មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

10/01/2022 - 08:55

ចិញ្ចឹម​ត្រី​កូប៊ីយ៉ា​នៅ​កោះ​ហង​ជូយ

កោះ​ហងជូយ នៅ​ចម្ងាយ​ពីមាត់​ទន្លេ​សុងដុកប្រ​ហែល​ ១៧ គាវុធ​ទៅ​ទិស​ខាង​លិច ចំ​ណុះ​ទីប្រ​ជុំ​ជន​សុងដុក ស្រុក​ត្រឹង​វ៉ាន់​ថើយ​ ខេត្ត​កាម៉ាវ កាល​ពីមុន​ ប្រ​ជា​ជន​នៅ​លើ​កោះ​នេះ​រស់​នៅ​ដោយ​ប្រ​កប​របរ​សន្ទូច​អន្ទង់​សមុទ្រ​។​ ប៉ុន្តែ​រយៈ​ពេល​ជិត​ៗ​នេះ​ ដោយ​សារ​អន្ទង់​សមុទ្រ​កាន់​តែ​ហោច​ទៅ​ៗ​ ធ្វើ​ឱ្យ​របរ​សន្ទូច​មិន​អាច​ធ្វើ​បន្ត​ទៀត​បាន​។​ ដូច្នេះ​ដើម្បី​ធានា​ជីវ​ភាព ​ប្រ​ជា​ជន​ដែល​រស់​នៅ​លើ​កោះ​នេះ​ក៏​បាន​ប្តូរ​មក​ចិញ្ចឹម​ត្រី​កូប៊ីយ៉ា​ក្នុង​ក្បូន​វិញ​។​

​ ប្តី​ប្រ​ពន្ធ​បង​ត្រឿង​តែង​ពិនិត្យ​ជម្រះ​ទឹក​ស្អាត​ឱ្យ​ត្រី​ជាប្រ​ចាំ​។​

ព្រលឹម​ស្រាងៗ​ ម្ចាស់​ក្បូន​នៅ​លើ​កោះ​ហងជូយ ត្រៀម​ដាក់​ចំ​ណី​ត្រី​នៅ​ពេល​ព្រឹក​។​ ជួប​យើង​ខ្ញុំ​ បង​ហុង​ញ៉ឹក​ត្រឿង​ ក៏​ផ្អាក​ដៃ​សំ​ណេះ​សំ​ណាល​។​ បង​រៀប​រាប់​ ស្រុក​កំ​ណើត​របស់​បង​នៅ​ទីប្រ​ជុំ​ជន​កៃ​ដូយ​វ៉ាម ស្រុក​ភូតឹង​ ខេត្ត​កា​ម៉ាវ ។​ កាល​ពី​ ២២ ឆ្នាំ​មុន​ រៀប​ការ​រួច​ពីរ​នាក់​ប្តី​ប្រ​ពន្ធ​បង​ក៏​ចេញ​ទៅ​រស់​នៅ​លើ​កោះ​ ដើម្បី​ប្រ​កប​ការ​ងារ​ចិញ្ចឹម​ជីវិត​កាល​នោះ​ មាន​តែ​កូន​ទូក​មួយ​។​ ដូច​អ្នក​នេសាទ​ឯទៀត​ នៅ​លើ​កោះ​នេះ​ដែរ​ មក​ដល់​កោះ​ហងជូយ ប្តី​ប្រ​ពន្ធ​បង​ធ្វើ​ខ្ទម​បង្កើត​អា​ជីព​។​ កាល​នោះ​ នៅ​លើ​កោះ​មាន​ភាព​ស្ងប់​ស្ងាត់​ណាស់​ ប្រ​ជា​ជន​មក​រស់​នៅ​តិច​តួច​ ដូច្នេះ​ប្តី​ប្រ​ពន្ធ​បង​ទៅ​កណ្តាល​កោះ​ គាស់​រាន​ដី​ដាំ​ដំឡូ​ង និង​បន្លែ​ ដើម្បី​ដូរ​ជាមួយ​អ្នក​នេសាទ​យក​អង្ករ​ និង​ទឹក​សាប​។​ លុះ​ពេល​ល្ងាច​ បង​ត្រឿង​បើក​ទូក​ជុំ​វិញ​កោះ​ រាយ​សន្ទូច​ និង​ដាក់​មង ចំ​ណែក​ប្រ​ពន្ធ​បង​ក៏​បើក​ហាង​លក់​ដូរ​បន្តិច​បន្តួច​នៅ​លើ​កោះ​នេះ​ដែរ​។​ កាល​នោះ​ ផ្ទៃ​សមុទ្រ​ជុំ​វិញ​កោះ​ហង​សម្បូរ​ផល​សមុទ្រ​ណាស់​ ដូច្នេះ​ជីវ​ភាព​របស់​ប្តី​ប្រ​ពន្ធ​បង​មាន​ភាព​ងាយ​ស្រួល​ណាស់​។​ ចេញ​ទៅ​នៅ​លើ​កោះ​មិន​យូរ​ប៉ុន្មាន​ គ្រួ​សារ​បង​មិន​ត្រឹម​តែគ្រប់​ហូប​ប៉ុណ្ណោះ​ទេ ថែម​ទាំង​សំ​ចៃ​បាន​ដើម​ទុន​ទៀត​ផង​។​

