យោងតាមមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តសុកត្រាំង គម្រោងអភិវឌ្ឍន៍ចិញ្ចឹមគោបាននាំមកប្រសិទ្ធភាព ជួយដល់គ្រួសារជាច្រើន បំផុតគឺគ្រួសារជនរួមជាតិខ្មែរបង្កើនប្រាក់ចំណូល លើកស្ទួយជីវភាព។
កន្លែងប្រមូលទិញទឹកដោះគោរបស់សហករណ៍កសិកម្ម Evergrowth នៅឃុំតាយវ៉ាន់ ស្រុកត្រឹងដេ។
គម្រោងអភិវឌ្ឍន៍ចិញ្ចឹមគោទឹកដោះ អនុវត្តដំណាក់កាល ២០១៣-២០២០ រហូតដល់ចុងឆ្នាំ ២០២០ សរុបចំនួនគោទឹកដោះរបស់ខេត្តសុកត្រាំង ឡើងដល់ជាង ១០.០០០ ក្បាល កើនជាង ៥.៣០០ ក្បាល បើប្រៀបនឹងឆ្នាំ ២០១៣ រីឯចំនួនគោសាច់របស់ភូមិភាគមានជាង ៤៤.០០០ ក្បាល។ ចំនួនគោទឹកដោះរបស់ខេត្តសុកត្រាំង ត្រូវបានចិញ្ចឹមប្រមូលផ្ដុំនៅស្រុកត្រឹងដេ ស្រុកមីទូ ស្រុកមីស្វៀង ស្រុកចូវថាញ និងក្រុងសុកត្រាំង។ បច្ចុប្បន្ន មធ្យមភាគក្នុងមួយគ្រួសារមានគោទឹកដោះចាប់ពី ៥ - ៦ ក្បាល រចនាសម្ព័ន្ធចិញ្ចឹមគោមេបន្តពូជស្រូបអត្រា ៦០% និងគោមេយកទឹកដោះស្រូបអត្រា ៤០% នៃចំនួនគោសរុប។ បរិមាណផលទឹកដោះរយៈពេល ១០ ខែសម្រេចបាន ៤.៥០០ គីឡូក្រាម/ក្បាល។ បរិមាណទឹកដោះស្រស់រហូតដល់ចុងឆ្នាំ ២០២០ សម្រេចបានចំនួន ១២.៥៣០ តោន/ឆ្នាំ។ លោកសើុងហាង នៅភូមិត្រាបេត ឃុំថាមដូង ស្រុកមីស្វៀង ឱ្យដឹង៖ "ឆ្នាំ ២០០៩ ខ្ញុំចិញ្ចឹមគោទឹកដោះមួយក្បាល ពិនិត្យឃើញលក់ទឹកដោះរកបានប្រាក់ចំណូលខ្ពស់បង្គួរ ម្ល៉ោះហើយក្នុងឆ្នាំ ២០១៥ ខ្ញុំបានចូលរួមគម្រោងចិញ្ចឹមគោទឹកដោះរបស់ខេត្ត ហើយទទួលបានឧបត្ថម្ភគោទឹកដោះ ៣ ក្បាល។ ឥឡូវ ហ្វូងគោទឹកដោះកើនឡើង ១៨ ក្បាល ក្នុងនោះ គោមេ ៦ ក្បាលកំពុងយកទឹកដោះ មធ្យមភាគក្នុងមួយថ្ងៃចំណូលទឹកដោះជាង ១០០ គីឡូក្រាម លក់ក្នុងតម្លៃជាង ១២.០០០ ដុង/គីឡូក្រាម។ អាស្រ័យហេតុនោះ ទើបគ្រួសារខ្ញុំមានជីវភាពធូរធារ" ។ បងថាច់មិញយឿង នៅភូមិតឹមឡុក ឃុំដាយតឹម ឱ្យដឹង៖ "មុននេះ គ្រួសារខ្ញុំក៏ជួបលំបាក ចាប់តាំងពីចិញ្ចឹមគោទឹកដោះរកបានប្រាក់ចំណូលជាប្រចាំ ទើបសេដ្ឋកិច្ចគ្រួសារចាប់ផ្ដើមធូរធារមកទល់សព្វថ្ងៃ។ ការចិញ្ចឹមគោទឹកដោះនឿយហត់ក៏ពិតមែន ប៉ុន្តែប្តូរមកវិញរកបានប្រាក់ចំណូលខ្ពស់លំនឹង។ ផ្ដើមពីគោទឹកដោះដំបូង ២ ក្បាល មកទល់សព្វថ្ងៃ ខ្ញុំបានពង្រីកហ្វូងគោកើនឡើង ១០ ក្បាល"។
បងថាច់មិញយឿង នៅភូមិតឹមឡុក ឃុំដាយតឹម មានជីវភាពធូរធារផ្ដើម
ពីចិញ្ចឹមគោទឹកដោះ។
លោកវឿងក្វឹកណាម អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ឱ្យដឹង៖ "រយៈពេលកន្លង ការចិញ្ចឹមគោទឹកដោះនិងគោសាច់របស់ខេត្តគឺមានប្រៀបខ្លាំង បានរួមចំណែកលើកស្ទួយជីវភាពប្រជាជនតំបន់ជនបទ បំផុត គឺជនរួមជាតិខ្មែរ។ ខេត្តនឹងបន្តរក្សានិងពង្រីកថែមទៀតគម្រោងចិញ្ចឹមគោសាច់និងគោទឹកដោះ ចង្អុលការដល់ផ្នែកកសិកម្មគប្បីផ្ដោត សំខាន់នូវគោលនយោបាយចំពោះគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ គ្រួសារជនរួមជាតិខ្មែរ។ល។ ដើម្បីជួយគ្រួសារទាំងនេះអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារឈានឡើងធូរធារ"៕
លីធាន - ថាច់ធី