មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

27/09/2021 - 09:08

ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនាគមន៍​ រួម​ចំ​ណែក​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​បទ​

ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនាគមន៍​ជន​បទ​លើ​ភូមិ​សាស្រ្ត​ខេត្ត​សុក​ត្រាំង​ បាន​ក្រាល​កៅ​ស៊ូ​ ចាក់​បេតុង​តភ្ជាប់​ រួម​ចំ​ណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​បទ​ ពិសេស​គឺ​ តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។​

ផ្លូវ​គមនាគមន៍​ជន​បទ​កសាង​សម្រេច​រួច​រាល់​នឹង​ភ្ជាប់​បណ្តាញ​ស្រុក​ទាំង​អស់​នៅ​ខេត្ត​សុក​ត្រាំង​។

យោង​តាម​មន្ទីរ​គមនាគមន៍​និង​ដឹក​ជញ្ជូន​ខេត្ត​សុក​ត្រាំង​ គ្រប់​ភូមិ​ភាគ​បាន​បំ​ផុស​ចលនា​កសាង​ជន​បទ​ថ្មី​ តាម​រូប​ភាព​ “រដ្ឋ​និង​ប្រ​ជា​ជន​រួម​គ្នា​ធ្វើ​” រួម​ជាមួយ​នឹង​គោល​លំ​នាំ​ “ប្រ​ជា​ជន​ដឹង​ ប្រ​ជា​ជន​ពិភាក្សា​ ប្រ​ជា​ជន​ធ្វើ​ ប្រ​ជា​ជន​ត្រួត​ពិនិត្យ​” ទើប​ទទួល​បាន​ការ​គាំ​ទ្រ​ដោយ​អស់​ពីចិត្ត​របស់​ប្រ​ជា​ជន​។​ ផ្តើម​ពីនោះ​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​បាន​វិនិ​យោគ​កសាង​ស្ពាន​និង​ផ្លូវ​ជន​បទ​រាប់​ពាន់​ម៉ែត្រ។​ មក​ទល់​ពេល​នេះ​ ផ្លូវ​ទាំង​ ១០០% រថយន្ត​អាច​បើក​បរ​ទៅ​ដល់​មជ្ឈ​មណ្ឌល​ឃុំ​ សង្កាត់​ និង​ទីប្រ​ជុំ​ជន​។​ មាន​ឃុំ​ ៤៤/៨០ សម្រេច​លក្ខឋាន​ទី ២ អំ​ពី​ផ្លូវ​គមនា​គមន៍​ក្នុង​លក្ខឋាន​កសាង​ជន​បទ​ថ្មី​ បង្កើត​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​បទ​របស់​ខេត្ត​។​

លោក​ត្រឹង​លីវ​ អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ភូមិ​បឹង​ត្រៀក ឃុំ​លីវ​ទូ ស្រុក​ត្រឹង​ដេ មាន​ប្រ​សាសន៍​៖ “បឹង​ត្រៀក ជាភូមិ​ឆ្ងាយ​ដាច់​ស្រយាល​មួយ​របស់​ឃុំ​ ពីមុន​ភូមិ​នេះ​ក្រ​ណាស់​ មើល​ទៅ​ឃើញ​តែ​ផ្ទះ​ស្លឹក​ ការ​ធ្វើ​ដំណើរ​ទៅ​មក​ ជួញ​ដូរ​ជួប​ការ​លំ​បាក​ណាស់​ គឺ​មាន​តែ​ដើរ​និង​ជិះ​ទូក​ប៉ុណ្ណោះ​។​ តាំង​ពីភូមិ​មាន​ផ្លូវ​គមនាគមន៍​ជន​បទ​តភ្ជាប់​ជា​មួយ​ឃុំ​និង​តំ​បន់​ជិត​ខាង​ ជីវ​ភាព​របស់​មាមីង​ខ្មែរ​មាន​ភាព​រីក​ចម្រើន​។​ ការ​ជួញ​ដូរ​ ដោះ​ដូរ​ទំ​និញ​ និង​បង្ក​បង្កើន​ផលក៏​មាន​ភាព​ងាយ​ស្រួល​ ជួយ​ឱ្យ​ប្រ​ជាជន​បង្កើន​ប្រាក់​ចំ​ណូល​។​ ឥឡូវនេះ​ ភូមិ​បឹង​ត្រៀក ពោរ​ពេញ​ទៅ​ដោយ​ផ្ទះ​ថ្មមាំ​ទាំ”។​

នាយក​មន្ទីរ​គមនាគមន៍​និង​ដឹក​ជញ្ជូន​ខេត្ត​សុក​ត្រាំង​ លោក​ ត្រឹង​ក្វឹក​ថុង បាន​សង្កត់​ធ្ងន់​៖ “ប្រ​ព័ន្ធ​ផ្លូវ​គមនាគ​មន៍​ជន​បទ​នៅ​ខេត្ត​សុក​ត្រាំង​ មាន​ការ​អភិវឌ្ឍព្រម​ៗ​គ្នា​ តភ្ជាប់​ជាមួយ​ប្រ​ព័ន្ធ​ផ្លូវ​គមនាគមន៍​ស្រុក​ ខេត្ត​ និង​ផ្លូវ​ជាតិ​ បង្កើត​បាន​ទៅ​ជា​បណ្តាញ​តភ្ជាប់​ បើក​ស្រឡះ​ ទីផ្សារ​ជន​បទ​ជា​មួយ​នឹង​ទីប្រ​ជុំ​ជន​។​ ចាប់​ពីពេល​នោះ​មក​ បរិមាណ​នៃ​ការ​ដឹក​ជញ្ជូន​ ការ​ធ្វើ​ដំណើរ​ និង​សកម្ម​ភាព​ពាណិជ្ជ​កម្ម​របស់​ប្រ​ជា​ជន​នៅ​ជន​បទ​ក៏​មាន​ភាព​ងាយ​ស្រួល​ ប្រាក់​ចំ​ណូល​បាន​កើន​ឡើង​ រួម​ចំ​ណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​បទ​។​ តំ​បន់​ជន​បទ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ កំ​ពុង​មាន​ភាព​ផ្លាស់​ប្តូរ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​”៕​

                                លីធាន​-ត្រឹង​ហ្គោន

ចែករំលែកអត្ថបទ