វិញភូ ជាឃុំតំបន់ព្រំដែនរបស់ស្រុកអាងថាញ ខេត្តគៀងយ៉ាង បន្ទាប់ពីការខិតខំប្រឹងប្រែងរយៈពេលកន្លងមក ក៏សម្រេចបានលក្ខឋានជនបទថ្មី ១៦/១៩ ។
អ្នកមីងយឿងធីហ្វី បានបងប្អូនក្នុងភូមិភាគជួយធ្វើរបងឱ្យ។ រូបៈ ង៉ោធីមុឹង
តាមប្រសាសន៍លោកស្រី ង៉ោធីម៉ឹង លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំវិញភូ ចំណុចចាប់ផ្តើមនៃការកសាងជនបទថ្មីរបស់វិញភូគឺមានកម្រិតទាប ពីព្រោះជីវភាពប្រជាជននៅទីនេះរស់នៅ ភាគច្រើនគឺប្រកបរបរកសិកម្ម។ ទម្លាប់នៃការផលិតស្រូវមិនទាន់ជឿនលឿន រួមជាមួយដីខ្វះជីជាតិ ទើបដំណាំកសិកម្មផ្ដល់ទិន្នផលទាប ចំនួនគ្រួសារក្រីក្រច្រើន។ ពេលចាប់ផ្តើមកសាងជនបទថ្មី ប្រាក់ចំណូលរបស់ប្រជាជននៅវិញភូ គឺទាបជាងមធ្យមភាគរបស់ស្រុកអាងថាញ។ ពិសេស អត្រាកៀរគរសិស្សចូលរៀនចាប់ពីថ្នាក់មត្តេយ្យដល់អនុវិទ្យាល័យសម្រេច ៧៥,១៧% ។ គ្រួសារដែលប្រើប្រាស់ទឹកស្អាតមានត្រឹម ៤៣.៣៣% ប៉ុណ្ណោះ ផ្លូវគមនាគមន៍ជនបទមិនទាន់ព្រមគ្នា ក្នុងភូមិមិនទាន់មានផ្លូវបេតុងនិងផ្លូវកៅស៊ូតភ្ជាប់គ្នា។ លើភូមិសាស្រ្តឃុំមានផ្លូវជាច្រើនមិនអាចធ្វើដំណើរក្នុងរដូវវស្សាបាន លំបាកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ភូមិភាគ។
ដងផ្លូវចូលកាន់ភូមិ T៥ ត្រូវបានចាក់បេតុង។ រូបៈ ង៉ោធីមុឹង
លោកត្រឹងថាញ់យឿង ប្រធានគណៈកម្មាធិការប្រជាជនឃុំវិញភូ ប្រធានគណៈចង្អុលការកសាងជនបទថ្មីរបស់ឃុំ ឱ្យដឹង៖ រយៈពេលជិត ១០ ឆ្នាំកសាងជនបទថ្មី មកទល់បច្ចុប្បន្ន ឃុំសម្រេចបាន ១៦/១៩ លក្ខឋានជនបទថ្មី ហើយនៅលក្ខឋានចំនួន ៣ ទៀត កំពុងរង់ចាំការសម្រេចទទួលស្គាល់។ សមិទ្ធផលទាំងនេះ អាស្រ័យការយកចិត្តទុកដាក់វិនិយោគគ្រប់លំដាប់ថ្នាក់ និងការគួបបញ្ចូលកម្មវិធីវិនិយោគជាច្រើនសម្រាប់ឃុំព្រំដែន ឃុំមានជនរួមជាតិភាគតិចរស់នៅកុះករ។ បច្ចុប្បន្ន អគ្គិសនី-ផ្លូវ - សាលារៀន - ដំណាក់សុខាភិបាលលើភូមិសាស្រ្តឃុំ មានភាពសុក្រឹត សម្រេចបទដ្ឋាន ឆ្លើយតបតាមលក្ខឋាននៃការកសាងជនបទថ្មី អត្រាសិស្សចូលរៀនជិត ១០០% ។ ជាពិសេស អត្រាគ្រួសារក្រីក្រក្នុងឃុំនៅត្រឹម ២,៦៥% ។ ប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់ឈានដល់ ៦៤,២៦ លានដុង/ឆ្នាំ។
លោកយ័ញរ៉េត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំវិញភូ ឱ្យដឹង៖ “នៅពេលបានផ្សព្វផ្សាយពីប្រសិទ្ធភាពនៃជនបទថ្មី ប្រជាជនបានរួមចំណែកទឹកប្រាក់ជាង ៣ ពាន់លានដុង និងកម្លាំងពលកម្ម ១.៣២០ ថ្ងៃ ដើម្បីរួមចំណែកជាមួយភូមិភាគកសាងសម្រេចលក្ខឋានជនបទថ្មី” ។ អ្នកមីងយឿងធីហ្វី នៅភូមិ T៥ ចែករំលែក៖ “ខ្ញុំចាស់នៅម្នាក់ឯង ឃុំក៏ចលនាអ្នកភូមិជួយធ្វើរបងឈើនៅមុខផ្ទះឱ្យទៀតផង។ ឃើញសាមញ្ញពិតមែន ប៉ុន្តែត្រូវចំណាយប្រាក់ទិញឈើ និងជួលអ្នកធ្វើ ហើយជីវភាពគ្រួសារខ្ញុំក៏លំបាក។ លើកមុននេះ ខ្ញុំបានឃុំជួយឧបត្ថម្ភអង្ករនិងសម្ភារៈប្រើប្រាស់ចាំបាច់ ក្នុងអំឡុងពេលរក្សាគម្លាតសង្គមបង្ការ ប្រឆាំងជំងឺ COVID-១៩ ។ ឥឡូវ ផ្ទះខ្ញុំមានរបង ខាងមុខរបងមានផ្លូវដានសមរម្យ មានអំពូលភ្លើង ដូច្នេះខ្ញុំមានអារម្មណ៍រំភើបខ្លាំងណាស់”៕
ហាថាញ-ត្រឹងហ្គោន