ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

02/08/2021 - 08:31

សុក​ត្រាំង​

ជើង​រថ​យន្ត​មនោ​សញ្ចេត​នា​ឆ្ពោះ​ទៅ​ដើម្បី​ប្រ​ជា​ជន​ក្រុង​ហូជី​មិញ​

មន្ទីរ​ឧស្សា​ហពាណិជ្ជ​កម្ម​ បាន​សហ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង​ ចាត់​តាំង​ជើង​រថ​យន្ត​មនោ​សញ្ចេត​នា​ ជំនួយ​គ្រឿង​ឧប​ភោគ និង​បរិភោគ​ដល់​ជន​រួម​ជាតិ​នៅ​ក្រុង​ហូជី​មិញ​។​

 រថយ​ន្តមនោ​សញ្ចេត​នា​ដឹក​គ្រឿង​ឧបភោគ និង​បរិ​ភោគ​ជួយ​ឧបត្ថម្ភ​ក្រុង​ហូជី​មិញ​ បម្រើ​តម្រូវ​ការ​ដល់​តំ​បន់​ឆ្លង​ជំងឺ​រាល​ដាល​។​

តាម​រយៈ​នោះ​ មាន​រថ​យន្ត ៥ គ្រឿង​ដំបូង​ដឹក​ទំ​និញ​ ប្រ​មាណ​ ៤០ តោន​ ដែល​ស្ថា​ប័ន​ អង្គ​ភាព​ អា​ជីវ​កម្ម​ អង្គ​ការ​ បុគ្គ​លព្រួត​ដៃ​រួម​វិភាគ​ទាន​គាំ​ទ្រ គិត​ជា​ទឹក​ប្រាក់​សរុប​ជាង​ ៦០០ លាន​ដុង​។​ ក្នុង​នោះ​ រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ ឧបត្ថម្ភ​ពីប្រ​ភព​មូល​និធិ​សង្គ្រោះ​របស់​ខេត្ត​ ចំ​នួន​ ២៥០ លាន​ដុង​ ឆ្លង​តាម​រយៈ​ការ​ទិញ​កសិផល​របស់​ប្រ​ជា​ជន​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ ដើម្បី​ផ្ញើ​ជូន​ប្រ​ជា​ជន​នៅ​ក្រុង​ហូជី​មិញ​។​

មុន​នោះ​ ខេត្ត​សុក​ត្រាំង​បាន​ឧបត្ថម្ភ​ប្រាក់​ ៥០០ លាន​ដុង​ដល់​ក្រុង​ហូជី​មិញ​ ក្នុង​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ ផង​ដែរ​៕​

                                                លីធាន​-វិមាន​

ចែករំលែកអត្ថបទ