29/11/2021 - 08:06

ធានា​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​ចរាចរណ៍​នៅ​កំ​ពង់​ផែត្រី​ឌិញ​អាង​

កម្មា​ភិបាល​ យុទ្ធ​ជន​ប៉ុស្តិ៍​នគរ​បាល​ចរាចរណ៍​ផ្លូវ​ទឹក​ឌិញ​អាង​ ចំ​ណុះ​ការិ​យាល័យ​នគរ​បាល​ចរាចរណ៍ នគរ​បាល​ខេត្ត​ត្រា​វិញ​ បាន​អនុ​វត្ត​ល្អ​ការ​ងារ​រក្សា​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​ទឹក​ គ្មាន​ករណី​ប៉ះ​ទង្គិច​គ្រោះ​ថ្នាក់​ចរាចរណ៍​លើ​ភូមិ​សាស្រ្ត​។​

នគរ​បាល​ចរាចរណ៍​ផ្លូវ​ទឹក​ ធ្វើ​ការ​ត្រួត​ពិនិត្យ​និង​ក្រើន​រំលឹក​ម្ចាស់​មធ្យោ​បាយ​នេសាទ​នៅ​កំ​ពង់​ផែត្រី​ឌិញ​អាង​។​

លើ​ដង​ទន្លេ​ហូវកំ​ណាត់​ផ្លូវ​ទឹក​នៃ​ទីប្រ​ជុំ​ជន​ឌិញ​អាង​ ស្រុក​ថ្កូវ​ មាន​ទូក​​កប៉ាល់​ចេញ​ចូល​ សំ​ចត​ ដឹក​ជញ្ជូន​ភ្ញៀវ​និង​ទំ​និញ​ច្រើន​កុះ​ករ។​ ទន្ទឹម​នឹង​នោះ​ កំ​ពង់​ផែត្រី​ឌិញ​អាង​ត្រូវ​បាន​វិនិ​យោគ​ប្រ​ភព​ទុន​យ៉ាង​ច្រើន​ ដើម្បី​បើក​ទូលាយ​ បង្កើន​កម្រិត​សម្រាប់​ឱ្យ​ទូក​​កប៉ាល់​ចូល​ចត​ ផ្គត់​ផ្គង់​សេវា​ព័ស្តុភារ​របរ​នេសាទ​ដល់​នេសាទ​ករនៅ​ក្នុង​និង​ក្រៅ​ខេត្ត​។​ មធ្យម​ភាគ​រៀង​រាល់​ថ្ងៃ​មាន​ទូក​ក ប៉ាល់​ចេញ​ចូល​រាប់​រយ​គ្រឿង​ មិន​ត្រឹម​តែអ្នក​នេសាទ​នៅ​ខេត្ត​នានា​តំ​បន់​តីណាម​បូ​ប៉ុណ្ណោះ​ទេ នៅ​ទាំង​មាន​អ្នក​នេសាទ​នៅ​ខេត្ត​ផ្សេង​ៗ​ជាច្រើន​ដូច​៖ ខេត្ត​ប៊ិញ​ឌិញ​ ក្វាង​ង៉ៃ​ ភូអៀន​ជាដើម​។​

ដើម្បី​អនុ​វត្ត​ល្អ​ភារកិច្ច​ដែល​បាន​ប្រ​គល់​ឱ្យ​ ប៉ុស្តិ៍​នគរ​បាល​ចរាចរណ៍​ផ្លូវ​ទឹក​ឌិញ​អាង​ សហការ​ជា​មួយ​នឹង​កង​កម្លាំង​សមត្ថ​កិច្ច​បង្កើន​ការ​ត្រួត​ពិនិត្យ​ ក្រើន​រំលឹក​ម្ចាស់​ទូក​កប៉ាល់​អនុ​វត្ត​ល្អ​តាម​សេច​ក្តី​កំ​ណត់​អំ​ពី​ចរាចរណ៍​ផ្លូវ​ទឹក​ ការ​បំ​ពាក់​គ្រឿង​បរិក្ខារ​ធានា​សុវត្ថិ​ភាព​ចំ​ពោះ​ម្ចាស់​មធ្យោ​បាយ​នេសាទ​មុន​នឹង​ចេញ​ទៅ​សមុទ្រ​។​ បង​ត្រិញ​ហ្វាង​យ៉ាង​ បុគ្គ​លិក​គ្រប់​គ្រង​កំ​ពង់​ផែ ត្រី​ឌិញ​អាង​ ឱ្យ​ដឹង​៖ “កង​កម្លាំង​នគរ​បាល​ចរា​ចរណ៍ តែង​ល្បាត​ត្រួត​ពិនិត្យ​មនុស្ស​និង​ទូក​កប៉ាល់​ចេញ​ចូល​កំ​ពង់​ផែ ណែនាំ​ផ្សព្វ​ផ្សាយ​ច្បាប់​ដល់​នាវិក​អនុ​វត្ត​ត្រឹម​ត្រូវ​តាម​សេច​ក្តី​កំ​ណត់​ ដូច្នេះ​ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​ចរាចរណ៍​តែង​មាន​ភាព​លំ​នឹង​”។​

