ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

09/08/2021 - 07:55

ការ​ប្រែ​ប្រួល​គួរ​ឱ្យ​កត់​សម្គាល់​អំ​ពី​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩

១៩ ខេត្ត​ ក្រុង​នៅ​ភាគ​ខាង​ត្បូង​ “អ្នក​ណា​នៅ​ទី​ណា​គឺ​នៅ​ទីនោះ​” រហូត​ដល់​ ០ ម៉ោង​ ថ្ងៃ​ទី ១៦ ខែសី​ហា​ ឆ្នាំ​ ២០២១ ។​

ក្រុង​កឹង​ធើ ផ្សព្វ​ផ្សាយ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ COVID-១៩ លើក​ទី​ ៤ ឆ្នាំ​ ២០២១ ដោយ​មាន​វ៉ាក់​សាំង​ចំ​នួន​ ៨៤.២៩០ ដូស និង​បម្រុង​ទទួល​ប្រ​ជា​ជន​មក​ពី​ក្រុង​ហូជី​មិញ​ និង​ខេត្ត​ប៊ិញ​យឿង​ចំ​នួន​ ១.០០០ នាក់​ ។​

លោក​ ង្វៀង​ថាញ់​ឡុង​ រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល​ ថ្លែង​យោបល់​ក្នុង​ឱកាស​ធ្វើ​ការ​ជាមួយ​ថ្នាក់​នាំ​ក្រុង​កឹង​ធើ។​ រូប​៖ H.HOA

ចំ​ពោះ​ស្ថាន​ភាព​នៃ​ការ​ប្រែប្រួល​យ៉ាង​ស្មុគ​ស្មាញ​នៃ​ជំងឺ​ COVID-១៩ នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ បាន​ចេញ​សារ​ទូរ​លេខ​ ១០៦៣/CĐ-TTg ស្តីពី​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩។​ នៅ​ក្នុង​សារ​ទូរ​លេខ​បាន​លើក​ឡើង​យ៉ាង​ច្បាស់​ ភូមិ​ភាគ​ដែល​កំ​ពុង​អនុ​វត្ត​គម្លាត​សង្គម​តាម​បទ​បញ្ជា​លេខ​ ១៦/CT-TTg ត្រូវ​តែអនុ​វត្ត​ម៉ឺង​ម៉ាត់ ឯក​ភាព​តាម​គោល​លំ​នាំ​ មាន​តែ​អនុវត្ត​ម៉ឺង​ម៉ាត់​ជាង​ ឆាប់​រហ័ស​ជាង​ សម​ស្រប​ទៅ​តាម​ស្ថាន​ភាព​ជាក់​ស្តែង​នៅ​ភូមិ​ភាគ​។​ ផ្សព្វ​ផ្សា​យទូលំ​ទូលាយ​ ត្រួត​ពិនិត្យ​តឹង​រ៉ឹង និង​អនុវត្ត​ជា​បន្ទាន់​នូវ​វិធាន​ការ​ឧបត្ថម្ភ​ចាំ​បាច់​អំ​ពី​ជីវ​ភាព​សុខា​ភិបាល​ ដើម្បី​ប្រ​ជា​ជន​ស្ងប់​ចិត្ត​ “អ្នក​ណា​នៅ​ទី​ណា​គឺ​នៅ​ទីនោះ​”។​ ដាច់​ខាត​មិន​ទុក​ឱ្យ​ប្រ​ជា​ជន​ចលនា​ចេញ​ផុត​ពី​កន្លែង​ស្នាក់​នៅ​ ក្រោយ​ពីថ្ងៃ​ទី ៣១ ខែក​ក្កដា​ រហូត​ដល់​អស់​យរៈ​ពេល​គម្លាត​សង្គម​ (វៀរ​លែង​តែអ្នក​ដែល​បាន​រដ្ឋ​អំ​ណាច​អនុ​ញ្ញាត​)។​ ថ្នាក់​ដឹក​នាំ​ខេត្ត​ ក្រុង​ ទទួល​ខុស​ត្រូវ​ចំ​ពោះ​មុខ​នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ បើ​សិន​ទុក​ឱ្យ​ប្រ​ជា​ជន​ចលនា​ចេញ​ផុត​ពីភូមិ​ភាគ​ខ្លួន​តាម​ចិត្ត​។​ ចំ​ពោះ​ប្រ​ជា​ជន​ដែល​បាន​ចលនា​ចេញ​ផុត​ពី​ខេត្ត​ ចេញ​ដំណើរ​ទៅ​ដល់​ភូមិ​សាស្រ្ត​ខេត្ត​ដទៃ​ គឺ​ខេត្ត​ដែល​ជាប់​ពាក់​ព័ន្ធ​ ត្រូវ​តែចាត់​តាំង​ទទួល​ និង​ជូន​វិល​មក​ភូមិ​ភាគ​វិញ​ ធានា​សុវត្ថិ​ភាព​។​ល។​ បន្ត​អនុ​វត្ត​វិធាន​ការ​គម្លាត​សង្គម​តាម​សារាចរលេខ​ ១៦ បន្ថែម​ ១៤ ថ្ងៃ​ទៀត​ (ចាប់​ពីថ្ងៃ​បញ្ចប់​គម្លាត​សង្គម​តាម​សារ​លិខិត​លេខ​ ៩៦៩/TTg- KGVX) ចំ​ពោះ​ខេត្ត​ ក្រុង​នៅ​ក្រោម​ឱវាទ​មជ្ឈិម​ដែល​អនុ​វត្ត​គម្លាត​សង្គម​ តាម​កិច្ច​ចង្អុល​ការ​របស់​នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ត្រង់​សារ​លិខិត​លេខ​ ៩៦៩/TTg-KGVX ចុះ​ថ្ងៃ​ទី ១៧ ខែ កក្កដា​ ឆ្នាំ​២០២១។​ ចំ​ណែក​ខេត្ត​នានា ​ក្រោយ​ពីបាន​អនុ​វត្ត​គម្លាត​សង្គម​មួយ​រយៈ​ បើ​សិន​គ្រប់​គ្រង​បាន​ស្ថាន​ភាព​ជំងឺ​រាត​ត្បាត​ អាច​នឹង​បន្ធូរ​បន្ថយ​គម្លាត​សង្គម​ទៅ​តាម​តំ​បន់​នីមួយ​ៗ​នៅ​ក្នុង​ផ្ទៃ​ក្នុង​ខេត្ត​។​

