08/11/2021 - 11:04

ម្ចាស់​ការ​បង្ការ​ទប់ស្កាត់​បទ​ល្មើស​

ឃុំ​ង្វៀត​ហ្វា ស្រុក​ចូវ​ថា​ញ់ ខេត្ត​ត្រា​វិញ​ គឺ​ជាភូមិ​ភាគ​មួយ​ក្នុង​ចំ​ណោម​ភូមិ​ភាគ​ទាំង​ឡាយ​ដែល​អនុ​វត្ត​ល្អ​ការ​ចលនា​ “ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​”។​ សមិទ្ធិ​ផលខាង​លើ​ មាន​ការ​រួម​ចំ​ណែកដ៏​សកម្ម​របស់​ក្លឹប​រក្សា​សុវត្ថិ​ភាព​សណ្តាប់​ធ្នាប់​នានា​នៅ​លើ​ភូមិ​សាស្រ្ត​។​

កម្លាំង​នគរ​បាល​ឃុំ​ង្វៀត​ហ្វា កំ​ពុង​ផ្សព្វ​ផ្សា​យផែន​ការ​បង្ការ​ប្រ​ឆាំង​បទ​ល្មើស​។​

ង្វៀត​ហ្វាជា​ឃុំ​ជាយ​ក្រុង​ ស្ថិត​នៅ​ចម្ងាយ​ពីមជ្ឈ​មណ្ឌល​ស្រុក​ចូវ​ថា​ញ់ ១៣ គីឡូ​ម៉ែ​ត្រ ប៉ុន្តែ​នៅ​ក្បែរ​ក្រុង​ត្រា​វិញ​។​ ឃុំ​មាន​ដងផ្លូវ​ជាតិ​កាត់​ទទឹង ៤ គីឡូ​ម៉ែ​ត្រ ម្ល៉ោះ​ហើយ​ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​ ពេល​ខ្លះ​មាន​ភាព​ស្មុគ​ស្មាញ​។​ លោក​ត្រា​ងភឿងប៊ិញ ប្រ​ធាន​នគរ​បាល​ឃុំ​ង្វៀត​ហ្វា ឱ្យ​ដឹង​៖ “ភូមិ​សាស្រ្ត​ឃុំ​ជាប់​ជាមួយ​នឹង​សង្កាត់​ ៨ សង្កាត់​ ៧ របស់​ក្រុង​ត្រា​វិញ​ ម្ល៉ោះ​ហើយ​មាន​បទ​ល្មើស​ជាប់​ទាក់​ទង​នឹង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​សង្គម​ ដូច​៖ ល្បែង​ជល់មាន់​ លួច​របស់​របរ ប្រើ​ប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់​ ល្បែង​ស៊ី​សង​។​ល។​ តែង​កើត​មាន​ឡើង​ជារឿយ​ៗ​។​ អា​ស្រ័យ​ហេតុ​នោះ​ នគរ​បាល​ឃុំ​បាន​ចលនា​ប្រ​ជា​ជន​បង្កើន​ការ​ប្រុង​ប្រ​យ័ត្ន​ ជូន​ដំណឹង​ដល់​នគរ​បាល​ភូមិ​ភាគ​ពេល​មាន​ហេតុ​ការណ៍​កើត​ឡើង​ ឬ​សញ្ញា​ប្រ​ព្រឹត្ត​បទ​ល្មើស​ជាដើម​។​ ទន្ទឹម​នឹង​នោះ​ សហកា​រជាមួយ​នឹង​សមាគម​នារី​ឃុំ​បង្កើត​ក្លឹប​ “នារី​គ្រប់​គ្រង​អប់​រំសាច់ញាតិ​ មិន​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​និង​បាប​គ្រោះ​សង្គម​” និង​ផ្គួបបញ្ចូល​ឃោ​សនាផ្សព្វ​ផ្សាយ​នៅ​ពេល​ប្រ​ជុំ​ជីវ​ភាព​សាខា​ ក្រុម​សមាគម​។​ អា​ស្រ័យ​កិច្ច​សហកា​ររបស់​អង្គ​ការ​សមាគម​ អង្គ​ការ​មហា​ជន​ និង​ការ​គាំ​ទ្រសហកា​រពីសំ​ណាក់​ប្រ​ជាជន​ ឃើញ​ថា​ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ង្វៀត​ហ្វា ត្រូវ​បាន​ធានា​ក្នុង​អំ​ឡុង​ ៤ ឆ្នាំ​កន្លង​”។​

យោង​តាម​ស្ថិតិ​របស់​នគរ​បាល​ឃុំ​ង្វៀត​ហ្វា បច្ចុប្បន្ន​នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​ មាន​មុខ​សញ្ញា​ជាយុវជន​ ៥៣ នាក់​ ស្ថិត​ក្នុង​ក្រប​ខណ្ឌ​គ្រប់​គ្រង​របស់​នគរ​បាល​ឃុំ​ និង​មាន​មុខ​សញ្ញា​ដោះ​លែង​ពីពន្ធ​នាគារ​ ៤ នាក់​។​ មុខ​សញ្ញា​ទាំង​នេះ​ តែង​បាន​កោះ​ហៅ​ទៅ​អប់​រំនិង​បាន​ឧបត្ថម្ភ​ទុន​មក​រួម​រស់​ក្នុង​សហគម​ន៍។​ បច្ចុ​ប្បន្ន​ មុខ​សញ្ញា​ ៤ នាក់​នេះ​ មាន​ការ​ងារ​ធ្វើ​និង​រកបាន​ប្រាក់​ចំ​ណូលលំ​នឹង​ មិន​ប្រ​មូល​ផ្តុំ​គ្នា​ស៊ី​ផឹក ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​ទៀត​។​ លោក​ង្វៀង​វ៉ាន់​ហុង​ នៅ​ភូមិ​ប្រាសាទ​កើត​ ឱ្យ​ដឹង​៖ “ចាប់​ពីនគរ​បាល​ឃុំ​ សហកា​រជាមួយ​នឹង​ប្រ​ជា​ជន​ភូមិ​ភាគ​ បង្កើត​ក្លឹប​និង​ខ្លោង​ទ្វារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​បង្ការ​ ប្រ​ឆាំង​បទ​ល្មើស​ ខ្ញុំ​ឃើញ​ករណី​ប្រ​ព្រឹត្ត​ល្មើស​ថយ​ចុះ​ច្រើន​ គ្មាន​នៅ​យុវជន​ផ្តុំ​គ្នា​ពេល​យប់​បង្ក​អុកឡុក​ធ្វើ​ឱ្យ​ខូច​សណ្តាប់​ធ្នាប់​សហគមន៍​ដូចមុន​ទៀត​។​ ភូមិ​ស្រុក​មាន​ភាព​សុខ​សាន្ត​ ម្ល៉ោះ​ហើយ​ខ្ញុំ​មាន​ក្តី​ត្រេក​អរ​ក្រៃ​លែង​ ព្រម​ទាំង​នឹង​នរចិត្ត​អភិ​វឌ្ឍសេដ្ឋ​កិច្ច​”៕​

សើុង​ម៉ាល័យ​-វិមាន​

 ​ 

ចែករំលែកអត្ថបទ