វរសេនី​យ៍ទោ ត្រឹង​វ៉ាន់​ង៉េម ប្រ​ធាន​ប៉ុស្តិ៍​នគរ​បាល​ចរាចរណ៍​ផ្លូវ​ទឹក​ឌិញ​អាង​ ឱ្យ​ដឹង​៖ “ចាប់​តាំង​ពីដើម​ឆ្នាំ​មក​ទល់​នឹង​បច្ចុប្បន្ន​ កង​កម្លាំង​នគរ​បាល​ចរាចរណ៍​នៅ​កំ​ពង់​ផែឌិញ​អាង​ រៀប​ចំ​ល្បាត​បាន​ជាង​ ៦០០ លើ​ក ដោយ​មាន​កម្មា​ភិបាល​ យុទ្ធ​ជន​ចូល​រួម​ប្រ​មាណ​ជាង​ ១.៨០០ លើក​នាក់​។​ ឆ្លង​តាម​រយៈ​នោះ​បាន​ប្រ​ទះ​ឃើញ​ ធ្វើ​កំ​ណត់​ហេតុ​ចាត់​វិធាន​ការ​ចំ​ពោះ​មធ្យោ​បាយ​បំ​ពាន​ច្បាប់​ជាង​ ២៩២ គ្រឿង​ សរុប​ទឹក​ប្រាក់​ពិន័យ​ជិត​ ២០០ លាន​ដុង​។​ កំ​ហុស​ភាគ​ច្រើន​គឺ​ដឹក​ហួស​ចំ​ណុះ​ គ្មាន​វិញ្ញា​បន​ប័ត្រ​បញ្ជាក់​វិជ្ជា​ជីវៈ លិខិត​ទទួល​ស្គាល់​សុវត្ថិ​ភាព​បច្ចេក​ទេស​និង​ការ​ពារ​បរិស្ថាន​ផុត​កំ​ណត់​ ត្រៀម​បម្រុង​ឧប​ករណ៍​សង្គ្រោះ​ជីវិត​មិន​គ្រប់​សព្វ​។​ល។​ នៅ​ពេល​ខាង​មុខ​ កង​កម្លាំង​នគរ​បាល​ចរាចរណ៍​បន្ត​ល្បាត​ត្រួត​ពិនិត្យ​ ចាត់​វិធាន​យ៉ាង​តឹង​រុឹង​ចំ​ពោះ​ករណី​ល្មើស​ច្បាប់​ ទន្ទឹម​នឹង​នោះ​ ផ្សព្វ​ផ្សាយ​អប់​រំ ក្រើន​រំលឹក​ប្រ​ជា​ជន​ពេល​ចូល​រួម​ធ្វើ​ចរាចរណ៍​នៅ​រដូវ​ភ្លៀង​ខ្យល់​ ត្រូវ​ប្រតិ​បត្តិ​យ៉ាង​ម៉ឺង​ម៉ាត់​ច្បាប់​ចរា​ចរណ៍ ផ្លូវ​ទឹក​ ត្រូវ​រៀប​ចំ​សមាជិក​នា​វិក​ឱ្យ​គ្រប់​ចំ​នួន​ អ្នក​បើក​បរមធ្យោ​បាយ​ត្រូវ​មាន​វិញ្ញា​បនប័ត្រ​បញ្ជាក់​វិជ្ជា​ជីវៈ​សម​ស្រប​នឹង​មធ្យោ​បាយ​នីមួយ​ៗ​ បំ​ពាក់​ពោង​សង្គ្រោះ​ជីវិត ឧប​ករណ៍​អណ្តែត​ទឹក​ផ្សេង​ៗ​ដែល​ចាំ​បាច់​ ដើម្បី​ជៀស​វាង​កើត​មាន​គ្រោះ​ថ្នាក់​ជាយ​ថាហេតុ​”៕​

                      យោង​៖ កាសែត​ត្រា​វិញ​-មុនី​

ចែករំលែកអត្ថបទ