យុទ្ធនារីនៃកងទ័ពការពារព្រំដែនខេត្តសុកត្រាំង បានរៀបចំយ៉ាងសមស្របការងារស្ថាប័ននិងគ្រួសារ ម៉្លោះហើយសកម្មចូលរួមអនុវត្តនូវភារកិច្ចជំនាញ រួមចំណែកកសាងនិងការពារអធិបតេយ្យ សន្តិសុខព្រំដែន។
សមាគមនារីនៃកងទ័ពការពារព្រំដែនខេត្តសុកត្រាំង ជូនអាហារូបករណ៍និង
កង់ដល់សិស្សក្រីក្រ នៅទីរួមខេត្តវិញចូវ ។
តាមប្រសាសន៍អនុសេនីយ៍ឯក ឡេថាញញ៉ាញ់ ប្រធានសមាគមនារីនៃកងទ័ពការពារព្រំដែនខេត្តសុកត្រាំង សមាគមសកម្មពង្រីកយ៉ាងខ្លាំងក្លាគំនិតច្នៃប្រតិដ្ឋនិងតួនាទីរបស់នារី តាមរយៈការចលនា ដូច៖ ចលនា “យុទ្ធនារីនៃកងទ័ពការពារព្រំដែនខេត្ត ខ្នះខ្នែងរៀនសូត្រ ពលកម្មច្នៃប្រតិដ្ឋ កសាងគ្រួសារសុភមង្គល” អនុវត្តការចលនា “កសាងគ្រួសារគ្មាន ៥ ស្អាត ៣” ចលនានារីលត់ដំក្រមសីលធម៌ “មានទំនុកចិត្ត រក្សាភាពថ្លៃថ្នូរ ស្មោះត្រង់ ប៉ិនប្រសប់” ភ្ជាប់នឹងការអនុវត្តចលនាប្រឡងប្រណាំងប្តេជ្ញាឈ្នះបទបញ្ជាលេខ ០៥-CT/TW របស់ការិយាល័យនយោបាយ បទបញ្ជាលេខ ៨៧-CT/QUTW បទបញ្ជាលេខ ៨៥៥-CT/QUTW របស់គណៈកម្មាធិការបក្ស យោធាមជ្ឈិម ស្តីពីជំរុញការរៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ ភ្ជាប់នឹងការចលនា “ពង្រីកប្រវេណី បញ្ចេញសមត្ថភាព សក្តិសមជាកងទ័ពអ៊ំហូ”។
សមាគមនារីនៃកងទ័ពការពារព្រំដែនខេត្ត អនុវត្តទម្រង់ជាក់ស្តែង ដូច៖ អនុវត្តកម្មវិធី “ រួមដំណើរជាមួយនារីជាយដែន” ចលនាកម្មាភិបាល យុទ្ធនារី រួមវិភាគទានប្រាក់បានជាង ៤០ លានដុង ដើម្បីឧបត្ថម្ភដល់នារីនៅឃុំភឿកជី ស្រុកត្រាងបាង ខេត្តតីនិញ អនុវត្តទម្រង់ “ខាប់អង្ករមេត្តាធម៌” រួមវិភាគទានអង្ករបាន ៦០០ គីឡូក្រាម និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗដើម្បីឧបត្ថម្ភចង្ក្រានបាយសប្បុរធម៌របស់មន្ទីរពេទ្យយោធានិងប្រជាជនខេត្ត រៀបចំការផ្សព្វផ្សាយបង្ការប្រឆាំងជំងឺ COVID-១៩ និងចែកជូនម៉ាស់ចំនួន ១.៥០០ ជែលលាងដៃកម្ចាត់មេរោគចំនួន ២០០ ដប ដល់ប្រជាជនលើភូមិសាស្រ្តឃុំអាងថាញ ៣ ស្រុកកូវឡៅយុង ជូនអាហារូបករណ៍ ២០ ចំណែកកង់ ៣ គ្រឿងនិងអំណោយ ៤០០ ចំណែកក្នុងឱកាសបុណ្យសែនព្រះខែដល់កុមារក្រីក្រលើភូមិសាស្រ្តទីរួមខេត្តវិញចូវ។ល។
តាមប្រសាសន៍លោកវរសេនីយ៍ឯក ង្វៀងត្រេវម៉ឺន លេខាគណៈកម្មាធិការបក្ស ស្នងការនយោបាយកងទ័ពការពារព្រំដែនខេត្តសុកត្រាំង ជាមួយនឹងស្មារតី “សាមគ្គី ច្នៃប្រតិដ្ឋ សមភាព អភិវឌ្ឍន៍ដើម្បីអធិបតេយ្យសន្តិសុខព្រំដែនសមុទ្រ” យុទ្ធនារីនៃកងទ័ពការពារព្រំដែនសុកត្រាំង ប្តេជ្ញាពង្រីកប្រវេណីវីរភាពរបស់កងកម្លាំងការពារព្រំដែននិងប្រវេណីរបស់នារីវៀតណាម បញ្ចេញកម្លាំងតស៊ូប្រយុទ្ធ ជម្នះរាល់ការលំបាក សម្រេចល្អភារកិច្ចដែលបានប្រគល់ឱ្យ រួមចំណែករក្សារឹងមាំ សន្តិសុខនយោបាយ ពិសេសគឺតំបន់ព្រំដែនសមុទ្ររបស់ខេត្ត៕
លីធាន-មុនី