តាម​សម្ដី​បង​ត្រឿង​ បន្ទាប់​ពីបង​ទៅ​រស់​នៅ​លើ​កោះ​ពីរ​បីឆ្នាំ​ ពូហ្វិញ​ផុងវ៉ូវ នៅ​ទីប្រ​ជុំ​ជន​សុង​ដុក និង​ពូឡេ​វ៉ាន់​អ៊ុក នៅ​ខេត្ត​គៀង​យ៉ាង​ ក៏​បាន​មក​វិនិ​យោគ​បោះ​ក្បូន​ចិញ្ចឹម​ត្រី​កូប៊ី​យ៉ា​ដែរ​។​ បន្ទាប់​ពីទទួល​បាន​ជោគ​ជ័យ​ដំបូង​ ពួក​គាត់​ក៏​មាន​បទ​ពិសោធន៍ រួច​បាន​ណែនាំ​បន្ត​ដល់​ប្រ​ជា​ជន​នៅ​លើ​កោះ​ហង​ជូយ​របៀប​ចិញ្ចឹម​ត្រី​កូប៊ីយ៉ា​ក្នុង​ក្បូន​។​  “ដោយ​បាន​ការ​ណែនាំ​អស់​ពីចិត្ត​របស់​ពូៗ​ ខ្ញុំ​បាន​ខ្ចី​ប្រាក់​ ៥០ លាន​ដុង​ ដើម្បី​បោះ​ក្បូន​ចិញ្ចឹម​ត្រី​ ១.០០០ ក្បាល​។​ ក្រោយ​ពីចិញ្ចឹម​រយៈ​ពេល​ ៨ ខែ ប្រ​មូល​ផលលើក​ដំបូង​ ទូទាត់​ចំ​ណូល​ចំ​ណាយ​រួច​ ខ្ញុំ​នៅ​ចំ​ណេញ​បាន​ជាង​ ៧០ លាន​ដុង​។​ ភាព​ជោគ​ជ័យ​ដំបូង​បាន​បង្ក​លក្ខណៈ​ឱ្យ​ខ្ញុំ​ពង្រីក​ការ​ចិញ្ចឹម​ និង​បន្ត​ការ​ចិញ្ចឹម​អស់​រយៈ​ពេល​ជាង​ ១០ ឆ្នាំ​។​ រដូវ​ត្រី​ឆ្នាំ​នេះ​ ខ្ញុំ​វិនិ​យោគ​ជាង​ ៣០០ លាន​ដុង​ មក​ដល់​ពេល​នេះ​ត្រី​បាន​ជិត​ ៥ ខែ កំ​ពុង​តែធំ​ធាត់​ល្អ​ តាម​ការ​ស្មាន​ទុក​ ពេល​ប្រ​មូល​ផលនឹង​ចំ​ណេញ​ប្រ​ហែល​ ១៥០ លាន​ដុង​” - បង​ត្រឿង​បាន​ឱ្យ​ដឹង​ដូច្នេះ​។​

