(Chinhphu.vn) - ស្របឱកាសខួបអនុស្សាវរីយ៍ ៩១ ឆ្នាំ ទិវាប្រវេណីរណសិរ្សមាតុភូមិវៀតណាម (១៨/១១/១៩៣០- ១៨/១១/២០២១) លោកអគ្គលេខា ង្វៀងភូត្រុង បានអញ្ជើញចូលរួមទិវាមហាសាមគ្គីទូទាំងជនជាតិ នៅភូមិ ៥ ឃុំអៀងសើ ស្រុកហ្វាយឌឹក ក្រុងហាណូយ។
លោកអគ្គលេខា ង្វៀងភូត្រុង អញ្ជើញចូលរួមទិវាមហាសាមគ្គីទូទាំងជនជាតិ។
លោកអគ្គលេខា ង្វៀងភូត្រុង គូសបញ្ជាក់ ទិសដៅនៃទិវាមហាសាមគ្គីទូទាំងជនជាតិ គឺសំដៅកសាង ពង្រឹងនិងពង្រីកសិទ្ធិជាម្ចាស់របស់ប្រជាជន ពង្រឹងផែនមហាសាមគ្គីជនជាតិនិងលើកកម្ពស់តួនាទីរបស់រណសិរ្សមាតុភូមិវៀតណាមនៅក្នុងសម័យថ្មី។ លទ្ធផលនៃទិវាជួបជុំនេះ នឹងនាំមកនូវគុណតម្លៃខាងស្មារតី បង្កើនឆន្ទៈបដិវត្តន៍ លើកតម្កើងកម្លាំងសហគមន៍ រួមចំណែកអនុវត្តជោគជ័យនូវភារកិច្ចនយោបាយ អភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌សង្គម ចាប់ពីភូមិ ស្រុក ក្រុមប្រជាការពារក្រុង បណ្តុំតាំងទីលំនៅ។ល។ ក្នុងទូទាំងប្រទេស។
លោកអគ្គលេខា បញ្ជាក់៖ ទិវាមហាសាមគ្គីទូទាំងជនជាតិឆ្នាំនេះកាន់តែមានអត្ថន័យពិសេសខណៈពេលដែលទូទាំងបក្ស ទូទាំងប្រជាជន ទូទាំងកងទ័ពយើងកំពុងរួមកម្លាំង ស្របមតិ បង្ការប្រឆាំងជំងឺ COVID-១៩ ដោយការប្តេជ្ញាចិត្ត “ប្រឆាំងនឹងជំងឺដូចប្រឆាំងសត្រូវ” ទាំងសកម្ម ទាំងប្រញឹកក្នុងការផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIII របស់បក្ស និងសេចក្តីសម្រេចមហាសន្និបាត បក្ខភាគគ្រប់លំដាប់ថ្នាក់។
លោកអគ្គលេខា ង្វៀងភូត្រុង ស្ងើចសរសើរនូវសមិទ្ធផល ដែលបក្ខភាគ រដ្ឋអំណាចនិងប្រជាជនឃុំអៀងសើសម្រេចបាន។ លោកអគ្គលេខា ង្វៀងភូត្រុង បានរំលឹក ចំពោះមុខស្ថានភាពជំងឺ COVID-១៩ ប្រែប្រួលយ៉ាងស្មុគស្មាញ មិនត្រូវធ្វេសប្រហែស ស្កប់ចិត្ត។ នៅពេលខាងមុខ ថ្នាក់ដឹកនាំក្រុងហាណូយ ស្រុកហ្វាយឌឹក គណៈកម្មាធិការបក្សនិងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ គណៈកម្មាធិការរណសិរ្សមាតុភូមិ អង្គការមហាជនរបស់ឃុំអៀងសើនិយាយរួម និងភូមិ ៥ និយាយដោយឡែក បន្តការពង្រីកនូវប្រវេណីដ៏ល្អនិងសមិទ្ធផលដែលសម្រេចបានថ្មីៗនេះ ផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចមហាសន្និបាតលើកទី XIII របស់បក្ស និងសេចក្តីសម្រេចមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ បន្តលើកទឹកចិត្តប្រជាជនបង្កើនផែនមហាសាមគ្គី អនុវត្តឱ្យបានល្អប្រសើរភារកិច្ចនយោបាយ-សេដ្ឋកិច្ច វប្បធម៌-សង្គមរបស់ភូមិភាគ៕