ចំពោះការខិតខំប្រឹងប្រែងរបស់ទូទាំងប្រព័ន្ធនយោបាយ និងការព្រួតដៃរបស់ប្រជាជនក្នុងកសាងជនបទថ្មី ស្រុកឡុងភូ ខេត្តសុកត្រាំង មាន ៥/៩ ឃុំសម្រេចបទដ្ឋានជនបទថ្មី។
ផ្លូវជនបទចូលភូមិត្រឿងថ ឃុំត្រឿងខាញ់ ស្រុកឡុងភូ។
តាមប្រសាសន៍លោកហ្វិញឌឹក ប្រធានគណៈកម្មាធិការប្រជាជនស្រុកឡុងភូ ស្រុកមានជនរួមជាតិខ្មែររស់នៅជាង ២៨,៥% ចំណុចចាប់ផ្ដើមកសាងជនបទថ្មីនៅទាប។ ពេលកសាងជនបទថ្មី ស្រុកបានចង្អុលការដល់ឃុំនានា អនុវត្តលក្ខឋានជនបទថ្មីជាមួយនឹងទស្សនៈកសាងបណ្ដើរ សិក្សាស្រាវជ្រាវដកពិសោធន៍បណ្ដើរ សំខាន់ត្រូវយកបំណងប្រាថ្នារបស់ប្រជាជនជាចំណុចសំខាន់។ ផ្ដើមពីនោះ ភូមិភាគទាំងឡាយលៃលកផែនការសមស្រប ម្ល៉ោះហើយតែងទទួលបានការគាំទ្រអំពីសំណាក់ប្រជាជន។ ក្នុងចំណោម ៥/៩ ឃុំសម្រេចបទដ្ឋានជនបទថ្មី គឺមានឃុំចំនួន ៣ ដែលមានជនរួមជាតិខ្មែររស់នៅកុះករ។
សាលាបឋមសិក្សាឡុងភូបានកសាងសមរម្យ សម្រេចបទដ្ឋានជាតិ។
លោកថាច់វ៉ូវ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំត្រឿងខាញ់ ស្រុកឡុងភូ ឱ្យដឹង៖ "ត្រឿងខាញ់ ជាឃុំមានជនរួមជាតិខ្មែររស់នៅកុះករ និងសម្រេចបទដ្ឋានឃុំជនបទថ្មីមុនគេក្នុងស្រុក។ នោះក៏ដោយសារមាមីងស្ម័គ្រចិត្ត រួមវិភាគទានទឹកប្រាក់ កម្លាំងពលកម្ម បរិច្ចាគ ដីដំណាំឈើហូបផ្លែ ដើម្បីកសាងសំណង់ជនបទ។ ក្រៅពីនោះ ឃុំបានទទួលផលកម្មវិធី ១៣៥ ម្ល៉ោះហើយ ខណៈពេលគួបផ្សំប្រភពទុនរបស់គម្រោងកម្មវិធី ឃើញថាពង្រីកប្រសិទ្ធភាពខ្ពស់។ បច្ចុប្បន្ន ឃុំកំពុងរៀបចំបែបបទស្នើទទួលស្គាល់ឃុំជនបទថ្មីកម្រិតខ្ពស់"។
ក្រោយរយៈពេល ១០ ឆ្នាំផ្សព្វផ្សាយអនុវត្តកម្មវិធីទិសដៅជាតិកសាងជនបទថ្មីនៅស្រុកឡុងភូ បានអះអាងថា នេះជាគោលការណ៍ ស្របទឹកចិត្តប្រជាជន។ បងស្រីសើុងធីចៀង លេខាសាខាបក្សភូមិត្រឿងថ ឃុំត្រឿងខាញ់ ឱ្យដឹង៖ “ចាប់តាំងពីមាមីងយល់ច្បាស់ ហើយព្រួតដៃជាមួយនឹងរដ្ឋអំណាចកសាងជនបទថ្មី ឃើញថាតំបន់ជនបទមានភាពប្ដូរផ្លាស់ ផ្ទះឥដ្ឋជំនួសឱ្យផ្ទះស្លឹក។ មាមីងខ្មែរម្ចាស់ការអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសក្នុងផលិតកម្ម ចិញ្ចឹមសត្វ; ចេះរៀនមុខរបរ ទៅធ្វើការក្នុងក្រុមហ៊ុន សហគ្រាស; លក់ដូរបង្កើនប្រាក់ចំណូល។ល។ ផ្ដើមពីភូមិមានគ្រួសារក្រីក្រជាង ២០% មកទល់បច្ចុប្បន្នគ្រួសារក្រីក្រនៅតែ ៥ គ្រួសារប៉ុណ្ណោះ ។ ពេលមានជីវភាពធូរធារ មាមីងខ្មែរនៅទាំងរួមវិភាគទានទឹកប្រាក់កសាងបង្គោលភ្លើងបំភ្លឺផ្លូវ កាមេរ៉ា ដាំផ្កានៅតាមសងខាងផ្លូវ ធ្វើឱ្យទិដ្ឋភាពនៅជនបទស្រស់ស្អាតមិនចាញ់នៅទីក្រុង”៕
យ្វីអាញ់ - ថាច់ធី