ជាអ្នក​ទៅ​រស់​នៅ​លើ​កោះ​ហង​ជូយ​ចិញ្ចឹម​ត្រី​កូប៊ី​យ៉ា​មុន​គេ បច្ចុប្បន្ន​ ពូឡេវ៉ាន់​អ៊ុក មាន​ត្រី​ពូជ​ប្រ​មាណ​ ៣០០០ ក្បាល​ មាន​ទម្ងន់​ ពី ៤ គីឡូ​ក្រាម​ឡើង​ទៅ​។​ តាម​សម្ដី​ពូអ៊ុក ប៉ាន់​ស្មាន​ ត្រី​ទាំង​នេះ​ប៉ុន្មាន​ខែទៀត​នឹង​ប្រ​មូល​ផលហើយ​ គាត់​នឹង​ចំ​ណេញ​រាប់​រយ​លាន​ដុង​។​ ពូអ៊ុក ឱ្យ​ដឹង​ របរចិញ្ចឹម​ត្រី​កូប៊ីយ៉ា​ក្នុង​ក្បូន​ ចាត់​ទុក​ជាការ​ផ្តើម​អា​ជីព​ដ៏​ល្អ​មួយ​សម្រាប់​គ្រួ​សារ​ប្រ​ជា​ជន​រស់​នៅ​លើ​កោះ​នេះ​ ប្រ​សិ​នបើ​បាន​ជំនួយ​បច្ចេក​ទេស​និង​មាន​ការ​ធានា​ទិញ​ផលិត​ផល​ទៀត​នោះ​។​ បញ្ហា​ប្រ​ឈម​ធំ​បំ​ផុត​របស់​ប្រ​ជាជន​រស់​នៅ​លើ​កោះ​នេះ​ គឺ​ខ្វះ​ដើម​ទុន​វិនិ​យោគ។​ គ្មាន​ដើម​ទុន​ ខ្ចី​ធនា​គារ​មិន​បាន​ដូច្នេះ​ ត្រូវ​ខ្ចី​បុល​ខាង​ក្រៅ​ដោយ​អត្រា​ការ​ប្រាក់​ខ្ពស់​ ម្យ៉ាង​ទៀត​តម្លៃ​ចំ​ណី​ត្រី​ (ត្រី​សម្រាប់​ធ្វើ​ចំ​ណី​) ក៏​ខ្ពស់​ ដូច្នេះ​មាន​ការ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​គ្រួ​សារ​អ្នក​ចិញ្ចឹម​ត្រី​។​

