12/07/2021 - 13:16

អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​ការ​ប្រ​ឡង​ប្រ​ណាំង​ ស្ងើច​សរ​សើរ​ជូន​រង្វាន់​

តាម​ប្រ​សាសន៍​វរសេនីយ៍​ឯក​ ឌោ​តៀង​សី  ស្នង​ការ​នយោ​បាយ​នៃ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ខេត្ត​សុក​ត្រាំង​ ចាប់​ពី​ដើម​ឆ្នាំ​ ២០២១ មក​ទល់​ពេល​នេះ​ បណ្តុំ​ប្រ​ឡង​ប្រ​ណាំង​បាន​ពង្រីក​ល្អ​នូវ​តួ​នាទី​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​បក្ស​ បញ្ជា​ការ​ដ្ឋាន​យោធា​ខេត្ត​ សហ​ការ​ស្អិត​ល្មួត​ជា​មួយ​នឹង​ស្ថា​ប័ន​ អង្គ​ភាព​នានា​ ចាត់​តាំង​ផ្សព្វ​ផ្សា​យអនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​ការ​ប្រ​ឡង​ប្រ​ណាំង​ និង​ស្ងើច​សរ​សើរ​ជូន​រង្វាន់​។​

កម្មា​ភិបាល​ យុទ្ធ​ជន​នៃ​បញ្ជា​ការ​ដ្ឋាន​យោធា​ខេត្ត​សុក​ត្រាំង រៃអង្គាស​ប្រាក់​ជូន​មូល​និធិ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩។​

ជាក់​ស្តែង​៖ បណ្តុំ​ប្រ​ឡង​ប្រ​ណាំង​បាន​ចាត់​តាំង​បញ្ជ្រាប​ផ្សព្វ​ផ្សាយ​រៀន​សូត្រ​គ្រប់​សព្វ​នូវ​បទ​បញ្ជា​សេច​ក្តី​សម្រេច​ចិត្ត​របស់​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ ចំ​នួន​កង​ទ័ព​ចូល​រួម​សម្រេច​ជិត​ ១០០%។​ ផ្តុំ​កម្លាំង​ជំរុញ​ការ​ផ្សព្វ​ផ្សាយ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ និង​ការ​បោះ​ឆ្នោត​រដ្ឋ​សភា​នីតិ​កាល​ XV និង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ អា​ណត្តិ​កាល​ ២០២១-២០២៦។​ ការ​ងារ​ហ្វឹក​ហ្វឺន​ ធ្វើ​សម​យុទ្ធ​ គោល​នយោ​បាយ​ចំ​ពោះ​កង​ទ័ព​និង​សម​រភូមិ​ក្រោយ​កង​ទ័ព​បាន​អនុ​វត្ត​ស្អិត​ល្មួត​។​ ចាត់​តាំង​បាន​ជោគ​ជ័យ​ពិធី​ “បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​-ប្រ​ជា​ជន​” ឆ្នាំ​ ២០២១ នៅ​លើភូមិ​សាស្រ្ត​ឃុំ​កេអាង​ ស្រុក​កេ​សាច់ គិត​ជាទឹក​ប្រាក់​សកម្ម​ភាព​ជាង​ ១៧ ពាន់​លាន​ដុង​ (ពីប្រ​ភព​ចលនា​សង្គមូប​នីយ​កម្ម​)។​ រក្សា​និង​អនុ​វត្ត​ម៉ឺង​ម៉ាត់​នូវ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ “ផ្នែក​ភ័ស្ដុ​ភារ​កង​ទ័ព​ធ្វើ​តាម​ពាក្យ​ប្រៀន​ប្រ​ដៅ​របស់​អ៊ំ​ហូ” មិន​បង្អង់​ក្នុង​ការ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ទាញ​យក​ផល ប្រើ​ប្រាស់​អា​វុធ​ សម្ភារៈ​បច្ចេក​ទេស​ ធានា​ព្រម​ៗ​គ្នា​ដល់​អង្គ​ភាព​នានា​ដែល​បំ​ពេញ​ភារកិច្ច​ហ្វឹក​ហ្វឺន​ ត្រៀម​ប្រ​យុទ្ធ​៕​

 យ្វីអាញ-វិមាន​

ចែករំលែកអត្ថបទ