ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/09/2021 - 07:21

សម​មិត្ត​ ឡេក្វាង​ម៉ាញ់ លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ

រៀប​ចំ​ផែន​ការ​សម្រាប់​ពេល​ក្រោយ​ពី​គម្លាត​សង្គម​

(CT)- គណៈ​ចង្អុល​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ ក្រុង​កឹង​ធើ កាល​ពី​សប្តាហ៍​កន្លង​ បាន​រៀប​ចំ​កិច្ច​ប្រ​ជុំ​ពិភាក្សា​ ស្វែង​រក​ដំណោះ​ស្រាយ​បន្ទាន់​ ក្នុង​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩។​

សម​មិត្ត​ ឡេ​ក្វាង​ម៉ាញ់ មាន​ប្រ​សាសន៍​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ​។​

តាម​ការ​វាយ​តម្លៃ​កម្រិត​ហានិ​ភ័យ​នៅ​ក្នុង​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ២៦៨៦/QĐ-BCĐQG ក្រុង​ដែល​ស្ថិត​ក្នុង​ក្រុម​ហានិ​ភ័យ​ខ្ពស់​។​ ចាប់​ពីថ្ងៃ​ ២៦ ខែសីហា​ ដល់​ថ្ងៃ​ទី ៣០ ខែសីហា​ ខណ្ឌ​ ស្រុក​នានា​ ត្រូវ​ម្ចាស់​ការ​រៀប​ចំ​ផែន​ធ្វើ​តេស្ត​ក្នុង​សហគមន៍ សម​ស្រប​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​នៅ​តាម​ភូមិ​ភាគ​។​ ឆ្លង​តាម​រយៈ​នោះ​ បាន​រក​ឃើញ​ករណី​ F0 ក្នុង​សហគមន៍ ៣១ នាក់​ និង​ករណី​ F0 នៅ​តំ​បន់​បិទ​ខ្ទប់​ ២៤ នាក់​។​ ខណ្ឌ​ ស្រុក​នានា​បាន​បើក​ ២០៤/២៩៥ មណ្ឌល​ ភូមិ​ កន្លែង​បិទ​ខ្ទប់​។​ល។​ ទូទាំង​ក្រុង​ចាក់​វ៉ាក់​សាំង​បង្ការ​បាន​ជាង​ ២៦០.០០០ ដូស សម្រេច​ ១០១% នៃ​ចំ​នួន​ដូស​វ៉ាក់​សាំង​ដែល​បាន​បែង​ចែក​ ស្មើ​នឹង​ ១៩,១%នៃ​ចំ​នួន​ប្រ​ជា​ជន​ត្រូវ​បាន​ចាក់​ដូស ទី១ និង​១%នៃ​ចំ​នួន​ប្រ​ជា​ជន​ចាក់​ដូស​ទី ២។​ គិត​មក​ដល់​ថ្ងៃ​ទី ២៩ ខែសីហា​ ជា​មូល​ដ្ឋាន​ ក្រុង​បាន​ចែក​អង្ករ​ឧបត្ថម្ភ​របស់​រដ្ឋា​ភិបាល​ចំ​នួន​ ១.៤០០ តោន​ ដល់​ខណ្ឌ​ ស្រុក​ចំ​នួន​ ៩ និង​មូល​ដ្ឋាន​គាំ​ពារ​សង្គម​លក្ខណៈ​ឯក​ជន​ចំ​នួន​ ៤ ។​ ក្រុង​បាន​ជូន​ប្រាក់​ឧបត្ថម្ភ​ ២,៨៥ ពាន់​លាន​ដុង​ ដល់​គ្រួ​សារ​ក្រី​ក្រ​និង​គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ ៣.១៦៧ គ្រួ​សារ​។​

ស្ថាប័ន​ អង្គ​ភាព​និង​ភូមិ​ភាគ​នានា​ គប្បី​យក​ចិត្ត​ទុក​ដាក់​ សហកា​រចលនា​គិត​គូរ​ឧបត្ថម្ភ​គ្រួ​សារ​ប្រ​ជា​ជន​នៅ​ក្នុង​តំ​បន់​បិទ​ខ្ទប់​ តំ​បន់​ធ្វើ​ចត្តា​ឡីស័ក គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ គ្រួ​សារ​មាន​ស្ថាន​ភាព​លំ​បាក​ និស្សិត​ជួប​ការ​លំ​បាក​ កង​កម្លាំង​ចូល​រួម​ការ​ងារ​បង្ការ​ ប្រ​ឆាំង​ជំងឺ​រាត​ត្បាត ដោយ​មាន​មុខ​ទំ​និញ​រួម​ និង​គ្រឿង​បរិក្ខារ​ពេទ្យ​សម្រាប់​បម្រើ​ការ​ងារ​ បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ សរុប​ជាទឹក​ប្រាក់​រាប់​រយ​ពាន់​លាន​ដុង​…។​

