មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

07/02/2022 - 14:21

ស្រុក​ថ្កូវ​ លើក​កម្ពស់​លក្ខណៈ​សហគមន៍​ក្នុង​ការ​ជីក​ប្រ​ឡាយ​រាយ​រង​

ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​ ចូល​រួម​យ៉ាង​សកម្ម​ការ​ចលនា​ជីក​ប្រ​ឡាយ​រាយ​រង​ (ប្រ​ឡាយ​កម្រិត​ III) សម្រាប់​បម្រើ​ការ​ផលិត​កសិកម្ម​។​

អា​ស្រ័យ​មាន​ប្រ​ឡាយ​កម្រិត​ III  ទើប​ដំណាំ​ស្រូវ​នៅ​ភូមិ​បាត្រាច់
ឃុំ​តឹង​ហ៊ីបផ្ដល់​ទិន្ន​ផលខ្ពស់​។​

តាម​រយៈ​ការ​ងារ​ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​ ភូមិ​ភាគ​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ទូលំ​ទូលាយ​និង​បង្ក​ភាព​សុស​សាយ​ ទើប​ប្រ​ជា​ជន​មាន​ការ​យល់​ដឹង​ត្រឹម​ត្រូវ​ពីផលប្រ​យោជន៍​របស់​ប្រ​ឡាយ​រាយ​រង​ក្នុង​ការ​អនុវត្ត​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​កម្ម​ ធានា​ប្រ​ភព​ទឹក​សាប​សម្រាប់​បម្រើ​ការ​ផលិត​។​ ឆ្លង​តាម​រយៈ​នោះ​ ក៏​លេច​ចេញ​នូវ​គំ​រូ​ជាច្រើន​ដែល​ស្ម័គ្រ​បរិច្ចាគ​ដី​និង​ដំណាំ​ដើម្បី​ស្ដារ​និង​ជីក​ថ្មី​ប្រ​ឡាយ​កម្រិត​ III រាប់​ពាន់​ខ្សែ​ ប្រ​មាណ​តម្លៃ​ដែល​ប្រ​ជា​ជន​ចូល​រួម​បរិច្ចាគ​ដី​និង​ដំណាំ​ (គិត​ជាទឹក​ប្រាក់​) ពី៤-៥ពាន់​លាន​ដុង​/ឆ្នាំ​សម្រាប់​អនុវត្ត​។​ ដោយ​ឡែក​ក្នុង​ឆ្នាំ​ ២០២០ ស្រុក​ថ្កូវ​បាន​អនុវត្ត​សំ​ណង់​ ប្រ​ឡាយ​កម្រិត​ III ចំ​នួន​ ១៥៨ ខ្សែ​ មាន​ប្រ​វែង​ ៩៦.៧២៥ គីឡូ​ម៉ែត្រ សម្រេច​ ១០៤.៨% នៃ​ផែន​ការ​សម្រាប់​ស្រោច​ស្រព​លើ​ផ្ទៃ​ដី​ ២.៧១៤ ហិកតា​ ផ្ទៃ​ដី​ដែល​ប្រ​ជា​ជន​បរិច្ចាគ​ជាង​ ២២.៥៩ ហិកតា​ (គិត​ជាទឹក​ប្រាក់​ជាង​ ១៣.៥ ពាន់​លាន​ដុង​ )។​

