គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ទើបសហការនឹងក្រុមហ៊ុនភាគហ៊ុនវាយោអគ្គិសនី ទ្រុងណាមត្រាវិញ ១ ចំណុះទ្រុងណាម Group រៀបចំសម្ពោធបើកដំណើរការរោងចក្រវាយោអគ្គិសនីដុងហាយ ១។
ពិធីកាត់ខ្សែបូសម្ពោធរោងចក្រវាយោអគ្គិសនីដុងហាយ១។
រោងចក្រវាយោអគ្គិសនីដុងហាយ ១ មានទីតាំងនៅ V១-៧ ឃុំដុងហាយ ស្រុកយ្វៀងហាយ ខេត្តត្រាវិញ បានបើកការដ្ឋានសាងសង់កាលពីចុងត្រីមាសទី IV ឆ្នាំ ២០២០ ជាមួយតម្លៃទឹកប្រាក់វិនិយោគសរុបជិត ៥.០០០ ពាន់លានដុង។ ព្រមជាមួយនោះ អង្គភាព បានកសាងសម្រេចរួចរាល់បណ្ដាញខ្សែ និងប្រព័ន្ធចែកចាយអគ្គិសនី ដំឡើង ២ ស្ថានីយប្ដូរតង់ស្យុង ៣៣/២២០kV និងបណ្តាញខ្សែ ៥០០kV (បណ្ដាញខ្សែ ១១,៦ គ.ម តភ្ជាប់ពីរោងចក្រវាយោអគ្គិសនីដុងហាយ ១ ទៅទល់នឹងស្ថានីយប្ដូរតង់ស្យុងស្កាត់ប្រព័ន្ធបញ្ជូនអគ្គិសនីថាមពលពន្លឺព្រះអាទិត្យ)៕
សឺនម៉ាល័យ-លីសៀ