ក្រុមការងារដឹកនាំដោយឧត្តមសេនីយ៍ត្រី ទ្រឿងមិញខាយ មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគ ៩ បានអញ្ជើញមកសួរសុខទុក្ខ និងជូនអំណោយ ៧៤០ ចំណែកដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ និងជនរួមជាតិខ្មែរមានស្ថានភាពលំបាកដោយសារជំងឺ COVID-១៩ នៅឃុំវិញហាយ និងឃុំវិញហុីប ទីរួមខេត្តវិញចូវ ខេត្តសុកត្រាំង។ អំណោយមួយចំណែកៗមានតម្លៃ ១ លានដុង រួមមានៈ ប្រាក់ អង្ករ មីកញ្ចប់ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗទៀត។
ក្រុមការងារយោធភូមិភាគ ៩ ជូនអំណោយដល់ប្រជាជន នៅឃុំវិញហាយ ទីរួមខេត្តវិញចូវ ខេត្តសុកត្រាំង។
តាមផែនការយោធភូមិភាគ ៩ នឹងបន្តចុះទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ ជនរួមជាតិខ្មែរ ជនរួមជាតិចាម មានស្ថានភាពលំបាក។ វត្តពុទ្ធសាសនាទក្ខិណនិកាយខ្មែរនិងវិហារឥស្លាម នៅខេត្តនានា ដូចជា៖ ត្រាវិញ តៀងយ៉ាង អាងយ៉ាង ដុងថាប និងសុកត្រាំង ជាមួយទឹកប្រាក់ជាង ៣ ពាន់លានដុង៕
យ្វីអាញ -លេងមី