គណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ ទើបដាក់ចេញផែនការផ្សព្វផ្សាយ អនុវត្តគម្រោង “កម្មវិធីសកម្មភាពវប្បធម៌ សិល្បៈ បម្រើប្រជាជននៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់ព្រំដែន កោះសមុទ្រ និងតំបន់ជនជាតិភាគតិច ដំណាក់កាល ២០២១-២០៣០” នៅលើភូមិសាស្រ្តខេត្តកាម៉ាវ។
សិល្បករ-ការិនីនៃក្រុមសិល្បៈខ្មែរនៅខេត្តកាម៉ាវ កំពុងហាត់សមរបាំ។ (រូបថតមុនពេលមានជំងឺCOVID -១៩)
ឆ្លងតាមរយៈនោះ ដំណាក់កាល ២០២២ -២០២៥ ខេត្តនឹងចាត់តាំងពិនិត្យផ្ទៀងផ្ទាត់មើល ធ្វើស្ថិតិអំពីតថភាពនៃការទទួលផលខាងវប្បធម៌ សិល្បៈរបស់ជនរួមជាតិរស់នៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់ឆ្នេរសមុទ្រ និងតំបន់មានជនជាតិភាគតិចរស់នៅកុះករក្នុងខេត្ត។ ផ្អែកលើមូលដ្ឋាននោះ លើកសំណើកម្មវិធី ទម្រង់សកម្មភាពវប្បធម៌ សិល្បៈសមស្រប ឆ្លើយតបនឹងសំណូមពររបស់ប្រជាជន។ល។ គណៈកម្មាធិការប្រជាជនខេត្ត ចង្អុលការដល់ក្រុមសិល្បៈជំនាញនិងមិនជំនាញ ចាត់តាំងសម្ដែងបម្រើជូនជនរួមជាតិរស់នៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់ឆ្នេរសមុទ្រ និងតំបន់មានជនជាតិភាគតិចរស់នៅកុះករ។ ចាត់តាំងទិវាជួបជុំដោះដូរសមោសរ មហោស្រពសិល្បៈ ពិធីប្រឡងមហោស្រពវប្បធម៌ សិល្បៈតាមពេលកំណត់៖ ថ្នាក់ខេត្តចាត់តាំង ២ ឆ្នាំម្តង។ ថ្នាក់ស្រុក អាស្រ័យភូមិភាគនីមួយៗកំណត់ទ្រង់ទ្រាយចាត់តាំងឱ្យបានសមស្រប ។ល។ ដំណាក់កាល ២០២៦-២០៣០ ខេត្តកាម៉ាវ បន្តលើកកម្ពស់គុណភាព ផ្លាស់ថ្មីទ្រង់ទ្រាយ ខ្លឹមសារកម្មវិធីវប្បធម៌ សិល្បៈ សម្តែងបម្រើជូនជនរួមជាតិនៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់កោះសមុទ្រ ឆ្នេរសមុទ្រ និងតំបន់ជនជាតិភាគតិច។ បន្តលើកកម្ពស់កម្រិតទទួលផលខាងវប្បធម៌ សិល្បៈ បំបាត់នូវទម្លាប់ឱនថយ; ពង្រីកទម្រង់ក្លឹបវប្បធម៌ សិល្បៈគំរូ សកម្មភាពមានប្រសិទ្ធភាព៕
ថាញ់ឡុង-វិមាន