កាលពីសប្តាហ៍កន្លង សម័យប្រជុំលើកទី ២ រដ្ឋសភានីតិកាល XV បានបើកសម័យប្រជុំយ៉ាងឱឡារិកនៅអគាររដ្ឋសភារដ្ឋធានីហាណូយ។
អ្នកតំណាងចូលរួមក្នុងឱកាសបើកសម័យប្រជុំលើកទី ២ រដ្ឋសភា នីតិកាល XV នៅទីតាំងតភ្ជាប់ប្រព័ន្ធក្រុងកឹងធើ។ រូបថត៖ ក្វឹកទ្រឿង
សម័យប្រជុំលើកទី ២ រដ្ឋសភានីតិកាល XV ប្រព្រឹត្តឡើងក្នុងបរិបទដែលទូទាំងប្រទេស សកម្មផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចមហាសន្និបាត XIII របស់បក្ស បង្កើតបានជាកម្លាំងឈានមុខថ្មី និងថាមពលថ្មីដល់ការអនុវត្តជោគជ័យផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម រយៈពេល ៥ ឆ្នាំ ២០២១-២០២៥ យុទ្ធនាការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម រយៈពេល ១០ ឆ្នាំ ២០២១-២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥; ពិសេស ប្រទេសយើងកំពុងត្រឡប់មកសភាពធម្មតាថ្មីជាបណ្តើរៗ ផ្តុំកម្លាំងស្តារនិងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមផង ទាំងមិនធ្វេសប្រហែសក្នុងការបង្ការ ប្រឆាំងជំងឺឆ្លងរាលដាលផង។
យោងតាមខ្លឹមសារនៃកម្មវិធី ក្នុងសម័យប្រជុំទាំង ២ លើក (លើកទី ១ ប្រជុំតាមអនឡាញរយៈពេល ១១ ថ្ងៃ ចាប់ពីថ្ងៃទី ២០-៣០ ខែតុលា និងមួយលើកទៀតប្រជុំប្រមូលផ្តុំនៅអគាររដ្ឋសភា រយៈពេល ៦ ថ្ងៃ ចាប់ពីថ្ងៃទី ៨-១៣ ខែវិច្ឆិកា រដ្ឋសភាបានពិនិត្យពិច័យដោយអនុម័តិគម្រោងច្បាប់ចំនួន ២ និងសេចក្តីព្រាងច្បាប់ចំនួន ៥ (យោងតាមរបៀបវារៈនៃសម័យប្រជុំមួយ) និងពិនិត្យពិច័យ ផ្ដល់ជាមតិយោបល់លើគម្រោងច្បាប់ទាំង ៥ ។ ទន្ទឹមនឹងនោះ រដ្ឋសភានឹងចំណាយពេលវេលាដើម្បីពិនិត្យពិច័យលើបញ្ហាសេដ្ឋកិច្ច-សង្គម ថវិការដ្ឋ និងត្រួតពិនិត្យលើបញ្ហាសំខាន់ៗជាច្រើនទៀត។ ជាក់ស្តែង រដ្ឋសភាបានធ្វើការពិនិត្យពិច័យលើរបាយការណ៍ផ្សេងៗ ដូចជា៖ វាយតម្លៃលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងគម្រោងថវិការដ្ឋឆ្នាំ ២០២១ ការបង្ការប្រឆាំងជំងឺ COVID- ១៩ ក្នុងនោះ មានខ្លឹមសារស្តីពីការអនុវត្តសេចក្តីសម្រេចលេខ ៣០/២០២១/QH១៥ អំពីសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាល XV; សេចក្តីសម្រេចលើផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២២ គម្រោងថវិការដ្ឋ និងគ្រោងការបែងចែកថវិកាមជ្ឈិម ឆ្នាំ ២០២២ និងផែនការហិរញ្ញវត្ថុថវិការដ្ឋ ៣ ឆ្នាំ ២០២២ -២០២៤ ។ល។ ជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារសំខាន់ៗនៃសម័យប្រជុំលើកនេះ គឺរដ្ឋសភានឹងដំណើរការចោទសួរដេញដោល និងឆ្លើយបំភ្លឺរបស់តំណាងរដ្ឋសភា៕
យោង៖ baochinhphu.vn -លីសៀ