រយៈ​ពេល​កន្លង​ បក្ខ​ភាគ​និង​រដ្ឋ​អំ​ណាច​ក្រុង​បាន​ម្ចាស់​ការ​កៀរ​គរ​កម្លាំង​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ចូល​រួម​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ ។​ ក្នុង​រយៈ​ពេល​អនុវត្ត​គម្លាត​សង្គម​ ក្រុង​ប្រឹង​ប្រែង​យ៉ាង​ពេញទំ​ហឹង​ ដើម្បី​ស្វែក​រក យក​សំ​ណាក​វិភាគ​ ធ្វើ​តេស្ត​។​ល។​ ចំ​ពោះ​ស្ថាន​ភាព​ជំងឺ​រាត​ត្បាត​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ស្មុគ​ស្មាញ​ ចំ​នួន​ករណី​ឆ្លង​ថ្មី​ជា​មធ្យម​បាន​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​ ថ្មី​ៗ​នេះ​ ករណី​ឆ្លង​ថ្មី​ បាន​រក​ឃើញ​ក្នុង​សហគមន៍​ក៏​មាន​សញ្ញា​ថយ​ចុះ​។​ ឆ្លង​តាម​រយៈ​នោះ​ បង្ហាញ​ថា​ការ​ធ្វើ​តេស្ត​ ដោយ​ក្រប​ខណ្ឌ​ទូលាយ​ និង​ធ្វើ​តេស្ត​ទីតាំង​សំ​ខាន់​របស់​ក្រុង​ ជា​មូល​ដ្ឋាន​សម្រេច​បាន​គោល​ដៅ​ដាក់​ចេញ​។​

សរុប​សេចក្តី​ក្នុង​កិច្ច​ប្រ​ជុំ​ សម​មិត្ត​ ឡេក្វាង​ម៉ាញ់ លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ ចង្អុល​ការ​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ វាយ​តម្លៃ​ស្ថាន​ភាព​ជំងឺ​រាត​ត្បាត ត្រូវ​មាន​ការ​ត្រៀម​បម្រុង​ហ្មត់​ចត់​ រៀប​ចំ​ផែន​ការ​រួម​សម្រាប់​ពេល​ក្រោយ​ពីគម្លាត​សង្គម​។​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ គប្បី​ណែនាំ​ឱ្យ​លម្អិត ​អំ​ពី​ការ​ផ្សព្វ​ផ្សាយ​ទម្រង់​គ្រប់​ឃុំ​ សង្កាត់​ ទីប្រ​ជុំ​ជន​ គឺ​ជាកំ​ពែង​ការ​ពារ​។​ អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​រក្សា​គម្លាត​ “រឹត​បន្តឹង​” ក្រុម​មុខ​សញ្ញា​ណា​ខ្លះ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ដំណើរ​ មាន​ពេល​វេលា​កំ​ណត់​ច្បាស់​លាស់​។​ បច្ចុប្បន្ន​ ល្បឿន​ធ្វើ​តេស្ត​នៅ​ដំណើរ​ការ​យឺត​ គប្បី​ធ្វើ​ការ​ពន្លឿន​។​ រៀង​រាល់​ថ្ងៃ​ អនុគណៈ​កម្ម​ការ​ធ្វើ​តេស្ត​ ត្រួត​ពិនិត្យ​ល្បឿន​ សំ​បុក​ជំងឺ​ ចង្កោម​ចម្លង​ថ្មី​។​ល។​ ដើម្បី​ចង្អុល​ការ​យក​សំ​ណាក​វិភាគ​ ឱ្យ​ត្រឹម​ត្រូវ​ចំ​ចំ​ណុច​សំ​ខាន់​។​ ទន្ទឹម​នឹង​នោះ​ ជំរុញ​មាំការ​ផ្សព្វ​ផ្សាយ​អនុវត្ត​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ COVID-១៩ ដើម្បី​គ្រប់​គ្រង​ការ​ចាក់​ថ្នាំ​ប្រ​កប​ដោយ​លក្ខណៈ​វិទ្យា​សាស្រ្ត​។​ល។​ លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ គូស​បញ្ជាក់​អំ​ពី​ការ​ងារ​សុខុមាល​ភាព​សង្គម​និង​សំ​ណូម​ពរ​មន្ទីរ​ គណៈ​ ផ្នែក​ ខណ្ឌ​ ស្រុក​ ពិនិត្យ​ឡើង​នូវ​មុខ​សញ្ញា​ដែល​នៅ​ឆ្លក​តាម​សេច​ក្តី​សម្រេច​លេខ​ ៦៨ ដើម្បី​ជំនួយ​បាន​ទាន់​ពេល​។​ ចំ​ពោះ​មុខ​សញ្ញា​ក្រៅ​ពីសេច​ក្តី​សម្រេច​លេខ​ ៦៨ ក្រុង​ នឹង​ដក​ថវិកា​ដើម្បី​ឧបត្ថម្ភ​នូវ​ស្បៀង​ និង​ម្ហូប​អា​ហារ។​ ទន្ទឹម​នឹង​នោះ​ គណៈ​ឃោស​នា​អប់​រំ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ មន្ទីរ​ព័ត៌​មាន​ និង​សារ​គមនា​គមន៍​ ម្ចាស់​ការ​ផ្តល់​ព័ត៌​មាន​ទាន់​ពេល​ ច្បាស់​លាស់​ ដល់​ប្រ​ជា​ជន​អំ​ពី​ទំ​ហំ​ និង​ហានិ​ភ័យ​នៃ​ជំងឺ​រាត​ត្បាត​លើ​ភូមិ​សាស្រ្ត​ ដើម្បី​ប្រ​ជា​ជន​យល់​ច្បាស់​ហើយ​ស្រប​គំ​និត​ក្នុង​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩៕​

                                          ហ្វែ​ហ្វា-មុនី​

 ​ 

ចែករំលែកអត្ថបទ