អនុ​វត្ត​សារ​ទូរ​លេខ​ដូច​ពោល​ខាង​លើ មាន​ភូមិ​ភាគ​ជា​ច្រើន​ ដូច​ជា​៖ ក្រុង​កឹង​ធើ ខេត្ត​អាង​យ៉ាង​ ត្រា​វិញ​ បាក​លីវ​ សុក​ត្រាំង​។​ល។​ ក៏​មាន​សារ​លិខិត​អំ​ពី​ការ​ពន្យា​ពេល​គម្លាត​សង្គម​តាម​បទ​បញ្ជា​លេខ​ ១៦ នៅ​លើភូមិ​សាស្រ្ត​ផង​ដែរ​។​ តាម​យោ​បល់​របស់​អ្នក​ឯក​ទេស​ បទ​បញ្ជា​លេខ​ ១៦ ត្រូវ​បាន​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់ តឹង​រុឹង​គ្រប​ដណ្ដប់​ទ្រង់​ទ្រាយ​តូច​បំ​ផុត​ ដែល​អាច​ធ្វើ​ទៅ​បាន​ (រក្សា​គម្លាត​រវាង​មនុស្ស​ និង​មនុស្ស​ គ្រួ​សារ​និង​គ្រួ​សារ​ ក្រុម​ប្រ​ជា​ជន​ ក្រុង​និង​ក្រុម​ប្រ​ជា​ជន​ក្រុង​។​ល។​) ដាច់​ខាត​ ចៀស​វាង​ស្ថាន​ភាព​ “គ្រាន់​តែ​សន្ធឹង​ខ្សែ​យាម​នៅ​ក្បាល​សង​ខាង​” ចំ​ណែក​ប្រ​ជា​ជន​នៅ​ខាង​ក្នុង​ ធ្វើ​ដំណើរ​ទៅ​មក​ដោយ​សេរី​។​ នេះ​ក៏​ជាអំ​ឡុង​ពេល​ “មាស​” ដើម្បី​ភូមិ​ភាគ​នានា​រឹត​បន្តឹង​គ្រប់​ផ្នែក​ឡើង​វិញ​ បង្កើន​ល្បឿន​បោស​សំ​អាត​តំ​បន់​ផ្ទុះ​ជំងឺ​ សម្បុក​ឆ្លង​រោគ​ក្នុង​សប្តាហ៍​ ដំ​បូង​នៃ​ការ​អនុ​វត្ត​គម្លាត​សង្គម​ រកឃើញ​ក្នុង​កម្រិត​ខ្ពស់​បំ​ផុត​សម្បុក​ឆ្លង​រោគ​នៅ​លើ​ភូមិ​សាស្រ្ត​ ដាច់​ខាត​មិន​ទុក​ឱ្យ​កើត​សម្បុក​ឆ្លង​រោគ​ថ្មី​ បង្កើត​ជា​តំ​បន់​សុវត្ថិ​ភាព​ រឹង​មាំ រហ័ស​បំ​ផុត​ ដែល​អាច​ធ្វើ​ទៅ​បាន​។​

