18/10/2021 - 08:03

កសាង​ “ខែល​ទន់”

ចំ​ពោះ​មុខ​ការ​ប្រែ​ប្រួល​យ៉ាង​ស្មុគ​ស្មាញ​នៃ​ជំងឺ​ COVID-១៩ កង​អនុ​សេនា​ធំ​ឃ្លាំង ការិ​យាល័យ​បច្ចេក​ទេស​ (បញ្ជា​ការ​ដ្ឋាន​យោ​ធា​ខេត្ត​គៀង​យ៉ាង​) បាន​សកម្ម​បង្ក​បង្កើន​ផល​សំ​ដៅ​ឧបត្ថម្ភ​ទាន់​ពេល​ដល់​ប្រ​ជា​ជន​នៅ​តំ​បន់​ឈរ​ជើង​ដែល​ជួប​ការ​លំ​បាក​។​

ទម្រង់​ស្រូវ​ -ត្រី​នៅ​ក្នុង​កង​អនុសេនា​ធំ​ឃ្លាំង​នាំ​មក​ប្រ​សិទ្ធ​ភាព​ខ្ពស់​។​

ពូយ័ញ​និន ស្នាក់​នៅ​ភូមិ​ក-ខៀ ឃុំ​ឡុង​ថាញ់ ស្រុក​យង់​រៀង​ រៀប​រាប់​៖ “ការ​អនុវត្ត​គម្លាត​សង្គម​ ប្រ​ពន្ធ​និង​កូន​ទាំង​ពីរនាក់​ ទៅ​ធ្វើ​ឈ្នួល​ស្រុក​ឆ្ងាយ​មិន​អាច​វិលត្រ​ឡប់​មក​បាន​ ខ្ញុំ​ក៏​មិន​អាច​ទៅ​ធ្វើ​ការ​ងារ​អ្វី​បាន​។​ សំ​ណាង​ល្អ​បាន​បង​ប្អូន​ក្នុង​កង​អនុ​សេនា​ធំ​ឃ្លាំង ជូន​អង្ករ​ ស៊ុត​ បន្លែ​ ត្រី​។​ល។​ ជារៀង​រាល់​ថ្ងៃ​ ម្ល៉ោះ​ហើយ​ខ្ញុំ​មិន​ដាច់​បាយ​”។​

គ្រួ​សារ​ពូយ័ញ​យ៉ឹម ក៏​បាន​អង្គ​ភាព​ឧបត្ថម្ភ​អង្ករ​និង​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​ផង​ដែរ​។​ អំ​ណោយ​ក្នុង​មួយ​ចំ​ណែក​ថ្វី​ត្បិត​តែមិន​ច្រើន​ក៏​ពិត​មែន​ ប៉ុន្តែ​នោះ​គឺ​ទឹក​ចិត្ត​និង​ការ​ចែក​រំលែក​របស់​យោ​ធិន​ឃ្លាំង ចំ​ពោះ​ការ​លំ​បាក​របស់​មាមីង​ដែល​រង​ផល​ប៉ះ​ពាល់​នៃ​ជំងឺ​ឆ្លង​រាល​ដាល​។​ លោក​យ័ញ​ចាក់​ អនុ​លេខា​សាខា​បក្ស​ អនុ​ប្រ​ធាន​គណៈ​កម្ម​ការ​ភូមិ​ក-ខៀ ចែក​រំលែក​៖ “នៅ​ទីនេះ​ ភាគ​ច្រើន​ជា​ជន​ជាតិ​ខ្មែរ​ ជីវ​ភាព​សំ​ខាន់​ពឹង​លើ​កសិកម្ម​ ម្ល៉ោះ​ហើយ​ខណៈ​ជំងឺ​ផ្ទុះ​រាល​ដាល​មាន​ការ​អត្ត​ខាត់​ណាស់​។​ អា​ស្រ័យ​បាន​ការ​ឧបត្ថម្ភ​ពីកង​ទ័ព​ ដូច្នេះ​មាមីង​កាត់​បន្ថយ​បាន​ការ​លំ​បាក​”។​

