មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

27/12/2021 - 10:11

កម្មា​ភិបាល​ជិត​ស្និទ្ធ​នឹង​ជន​រួម​ជាតិ​ភាគ​តិច​

អស់​រយៈ​កាល​ជាច្រើន​ឆ្នាំ​បម្រើ​ការ​នៅ​ការិ​យាល័យ​ជន​ជាតិ​ស្រុក​ហ្គក្វាវ ខេត្ត​គៀង​យ៉ាង​ បាន​ជួយ​ឱ្យ​បង​ង្វៀង​ត្រុងថឿង យល់​ដឹង​ច្រើន​អំ​ពី​ទំ​នៀម​ទម្លាប់​របស់​មាមីង​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្ត្រ​។

ថត​រូប​ជាមួយ​ ចឿងធីកេវ​ ជន​ជាតិ​ខ្មែរ​ ជាខ្សែ​ការ​ពារ​ក្រុម​បាល់​ទាត់​នារី​វៀត​ណាម​ (រូប​ថត​មុន​ពេល​ជំងឺ​ COVID-១៩ មិន​ទាន់​ផ្ទុះ​រាល​ដាល​)។​

ក្រោយ​ពីរំសាយ​ការិ​យាល័យ​ជន​ជាតិ​ស្រុក​ បង​ថឿង ក៏​បាន​បញ្ជូន​មក​បម្រើ​ការ​នៅ​មជ្ឈ​មណ្ឌល​វប្ប​ធម៌​កីឡា​ស្រុក​ហ្គក្វាវ​វិញ​។​ បម្រើ​ការ​នៅ​អង្គ​ភាព​ថ្មី​ បង​កាន់​តែ​ពង្រីក​ចំ​ណេះ​ដឹង​ខាង​ជន​ជាតិ​ដែល​ខ្លួន​បាន​រៀន​សូត្រ​តាម​រយៈ​ការ​សំ​ណេះ​សំ​ណាល​ ជិត​ស្និទ្ធ​ជាមួយ​មាមីង​ក្នុង​ឱកាស​ចុះ​មូល​ដ្ឋាន​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​គោល​នយោ​បាយ​ជន​ជាតិ​។​ បង​ចូល​រួម​ធ្វើ​ភាព​យន្ត​ឯក​សារ​អំ​ពី​សិប្ប​ករឆ្នើម​យ័ញ​បេ និង​យ័ញ​តៀង​ជាដើម​។​ ឆ្លង​តាម​រយៈ​នោះ​ ហាក់​ដូច​ជួយ​បង្កាត់​ភ្លើ​ង​បន្ថែម​ ធ្វើ​ឱ្យ​បង​កាន់​តែយល់​ច្បាស់​អំ​ពី​វប្ប​ធម៌​ប្រ​ពៃណី​របស់​ជន​ជាតិ​ខ្លួន​។​ បង​ថឿង ឱ្យ​ដឹង​៖  “មក​ដល់​ផ្ទះ​សិប្ប​ករយ័ញ​បេ ខ្ញុំ​ឃើញ​ ៣ ជំនាន់​មនុស្ស​ដែល​ចូល​រួម​សកម្ម​ភាព​វប្ប​ធម៌​។​ មិន​ត្រឹម​តែជា​អ្នក​បង្រៀន​ដល់​សិល្បករ​-ការិ​នីជាច្រើន​ប៉ុណ្ណោះ​ទេ សិប្ប​ករយ័ញ​បេ ខ្លួន​គាត់​ផ្ទាល់​ក៏​បាន​បង្កើត​ក្រុម​ល្ខោន​យូរ​កេរ​ដែល​សមាជិក​គឺ​ជា​កូន​ចៅ​ និង​សិស្ស​ដើម្បី​ទៅ​សម្តែង​នាឱកាស​បុណ្យ​ផ្សេង​ៗ​របស់​ជន​រួម​ជាតិ​ខ្មែរ​ទៀត​ផង​។​ ខ្ញុំ​តែង​ពេញ​ចិត្ត​នឹង​ការ​ជួប​សិប្ប​ករឆ្នើម​យ័ញ​តៀង​ និង​យ័ញ​បេ​ណាស់​ ពីព្រោះ​លោក​ទាំង​ ២ នាក់​ តែង​បង្ហាត់​បង្ហាញ​ដល់​ខ្ញុំ​នូវ​ចំ​ណេះ​ដឹង​ពី​វប្ប​ធម៌​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​”។​

បង​ថឿង បាន​ថ្នាក់​ដឹក​នាំ​ប្រ​គល់​ឱ្យ​ចូល​រួម​ជាច្រើន​សកម្ម​ភាព​វប្ប​ធម៌​ កីឡា​របស់​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្ត្រ​ស្រុក​។​ មាន​ពេល​ខ្លះ​ បង​ថឿង​ធ្វើ​ជាអា​ជ្ញា​កណ្ដាល​ក្នុង​ការ​ប្រ​កួត​បាល់​ទះ​ រុញ​ឈើ​ ទាញ​ព្រ័ត្រ​; ពេល​ខ្លះ​ឱ្យ​ពិន្ទុ​ ក្នុង​ពិធី​ប្រ​ណាំង​ទូក​-ងក៏​សឹង​មាន​។​ បើ​តាម​សិប្ប​ករឆ្នើម​ យ័ញ​តៀង​ បង​ថឿងតែង​យក​ចិត្ត​ទុក​ដាក់​ដល់​ជន​រួម​ជាតិ​ខ្មែរ​ខ្លាំង​ណាស់​ ម្ល៉ោះ​ហើយ​ភាគ​ច្រើន​បង​តែង​ស្វែង​យល់​ពីទំ​នៀម​ទម្លាប់​របស់​ជន​រួម​ជាតិ​ខ្មែរ​។​ ផ្តើម​ពីភាព​ជិត​ស្និទ្ធ​របស់​បង​ ទើប​សិប្ប​ករ​ទាំង​ឡាយ​តែង​អស់​ពីចិត្ត​ជួយ​បង្ហាត់​បង្ហាញ​ឱ្យ​បង​កាន់​តែយល់​ច្បាស់​ពីលក្ខណៈ​សម្បូរ​បែប​នៃ​វប្ប​ធម៌​ ប្រ​ពៃណី​ដែល​ជន​រួម​ជាតិ​ខ្មែរ​កំ​ពុង​អភិ​រក្ស​និង​ពង្រីក​។​

មាន​ថ្ងៃ​មួយ​នោះ​ បង​ថឿងបាន​ជូន​ដំណឹង​ដល់​ខ្ញុំ​ថា​ លោក​ពូលឿង​ចៀង​ ទទួល​មរណភាព​ដោយ​ចៃដន្យ​។​ លោក​ពូចៀង​ ជាមនុស្ស​ដែល​បង​ថឿង​បម្រុង​នឹង​សរ​សេរ​អត្ថ​បទ​ចុះ​ផ្សាយ​ទស្សនា​វដ្ដី​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​ ២០២២ នៃ​កាសែត​កឹង​ធើ​ភាសា​ខ្មែរ​។​  លោក​ពូ បាន​បង្រៀន​ភ្លេង​ពិណពាទ្យ​ដល់​តន្រី្ត​ករ​ជា​ច្រើន​ ខ្ញុំ​យល់​ឃើញ​ថា​បង​ពិត​ជាគោរព​រាប់​អាន​នូវ​សិប្ប​ករ​ជន​ជាតិ​ខ្មែរ​ខ្លាំង​ណាស់​៕​

                                  ហាថាញ-លីសៀ

ចែករំលែកអត្ថបទ