ខេត្តសុកត្រាំង បានប្រទះឃើញជំងឺប៉េស្តជ្រូកអាហ្វ្រិកចំនួន ៥៥ កន្លែង ដោយមានជ្រូកជាង ១.៧០០ ក្បាលត្រូវបានដុតបំផ្លាញចោល។ អាស្រ័យហេតុនោះ ខេត្តសុកត្រាំងកំពុងអនុវត្តវិធានការបង្ការជំងឺជាច្រើន ដើម្បីជួយអ្នកចិញ្ចឹមសត្វស្ងប់ចិត្តចិញ្ចឹមជ្រូកឡើងវិញ។
កម្មាភិបាលបសុពេទ្យ បាញ់ថ្នាំសម្លាប់មេរោគកន្លែងដែលកើតមានជំងឺប៉េស្ដជ្រូកអាហ្វ្រិក។
បើតាមមហាបរិញ្ញា ឡឹមមិញហ្វាង ប្រធានសាខានាយកដ្ឋានចិញ្ចឹមសត្វនិងបសុពេទ្យខេត្តសុកត្រាំង ខេត្តបានបង្កើតរាល់ទីតាំងត្រួតពិនិត្យសត្វ ធ្វើយ៉ាងណាដើម្បីទប់ស្កាត់ទាន់ពេលនូវប្រភពជ្រូកឆ្លងជំងឺដែលនាំចូលក្នុងខេត្ត។ ទន្ទឹមនឹងនោះ សហការជាមួយនឹងអង្គភាពស្រុក ទីរួមខេត្ត ក្រុងបង្កើនការត្រួតពិនិត្យ ទប់ស្កាត់កូនជ្រូកដែលនាំចូលមកដើម្បីកាត់បន្ថយជំងឺផ្ទុះរាលដាលនៅភូមិភាគ។ ចំពោះកន្លែងដែលផ្ទុះជំងឺ សាខានាយកដ្ឋានបានអនុវត្តសម្អាតអនាម័យជាលើកទីពីរ ដោយធ្វើការបាញ់ថ្នាំសម្លាប់មេរោគនៅកន្លែងមានជំងឺនិងតំបន់ជុំវិញដោយគីមីចំនួន ២០០.០០០ មិល្លីលីត្រ និងកំបោរម្សៅចំនួន ២.៧៦៥ គ.ក ដើម្បីកម្ចាត់ប្រភេទជំងឺដែលមានក្នុងបរិស្ថាន ពិសេសតំបន់ដែលចិញ្ចឹមសត្វច្រើន; កន្លែងដែលប្រមូលផ្តុំ លក់ដូរ ពិឃាតសត្វ ភូមិភាគដែលមានជំងឺកើតឡើងញឹកញាប់។
ជ្រូកដែលមានជំងឺប៉េស្ដជ្រូកអាហ្វ្រិក ត្រូវបានយកទៅដុតបំផ្លាញចោល។
តាមប្រសាសន៍មហាបរិញ្ញា ឡឹមមិញហ្វាង អ្នកចិញ្ចឹមសត្វបើរៀបចំចិញ្ចឹមជ្រូកឡើងវិញ ត្រូវតែធានាលក្ខខណ្ឌមួយចំនួនដូច៖ ទ្រុងជ្រូកត្រូវធានាមានអនាម័យ ស្រឡះស្រឡំ មានខ្យល់ចេញចូល ចៀសវាងភ្លៀងសាច; ទ្រុងក្នុងមួយជួរត្រូវមានរណ្តៅសម្លាប់មេរោគ; មានវិធានការវិនិច្ឆ័យកាកសំណល់ វិនិច្ឆ័យទឹកឱ្យសមស្របជាមួយនឹងការចិញ្ចឹម; កំណត់ពេលអនាម័យ បន្សាបជាតិពុលសម្លាប់មេរោគតាមការណែនាំរបស់ស្ថាប័នបសុពេទ្យ។ ការជ្រើសរើសកូនជ្រូកត្រូវធានាគុណភាពល្អ មានប្រភពច្បាស់លាស់ដោយធានាថាមិនមានជំងឺ។ ប្រសិនបើកូនជ្រូកនាំចូលពីក្រៅខេត្ត យកមកត្រូវមានលិខិតពិនិត្យជំងឺ ការដឹកជញ្ជូននិងលិខិតធ្វើតេស្តអវិជ្ជមានជំងឺប៉េស្ដជ្រូកអាហ្វិ្រក។ បន្ទាប់មក ចិញ្ចឹមដាក់ឱ្យនៅដាច់ដោយឡែកពីគ្នាក្នុងរយៈពេល ២ សប្តាហ៍ ទើបលែងចូលក្នុងហ្វូង ប្រសិនបើក្នុងទ្រុងនៅមានជ្រូក។ ក្នុងដំណាក់កាលចិញ្ចឹមជ្រូកត្រូវចាក់វ៉ាក់សាំងបង្ការជំងឺឆ្លង ដូចជា៖ ជំងឺអាសន្នរោគ ជំងឺដុំឈាមកក ជំងឺអុតក្តាម ជំងឺត្រចៀកខៀវ។ល។ អនុវត្តល្អនូវវិធានការសុវត្ថិភាពជីវសាស្ត្រក្នុងការចិញ្ចឹមសត្វ កាត់បន្ថយមនុស្សចេញចូលទ្រុងចិញ្ចឹម; ពិនិត្យហ្មត់ចត់ប្រភពចំណី ប្រភពទឹក មធ្យោបាយឧបករណ៍និងប្រភេទសត្វចិញ្ចឹមផ្សេងៗដូច៖ ឆ្កែ ឆ្មា។ល។ ចេញចូលក្នុងទ្រុង។ ទន្ទឹមនឹងនោះ ទ្រុងចិញ្ចឹមជ្រូកត្រូវធានាមិនមានប្រភពជំងឺឆ្លងរាលដាល កម្ចាត់សត្វល្អិតដែលអាចនឹងបង្កជាជំងឺនៅក្នុង ទ្រុងជ្រូក ដូច៖ កណ្តុរ សត្វបក្សី។ល។ ក្រៅពីនោះ ក្នុងរយៈពេលចិញ្ចឹម ប្រសិនបើឃើញមានជ្រូកងាប់់ខុសពីធម្មតា ឬជ្រូកមានអាការៈកើតជំងឺប៉េស្តជ្រូកអាហ្វ្រិកនោះគប្បីជូនដំណឹងដល់រដ្ឋអំណាចភូមិភាគជាបន្ទាន់ឬបុគ្គលិក បសុពេទ្យ ដើម្បីសហការវិនិច្ឆ័យទាន់ពេល៕
លីធាន-លីសៀ