* ក្រសួង​សុខា​ភិបាល​ និង​ក្រសួង​ព័ត៌​មាន​-សារ​គមនា​គមន៍​ ដឹក​នាំ​ដោយ​រដ្ឋ​មន្ត្រី​ ង្វៀង​ថាញ់​ឡុង​ បាន​អញ្ជើញ​មក​ធ្វើ​ការ​ជា​មួយ​នឹង​ក្រុង​កឹង​ធើ។​ នៅ​ក្នុង​ពេល​ធ្វើ​ការ​ រដ្ឋ​មន្ត្រី​ ង្វៀង​ថាញ់​ឡុង​ បាន​គូស​បញ្ជាក់​ក្នុង​ការ​ព្យា​បាល​ កឹង​ធើ​គប្បី​កសាង​ប្លូម ៣ កម្រិត​។​ ឆ្លង​តាម​រយៈ​នោះ​ ករណី​ដែល​គ្មាន​រោគ​សញ្ញា​លើ ៨០% មិន​ត្រូវ​ការ​កម្លាំង​សុខា​ភិបាល​ច្រើន​ទេ។​ ចំ​ណែក​កម្រិត​ទី ២ ហើយ​ពិសេស​គឺ​កម្រិត​ទី ៣ ត្រូវ​កៀរ​គរ​កម្លាំង​ផ្នែក​សុខា​ភិបាល​ទាំង​អស់​ ទាំង​ផ្នែក​រដ្ឋ​ការ​និង​ឯក​ជន​ ត្រូវ​តាម​ដាន​ការ​វិវត្ត​នៃ​ជំងឺ​ វិនិ​ច្ឆ័យ​ប្រ​ពោធ​កម្ម​សង្គ្រោះ​បន្ទាន់​ទាន់​ពេល​ កាត់​បន្ថយ​ការ​បាត់​បង់​ជីវិត​។​ ក្រសួង​សុខា​ភិបាល​ បាន​ឧប​ត្ថម្ភ​កសាង​មជ្ឈ​មណ្ឌល​ ប្រ​ពោធ​កម្ម​សកម្ម​នៅ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​មជ្ឈិម​កឹង​ធើ ដោយ​ទ្រង់​ទ្រាយ​ ២០០ គ្រែ។​ ក្រសួង​សុខា​ភិបាល​នឹង​កសាង​មជ្ឈ​មណ្ឌល​ប្រ​ពោធ​កម្ម​ទី ២ នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ ដោយ​ទ្រង់​ទ្រាយ​ ៨០០-១.០០០ គ្រែ ចំ​ណែក​ធន​ធាន​មនុស្ស​អា​ស្រ័យ​មន្ទីរ​ពេទ្យ​ ១០៣ ទទួល​បន្ទុក​ ក្រសួង​សុខា​ភិបាល​និង​កឹង​ធើ សហការ​ផ្គត់​ផ្គង់​គ្រឿង​សម្ភារៈ​។​

