស្រាយ​ឱ្យ​រាល់​គ្រួ​សារ​បុល​ដើម​ទុន​ដើម្បី​អភិវឌ្ឍ​ទម្រង់​។​ បង​ថាច់​ថន នៅ​ភូមិ​ព្រែក​និស្ស័យ​ ឱ្យ​ដឹង​៖ “បង​ហ្វាង​ឃើញ​ខ្ញុំ​ពេញចិត្ត​ដាំ​ឈើ​លម្អ​ ម្ល៉ោះ​ហើយ​បង​ឧទ្ទេស​នាម​ឱ្យ​ខ្ញុំ​បុល​ដើម​ទុន​ដើម្បី​ដាំ​ឈើ​លម្អ​មួយ​ចំ​នួន​ជុំ​វិញ​ផ្ទះ​។​ សព្វ​ថ្ងៃ​ ខ្ញុំ​សង​ស្រឡះ​ដើម​ទុន​អស់​ហើយ​ នៅ​សល់​ឈើ​លម្អ​មួយ​ចំ​នួន​ទុក​សម្រាប់​លក់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​តាម​របៀប​បង្វិល​ជុំ​។​ មុខ​របរពិត​របស់​ខ្ញុំ​គឺ​ ជាង​ឈើ​ ប៉ុន្តែ​ម្តង​ម្កាល​លក់​ឈើ​លម្អ​ជួយ​ឱ្យ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​បន្ថែម​ ដើម្បី​ទិញ​របស់​របរ​សម្រាប់​គ្រួ​សារ​” បង​ហ្វាង​ក៏​បាន​ឧទ្ទេស​នាម​ឱ្យ​ប្តី​ប្រ​ពន្ធ​បង​ស្រី​ថាច់​ធីសារ៉ួ បុល​ដើម​ទុន​ចិញ្ចឹម​គោ បើក​ហាង​លក់​សារ​ពើ​ភ័ណ្ឌ និង​ភេសជ្ជៈ​ផង​ដែរ​។​ បើ​តាម​បង​ស្រី​សារ៉ួ ប្តី​គាត់​ទទួល​បន្ទុក​ចិញ្ចឹម​គោនិង​ធ្វើ​ការ​ឈ្នួល​បន្ថែម​។​ រីឯ​បង​ស្រី​លក់​ដូរ​ បច្ចុ​ប្បន្ន​គ្រួ​សារ​បាន​ចាក​ផុត​ពីភាព​ក្រី​ក្រ។​

បង​ហ្វាង​ ឲ្យ​ដឹង​បន្ថែម​៖ គ្រួ​សារ​បង​ស្រី​ដាវធី​យ្វៀង​ ថាច់​ធីត្រង ថាច់​ធីបា ថាច់​កូក៘ ទើប​ចាក​ផុត​ពីភាព​ក្រី​ក្រ។​ ដោយ​ឡែក​គ្រួ​សារ​ថាច់​តួ និង​ថាច់​ថាំង៘ សព្វ​ថ្ងៃ​ជីវ​ភាព​ធូរ​ធារ​ខ្លាំង​ណាស់​។​ បង​ហ្វាង​ឱ្យ​ដឹង​៖ “កសិករ​ក្នុង​ភូមិ​ចាក​ផុត​ពីភាព​ក្រី​ក្រ ឈាន​ឡើង​ធូរ​ធារ គឺ​ជាកម្លាំង​ចលករ​ដើម្បី​ខ្ញុំ​អនុវត្ត​ល្អ​ភារកិច្ច​របស់​ខ្លួន​ជាង​ទៀត​”៕​

                                   ហាថាញ-លីសៀ  

ចែករំលែកអត្ថបទ