តាមប្រសាសន៍ លោកផាងវ៉ាន់វណ្ណ ប្រធានគណៈកម្មាធិការប្រជាជនឃុំលឿងហ្វា គណៈបញ្ជាការយោធាឃុំលឿងហ្វា សហការជាមួយនគរបាលឃុំ ចាត់កម្លាំងយាមល្បាត រក្សាសន្តិសុខសណ្តាប់ធ្នាប់និងអនុវត្តភារកិច្ចបង្ការប្រឆាំងជំងឺ COVID-១៩។
កម្មាភិបាល យុទ្ធជនគណៈបញ្ជាការយោធាឃុំលឿងហ្វា យាមនៅទីតាំងត្រួតពិនិត្យជំងឺ
COVID-១៩ នៅផ្សារបារស្រែ។
លោកង្វៀងទ្រីធឹក មេបញ្ជាការនៃគណៈបញ្ជាការយោធាឃុំលឿងហ្វា ឱ្យដឹង៖ “អនុវត្តតាមការចង្អុលការរបស់គណៈកម្មាធិការបក្ស និងគណៈកម្មាធិការប្រជាជនឃុំលឿងហ្វា គណៈបញ្ជាការយោធាឃុំសហការជាមួយនគរបាល និងអង្គការនយោបាយ-សង្គម ដើម្បីជំរុញការងារឃោសនា។ ក្នុងនោះ ផ្តោតលើការឃោសនាលើកកម្ពស់ចំណេះដឹងរបស់ជនរួមជាតិខ្មែរ អំពីការបង្ការ ប្រឆាំងជំងឺ COVID-១៩។ គណៈបញ្ជាការយោធាឃុំ បានចាត់កម្មាភិបាល យុទ្ធជន ៣៧ នាក់ ចូលរួមយាមល្បាតនៅទីតាំងត្រួតពិនិត្យ បង្ការ ប្រឆាំងជំងឺ COVID-១៩ ចំនួន ៨ អាស្រ័យឃុំលឿងហ្វាបង្កើត។ ក្រៅពីនោះ កម្មាភិបាល យុទ្ធជន គណៈបញ្ជាការយោធាឃុំនៅទាំងចូលរួមជាមួយអង្គការនយោបាយចលនាប្រជាជនអនុវត្តសារ “៥K” របស់ក្រសួងសុខាភិបាល សហការក្នុងការចូលរួមស្វែងរក F1, F2 ដើម្បីបន្ថយជំងឺរាលដាលក្នុងសហគមន៍ វិនិច្ឆ័យយ៉ាងម៉ឺងម៉ាត់រាល់បទល្មើស”។
យោងតាមប្រសាសន៍ លោកធឹក ខណៈពេលលើភូមិសាស្ត្រឃុំមានករណីវិជ្ជមាន SARS-CoV-2 គណៈកម្មាធិការប្រជាជនខេត្ត បានរៀបចំកន្លែងធ្វើចត្តាឡីស័ក និងអនុវត្តការគម្លាតសង្គម ដើម្បីទប់ស្កាត់ជំងឺនៅភូមិបទចេកនិងភូមិពន្លាជ័យ កងប្រជាស្វ័យត្រាណឃុំ តែងច្បាមទីតាំងនិងសម្រេចភារកិច្ចដែលបានប្រគល់។ អាស្រ័យបានផ្សព្វផ្សាយវិធានការបង្ការ ប្រឆាំងជំងឺ COVID-១៩ ព្រមៗគ្នា ទើបជំងឺរាតត្បាតនៅលើភូមិសាស្ត្រឃុំត្រូវបានគ្រប់គ្រង។ បងថាច់ទ្រុង នៅភូមិពន្លាជ័យ ឱ្យដឹង៖ “ខ្ញុំឃើញកម្មាភិបាល យុទ្ធជន គណៈបញ្ជាការយោធាឃុំ ធ្វើការយាមល្បាតទាំងយប់ទាំងថ្ងៃមិនខ្លាចនឿយហត់ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ រួមកម្លាំងជាមួយភូមិភាគគ្រប់គ្រងមិនឱ្យជំងឺ COVID-១៩ ឆ្លងរាលដាល ហេតុនេះខ្ញុំតែងចូលរួមអនុវត្តល្អតាមបទប្បញ្ញត្តិរបស់រដ្ឋ” ។
លោកង្វៀងទ្រីធឹក ឱ្យដឹង៖ “គណៈបញ្ជាការយោធាបន្តបង្កើនកិច្ចសហការជាមួយនគរបាលឃុំរក្សាខ្ជាប់សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពលើភូមិសាស្ត្រឃុំ។ សហការគ្រប់គ្រងតឹងរុឹងការស្នាក់នៅរបស់ប្រជាជន ដើម្បីបង្ការ ប្រឆាំងជំងឺ COVID-១៩ ប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ ធានាការពារប្រទេស និងសន្តិសុខ រួមចំណែកលំនឹងជីវភាពប្រជាជន”៕
សឺនម៉ាល័យ-លេងមី