 មជ្ឈ​មណ្ឌល​ត្រួត​ពិនិត្យ​ជំងឺ​តម្កាត់​ក្រុង​កឹង​ធើ (CDC) ចាក់​វ៉ាក់សាំង​ចល័ត​ដល់​ពលករ​នៅ​ក្រុម​ហ៊ុន​ចំ​កាត់​សមា​ជិក​មួយ​កាត់​ដេរ​នីហរ័ណ​វៀត​ថាញ់។​      រូប​៖ H.HOA

* សប្តាហ៍​កន្លង​ ក្រុង​កឹង​ធើ បាន​ផ្សព្វ​ផ្សាយការ​ចាក់​វ៉ាក់​សាំង​លើក​ទី​ ៤ នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង​។​ ការ​ចាក់​វ៉ាក់​សាំង​លើក​ទី​ ៤ នេះ​ ចាប់​ផ្តើម​ពីថ្ងៃ​ទី ៣០ ខែ​កក្កដា​ និង​ពន្លឿន​សម្រេច​ក្នុង​អំ​ឡុង​ពេល​ពី ៨ ដល់​ ១០ ថ្ងៃ​។​ ក្រុង​កឹង​ធើ បាន​រៀប​ចំ​ទីតាំង​ចាក់​វ៉ាក់​សាំង​ ១៧ កន្លែង​ នៅ​តាម​សាលា​រៀន​ អគារ​វប្ប​ធម៌​ ក្រុម​ហ៊ុន​ ដោយ​មាន​តុចាក់​វ៉ាក់​សាំង​ចំ​នួន​ ៦៣ តាម​ទ្រង់​ទ្រាយ​នៃ​យុទ្ធ​នា​ការ​។​ ចំ​នួន​វ៉ាក់​សាំង​ដែល​ក្រសួង​សុខា​ភិបាល​បែង​ចែក​ដល់​ក្រុង​សរុប​ ៨៤.២៩០ ដូស។​ មន្ទីរ​សុខា​ភិបាល​ក្រុង​កឹង​ធើ បាន​កៀរ​គរ​មន្ទីរ​ពេទ្យ​ឯក​ជន​ មន្ទីរ​ពេទ្យ​របស់​ក្រសួង​ ផ្នែក​មជ្ឈិម​ មន្ទីរ​ពេទ្យ​នគរ​បាល​ មន្ទីរ​ពេទ្យ​យោធា​ និង​និស្សិត​ស្ម័គ្រ​ចិត្ត​។​ល។​ ចូល​រួម​យុទ្ធ​នា​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​។​ មុខ​សញ្ញា​ត្រូវ​បាន​ចាក់​វ៉ាក់​សាំង​ គឺ​៖ បុគ្គ​លិកសុខា​ភិបាល​ កម្លាំង​នគរ​បាល​ កង​ទ័ព​ចូល​រួម​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ មុខ​សញ្ញា​មាន​ពេល​វេលា​គ្រប់​កំ​ណត់​ចាក់​វ៉ាក់​សាំង​ដូសទី២; ក្រុម​ COVID សហគម​ន៍; បុគ្គ​លិក អ្នក​ស្ម័គ្រ​ចិត្ត​នៅ​តាម​ទីតាំង​ត្រួត​ពិនិត្យ​សុខា​ភិបាល​ កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក និង​និយោ​ជិត​នៅ​តាម​ស្ថាប័ន​ គណៈ​ ផ្នែក​ដែល​ទំ​នាក់​ទំ​នង​ជា​មួយ​មនុស្ស​ច្រើន​ អ្នក​ដឹក​ជញ្ជូន​ទំ​និញ​សម្ភារៈ​ចាំ​បាច់​ អ្នក​ដឹក​ទំ​និញ​ ក្រុម​ហ៊ុន​ អា​ជីវ​កម្ម​ដឹក​ជញ្ជូន​ តាក់​ស៊ី​ កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក និង​ពល​ករ​ចំ​ណុះ​គ្រឹះ​ស្ថាន​អប់​រំរដ្ឋ​និង​ឯក​ជន​ សាលា​មធ្យម​សិក្សា​ឯក​ទេស​ អនុ​មហា​វិទ្យា​ល័យ​ មហា​វិទ្យា​ល័យ​ អ្នក​មាន​ជំងឺ​រុាំរ៉ៃ អ្នក​មាន​អា​យុ​ពី ៦៥ ឆ្នាំ​ឡើង​ទៅ​ ពលករ​ធ្វើ​ការ​នៅ​តាម​អា​ជីវ​កម្ម​ មណ្ឌល​ឧស្សា​ហកម្ម​ និង​អា​ជីវ​កម្ម​ អង្គ​ការ​បុគ្គលឧបត្ថម្ភ​ក្រុង​ទិញ​សម្ភារៈ​សុខា​ភិបាល​ គិត​គូរ​សុខុ​មាល​ភាព​សង្គម​ ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​ ក្រុម​ហ៊ុន​ឱសថ​ មណ្ឌល​ពិនិត្យ​ ជំងឺ​ឯក​ជន​ និង​ឱសថ​ដ្ឋាន​ជា​ដើម​។​