ទន្ទឹម​នឹង​នោះ​ ពីមុន​ត្រី​ពូជ​គឺ​ទិញ​ពីទូក​នេសាទ​ដែល​ទៅ​សមុទ្រ​ ត្រី​ពូជ​ល្អ​ ចិញ្ចឹម​ឆាប់​ធំ​។​ ឥឡូ​វនេះ​ ប្រ​ភព​ត្រី​ធម្ម​ជាតិ​កម្រ​ មាមីង​ភាគ​ច្រើន​ទិញ​ពូជ​ត្រី​ដែល​គេភ្ញាស់​យក​មក​ពី​ខេត្ត​ខាញ​ហ្វា ខេត្ត​បារ៉ៀវ៉ុង​តាវ ដូច្នេះ​ត្រី​ធំ​យឺត​ រយៈ​ពេល​ចិញ្ចឹម​អូស​បន្លាយ​ ចំ​ណាយ​ទៅ​លើ​ចំ​ណី​ច្រើន​ ប្រាក់​ចំ​ណេញ​ក៏​បាន​តិច​។​ ក្រៅ​ពីនោះ​ ច្រក​ចេញ​ផលិត​ផល និង​តម្លៃ​មិន​លំ​នឹង​ ចំ​នួន​ត្រី​លក់​ចេញ​មិន​បាន​ច្រើន​ ជា​ពិសេស​ ពិបាក​លក់​ត្រី​នៅ​រស់​ ដោយ​សារ​ការ​ដឹក​ជញ្ជូន​ពីកោះ​ទៅ​កាន់​ដី​គោក​ ទើប​តម្លៃ​ទាប​ជាង​ត្រី​ស្រស់​នៅ​តំ​បន់​ផ្សេង​ៗ​។​ “ដូច​ជា​ល្បាស់​ត្រី​នេះ​ ខ្ញុំ​ត្រូវ​ចំ​ណាយ​ប្រាក់​ទិញ​ចំ​ណី​ប្រ​មាណ​ ៣ លាន​ដុង​ក្នុង​មួយ​ថ្ងៃ​។​ បើ​ចិញ្ចឹម​មិន​អូស​បន្លាយ​ពេល​ ត្រី​ធំ​ស្មើ​ និង​ថ្លៃ​លក់​សម​រម្យ​ ទើប​ចំ​ណេញ​។​ ប៉ុន្តែ​បើ​តម្លៃ​ដូច​សព្វ​ថ្ងៃ​ នៅ​ត្រឹម​តែ ១១០.០០០ - ១២០.០០០ ដុង​/គីឡូ​ក្រាម​ គឺ​ចំ​ណេញ​តិច​ណាស់​ មិន​ទាន់​គិត​ដល់​ហានិ​ភ័យ​ផ្សេង​ៗ​ទៀត​។​ ទន្ទឹម​នឹង​នោះ​ អា​ស្រ័យ​កោះ​តូច ជារៀង​រាល់​ឆ្នាំ​ ប្រ​ជា​ជន​កោះ​ហង​ជូយ ត្រូវ​ផ្លាស់​ប្តូរ​ទីតាំង​ជុំ​វិញ​កោះ​ ដើម្បី​បញ្ចៀស​រលក និង​ខ្យល់​ដូច្នេះ​ របរចិញ្ចឹម​ត្រី​កូប៊ី​យ៉ា​ក្នុង​ក្បូន​កាន់​តែពិបាក​ និង​បង់​ខាត​ប្រាក់​ចំ​ណាយ​ច្រើន​”- ពូអ៊ុក បាន​ចែក​រំលែក​ដូច្នេះ​៕​

Box:

វរសេនីយ៍ត្រី​ ត្រឿង​វ៉ាន់​កេត​ ស្នង​ការ​នយោ​បាយ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​កោះ​ហងជូយ ឲ្យ​ដឹង​៖ ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ​ ទម្រង់​ចិញ្ចឹម​ត្រី​កូប៊ីយ៉ា​ក្នុង​ក្បូន​ មិន​ត្រឹម​តែរួម​ចំ​ណែក​បង្កើត​ការ​ងារ​រក​ស៊ី​សម្រាប់​ប្រ​ជា​ជន​រស់​នៅ​លើ​កោះ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ទាក់​ទាញ​ការ​ចាប់​អា​រម្មណ៍​របស់​ប្រ​ជា​ជន​នៅ​ដី​គោក​ចេញ​មក​កោះ​ដើម្បី​ប្រ​កប​ការ​ងារ​រក​ស៊ី​ ព្រោះ​ផ្ដល់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​។​ បច្ចុប្បន្ន​ កោះ​ហង​ជូយ មាន​ប្រ​ជា​ជន​រស់​នៅ​ ៦៨ គ្រួ​សារ​ មាន​មនុស្ស​ជាង​ ២០០ នាក់​ ក្នុង​នោះ​ មាន​ ៣៧ គ្រួ​សារ​ចិញ្ចឹម​ត្រី​ ក្នុង​ក្បូន​ដោយ​មាន​ក្បូន​ចំ​នួន​ ១៩៦ និង​ចំ​នួន​ត្រី​ប្រ​មាណ​ ៣០.០០០ ក្បាល​។​

 អត្ថ​បទ​, រូប​: អា​ញវី - ត្រឹង​ហ្គោន

ចែករំលែកអត្ថបទ