រយៈ​ពេល​កន្លង​ កង​អនុសេនា​ធំ​ឃ្លាំង បាន​ប្រើ​ប្រាស់​អស់​ពីលទ្ធ​ភាព​ផ្ទៃ​ដី​ចោល​ទំ​នេរ​ក្នុង​បន្ទាយ​ កែប្រែ​ជាតំ​បន់​បង្ក​បង្កើន​ផល​តាម​ទម្រង់​ចម្ការ​-ស្រះ​-រោង​។​ ទន្ទឹម​នឹង​នោះ​ រៀប​ចំ​ឱ្យ​មាន​លក្ខណៈ​វិទ្យា​សាស្ត្រ​ វិនិច្ឆ័យ​កាក​សំ​ណល់​តាម​សេច​ក្តី​កំ​ណត់​។​ មាន​រង​ដាំ​បន្លែ​ បង្ការ​គ្រប់​ប្រ​ភេទ​ដូច​៖ ស្ពៃ​ ជន្លង់​ ផ្ទី ម្រះ ឃ្លោក​ ត្រឡាច​ ននោង។​ល។​ ទន្ទឹម​នឹង​នោះ​ អង្គ​ភាព​បាន​ចិញ្ចឹម​ប្រ​ភេទ​ត្រី​ប្រា ត្រី​ផ្ទក់ និង​ត្រី​អណ្តែង​ជា​ដើម​។​ល។​   ដើម្បី​មាន​ម្ហូប​អា​ហារ​គ្រប់​គ្រាន់​សម្រាប់​យោ​ធិន​។​ វរសេនីយ៍​ត្រី​ផាង​វៀត​ធី ស្នង​ការ​នយោ​បាយ​នៃ​អនុ​សេនា​ធំ​ឃ្លាំង ឱ្យ​ដឹង​៖ “ចាប់​ពី​ខែមេសា​មក​ទល់​ពេល​នេះ​ យើង​ខ្ញុំ​ប្រ​មូល​ផល​បន្លែ​បង្ការ​គ្រប់​ប្រ​ភេទ​បាន​ជាង​ ១ តោន​ ត្រី​ជិត​ ១ តោន​ និង​សាច់​សត្វ​ស្លាបជាង​ ៣៥០ គ.ក។​ល។​ ឆ្លង​តាម​រយៈ​នោះ​ ឧបត្ថម្ភ​ទាន់​ពេល​ដល់​ប្រ​ជា​ជន​មាន​ជីវ​ភាព​ក្រ​លំ​បាក​ជិត​ ៦០ គ្រួ​សារ​”។​

សម្រាប់​យោ​ធិន​ឃ្លាំង ទន្ទឹម​នឹង​ភារ​កិច្ច​គ្រប់​គ្រង​ ថែរក្សា​ការ​ពារ​គ្រឿង​អា​វុធ​ បំ​ពាក់​បំ​ប៉ន​បច្ចេក​ទេស​ ការ​អនុវត្ត​ល្អ​ការ​ងារ​ប្រ​ជា​ចលនា​ ក៏​រួម​ចំ​ណែក​កសាង​ “ខែល​ទន់” លើ​ភូមិ​សាស្ត្រ​ទៀត​ផង​។​ ពិសេស​ ក្នុង​ស្ថាន​ភាព​ជំងឺ​ COVID-១៩ បង្ក​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ជីវ​ភាព​ប្រ​ជា​ជន​ ទង្វើ​ជាក់​ស្តែង​និង​មាន​អត្ថ​ន័យ​នេះ​ បាន​រួម​ចំ​ណែក​ធ្វើ​ឱ្យ​រូប​ភាព​ “កង​ទ័ព​អ៊ំ​ហូ” រឹត​បន្តឹង​ចំ​ណង​សាម​គ្គី​ភាព​កង​ទ័ព​ - ប្រ​ជា​ជន​ កាន់​តែជិត​ដិត​ស្និទ្ធ​ស្នាល​ថែម​ទៀត​៕​

គៀង​យ៉ាង​- ភឿងវ៉ូវ -ប្រែសម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