គិត​ដោយ​ឡែក​ថ្ងៃ​ទី ៤ ខែសី​ហា​ ក្រុង​មាន​វ៉ាក់​សាំង​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ បន្ថែម​ចំ​នួន​ ៩២.៣៩០ ដូស។​ ក្នុង​នោះ​ អ្នក​ដែល​បាន​ចាក់​វ៉ាក់​សាំង​គ្រប់​ ២ ដូស​ចំ​នួន​ ៧.២៤០ នាក់​។​

* ក្រុង​កឹង​ធើ មាន​ផែន​ការ​បម្រុង​ទៅ​ទទួល​ប្រ​ជា​ជន​ក្រុង​កឹង​ធើប្រ​មាណ​ ១.០០០ នាក់​ ដែល​កំ​ពុង​រស់​នៅ​ ធ្វើ​ការ​ រៀន​សូត្រ​នៅ​ខេត្ត​ប៊ិញ​យឿង ( ៦០០ នាក់​) និង​ក្រុង​ហូជី​មិញ​ ( ៤០០ នាក់​) មាន​តម្រូវ​ការ​ចាំ​បាច់​វិល​មក​ស្រុក​កំ​ណើត​។​ ផ្អែក​លើ​ស្ថាន​ភាព​ជំងឺ​ COVID-១៩ និង​វិធាន​ការ​អនុ​វត្ត​គម្លាត​សង្គម​តាម​បទ​បញ្ជា​លេខ​ ១៦/ CT-TTg របស់​នាយ​ក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ នៅ​ខេត្ត​ប៊ិញ​យឿង ក្រុង​ហូជី​មិញ​និង​ក្រុង​កឹង​ធើ ចំ​នួន​ប្រ​ជា​ជន​បាន​ចុះ​ឈ្មោះ​វិល​មក​ភូមិ​ភាគ​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​នឹង​ជូន​ដំណឹង​ដោយ​កំ​ណត់​ពេល​វេលា​ច្បាស់​លាស់​ បញ្ជី​រាយ​នាម​ កាល​វិភាគ​ទទួល​ និង​ចាត់​តាំង​ធ្វើ​ចត្តា​ឡីស័ក​ប្រ​មូល​ផ្តុំ​៕​

     ការិ​យាល័យ​កាសែត​កឹង​ធើ​ភាសា​ខ្មែរ​-វិមាន​

ចែករំលែកអត្ថបទ