តាម​ប្រ​សាសន៍​លោក​ថាច់​សុផាន់ អនុប្រ​ធាន​ការិ​យាល័យ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ស្រុក​ថ្កូវ​ ឆ្នាំ​ ២០២១ មាមីង​ចូល​រួម​ជីក​ស្តារ​ កែលម្អ​ ពង្រឹង​ទំ​នប់​កន្លែង​បាក់​ស្រុត​ដោយ​ទឹក​ធំ​។​ ឆ្លង​តាម​រយៈ​នោះ​ មាន​ផ្នែក​សំ​ណង់​ចំ​នួន​ ១៩០ ប្រ​វែង​សរុប​ ១២២.១៧ គ.ម ផ្ទៃ​ដី​ចលនា​សិករ​បរិច្ចាគ​ប្រ​មាណ​ ១២ ហិកតា​ (ជីក​ថ្មី​ និង​ស្តារ​ប្រ​ឡាយ​កម្រិត​ III ចំ​នួន​ ១១៥ ខ្សែ​ ប្រ​វែង​សរុប​ ១១៤.៥៩៥ គ.ម ផ្ទៃ​ដី​និង​ដំណាំ​ដែល​ប្រ​ជា​ជន​បាន​បរិច្ចាគ​គឺ​ ១០.៩៥ ហិកតា​; កែលម្អ​និង​ពង្រឹង​ទំ​នប់​ស្រុត​បាក់​ចំ​នួន​ ៥៩ ផ្នែក​សំ​ណង់​មាន​ប្រ​វែង​ ៧.៣៨៤ គ.ម ផ្ទៃ​ដី​ ប្រ​ជា​ជន​បរិច្ចាគ​គឺ​ ១.៥២ ហិកតា​...)។​ ភូមិ​ភាគ​ជាច្រើន​បាន​ចលនា​ប្រ​ជា​ជន​បរិច្ចាគ​ដី​ និង​ដំណាំ​សម្រាប់​ជីក​ស្ដារ​ប្រ​ឡាយ​បាន​ល្អ​ ដូច​ជា​ ឃុំ​គឹមសើុង​ ហាម​យ៉ាង​ លឺវង៉េប​អាញ់ ឡុង​ហ៊ីប...។​ល។​ កសិករ​ថាច់​ហ្វា នៅ​ភូមិ​ផ្នោរ​ព្រាល ឃុំ​ឡុង​ហ៊ីប ចែក​រំលែក​៖ “ខ្ញុំ​បាន​បរិច្ចាគ​ដី​ជាង​ ៣០០ម២ (ប្រ​វែង​ ៦០ ម៉ែ​ត្រ ទទឹង ០៥ ម៉ែ​ត្រ) និង​ចលនា​គ្រួ​សារ​ឯទៀត​ចូល​រួម​បរិច្ចាគ​ដី​ និង​ដំណាំ​នៅ​ពេល​គម្រោង​បាន​ឆ្លង​កាត់​ចំ​ណែក​ដី​របស់​ខ្លួន​។​ អា​ស្រ័យ​ហេតុ​នេះ​ មិន​ត្រឹម​តែគ្រួ​សារ​របស់​ខ្ញុំ​មាន​ទឹក​គ្រប់​គ្រាន់​សម្រាប់​ផលិត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ដល់​គ្រួ​សារ​រាប់​រយ​ទៀត​ បាន​ទទួល​ផលពីសំ​ណង់​ធារា​សាស្ត្រ​នេះ​ផង​ដែរ​” ។​

ស្រុក​ថ្កូវ​ ជារៀង​រាល់​ឆ្នាំ​មាន​ផ្ទៃ​ដី​ផលិត​ស្រូវ​ប្រ​មាណ​ ៤០.០០០ ហិកតា​ និង​ដី​ដាំ​ដំណាំ​ ៦.០០០ ហិកតា​។​ ការ​រក្សា​ទឹក​សាប​ក្នុង​វាល​ស្រែ​ ឆ្លង​តាម​រយៈ​ដំណោះ​ស្រាយ​ជីក​ស្តារ​ប្រ​ឡាយ​តែង​បាន​ភូមិ​ភាគ​ និង​ផ្នែក​កសិកម្ម​ស្រុក​ ផ្សព្វ​ផ្សាយ​យ៉ាង​ទូលំ​ទូលាយ​ ហើយ​បាន​កសិករ​ស្ម័គ្រ​ចិត្ត​គាំ​ទ្រ៕​

                     តាម​កាសែត​ត្រា​វិញ​-លេង​មី

ចែករំលែកអត្ថបទ