26/07/2021 - 08:41

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ ឧបត្ថម្ភ​អំ​ណោយ​ដល់​គ្រួ​សារ​ក្រី​ក្រដែល​កំ​ពុង​អនុ​វត្ត​បទ​បញ្ជា​លេខ​ ១៦

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ចូវ​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ ទើប​ឧបត្ថម្ភ​អំ​ណោយ​ចំ​នួន​ ៩០ ចំ​ណែក​ (សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​) ដល់​គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ខ្លាំង​ នៅ​លើភូមិ​សាស្រ្ត​តំ​បន់​ព្រំ​ដែន​សមុទ្រ​ ទីរួម​ខេត្ត​វិញ​ចូវ​ ដែល​កំ​ពុង​អនុវត្ត​គម្លាត​សង្គម​តាម​បទ​បញ្ជា​លេខ​ ១៦ របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​។​ អំ​ណោយ​មួយ​ចំ​ណែក​ៗ​តម្លៃ​ ២៥០.០០០ ដុង​ អា​ស្រ័យ​កម្មា​ភិបាល​ យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​ចលនា​សប្បុរស​ជន​រួម​វិភាគ​ទាន​។​

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ចូវ​ ប្រ​គល់​អំ​ណោយ​ ៩០ ចំ​ណែក​ដល់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ដើម្បី​ឧបត្ថម្ភ​ដល់​ប្រ​ជា​ជន​។​

ទន្ទឹម​នឹង​នោះ​ អង្គ​ភាព​នៅ​ទាំង​ជំរុញ​ការ​ឃោ​សនា​ដោយ​ទម្រង់​ “ឧគ្ឃោ​សន​ស័ព្ទ​ការ​ពារ​ព្រំ​ដែន​” ដល់​ប្រ​ជា​ជន​នៅ​លើ​ភូមិ​សាស្រ្ត​អនុវត្ត​ម៉ឺង​ម៉ាត់​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ ​COVID-១៩ ពិសេស​គឺ​អនុ​វត្ត​ឱ្យ​បាន​ម៉ឺង​ម៉ាត់​នូវ​បទ​បញ្ជា​លេខ​ ១៥ និង​លេខ​ ១៦ របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ក្នុង​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ ដើម្បី​រួម​ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់​ ច្រាន​ថយ​ជំងឺ​រាល​ដាល​ឱ្យ​បាន​ឆាប់​រហ័ស​៕​

                                                  យ៉ី​អាញ-វិមាន

ចែករំលែកអត្ថបទ