នៅខេត្តបាកលីវមានករណីវិជ្ជមាន COVID–១៩ក្នុងសហគមន៍ម្នាក់ ហេតុនោះ ទន្ទឹមនឹងការអនុវត្តនូវវិធានការបន្ទាន់ក្នុងការបង្កាប្រឆាំងជំងឺ ការតស៊ូទប់ស្កាត់ករណីឆ្លងដែនខុសច្បាប់ចូលមកភូមិស្រុកគឺជាការងារដ៏សំខាន់និងចាំបាច់បំផុត។ល។
កងកម្លាំងភ្នាក់ងារធ្វើការជាមួយមុខសញ្ញាឆ្លងដែនខុសច្បាប់។ រូប៖T.N
កាលពីដើមខែមេសា ឆ្នាំ ២០២១ ជាមួយនឹងទង្វើ “ឆ្លងដែនប៉ុន្តែមិនធ្វើសំណុំបែបបទស្របច្បាប់” ង្វៀងធីគ្វៀង (កើតឆ្នាំ ១៩៩៤ នៅឃុំហ៊ីបថាញ់ ក្រុងបាកលីវ) ក៏ត្រូវការិយាល័យគ្រប់គ្រងអន្តោប្រវេសន៍នគរបាលខេត្តចេញសេចក្តីសម្រេចពិន័យរដ្ឋបាល។ បានដឹងថា នៅកណ្តាលឆ្នាំ ២០១៣ គ្វៀងតែងតែប្រើលិខិតឆ្លងដែនដើម្បីទៅលេងបៀរនៅបនល្បែងមួយនៅប្រទេសកម្ពុជា។ មកដល់ដើមខែមេសា ឆ្នាំ ២០២១ អាស្រ័យស្ថានភាពជំងឺ COVID-១៩ នៅកម្ពុជាមានការប្រែប្រួលស្មុគស្មាញ ខ្លួនមួយនៅទឹកដីបរទេសប្រឈមនឹងជំងឺដ៏គ្រោះថ្នាក់ ហើយបាត់លិខិតឆ្លងដែនទៀត ដូច្នេះ គ្វៀងក៏ប្រថុយឆ្លងដែនខុសច្បាប់តាមផ្លូវសមុទ្រចូលមកក្រុងភូក្វឹក (ខេត្តគៀងយ៉ាង)។ បញ្ហាដែលគួរលើកឡើងនោះគឺ ពេលមកដល់គៀងយ៉ាង គ្វៀងមិនរាយការណ៍សុខាភិបាលដើម្បីធ្វើចត្តាឡីស័កតាមការកំណត់ បែរជាទៅទីក្រុងហូជីមិញ ទៅខេត្តហូវយ៉ាងរួចហើយមកខេត្តបាកលីវទើបរាយការណ៍សុខាភិបាល។
វរសេនីយ៍ឯក ត្រឹងហ្វាង ប្រធានការិយាល័យគ្រប់គ្រងអន្តោប្រវេសន៍នគរបាលខេត្តបាកលីវ ឱ្យដឹង៖ “ ឆ្នាំ ២០២០ និង ៦ ខែដើម ឆ្នាំ ២០២១ នគរបាលខេត្តបានប្រទះឃើញករណីជនបរទេស ៣ នាក់ និងពលរដ្ឋវៀតណាម ១៤ នាក់នៅប្រទេសក្រៅមានទង្វើឆ្លងដែនខុសច្បាប់ តាំងពីនោះ បានចេញសេចក្តីសម្រេចពិន័យរដ្ឋបាលជាមួយទឹកប្រាក់ជិត ១០០ លានដុង។ មុខសញ្ញាទាំងនេះចូលមកតាមផ្លូវលំ ច្រកល្ហកដើម្បីមកស្រុកភូមិ មិនត្រឹមតែធ្វើឱ្យបាត់សន្តិសុខព្រំដែន នៅទាំងបង្កគ្រោះថ្នាក់ឆ្លងរាលដាលជំងឺ COVID-១៩ ក្នុងសហគមទៀតផង”។
ចំពោះមុខស្ថានភាពខាងលើ នគរបាលខេត្តបានផ្សព្វផ្សាយព្រមៗគ្នាបណ្តាវិធានការឯកទេស បង្កើនការងារក្តាប់បញ្ជីគ្រួសារ ចំនួនមនុស្ស “ដើរគ្រប់ច្រកល្ហក គ្រប់ផ្ទះ ពិនិត្យគ្រប់មុខសញ្ញា” គ្រប់គ្រងហ្មត់ចត់ភូមិសាស្ត្រ បំផុតគឺជនបរទេសពលរដ្ឋវៀតណាមនៅប្រទេសក្រៅឆ្លងដែនមកស្រុក។ ពិសេស តែងសហការជិតដិតជាមួយកងកម្លាំងការពារព្រំដែនខេត្តបង្កើនការត្រួតពិនិត្យតឹងរឹង ហ្មត់ចត់តំបន់ព្រំដែនសមុទ្រដើម្បីប្រទះឃើញទាន់ពេល ឃាត់ឃាំងបណ្តាករណីឆ្លងដែនខុសច្បាប់ កងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ក៏តែងសហការជាមួយគ្រប់គណៈ ផ្នែក អង្គការមហាជនផ្សព្វផ្សាយ អប់រំដល់បណ្តាគ្រួសារដែលមានសាច់ញាតិទៅធ្វើការនៅប្រទេសក្រៅ កូនចៅយកប្តីបរទេសដើម្បីជ្រាប់ច្បាស់ពីសេចក្តីកំណត់របស់ច្បាប់ដែលទាក់ទិននឹងសកម្មភាពអន្តោប្រវេសន៍ ទន្ទឹមនឹងនោះ ពេលដែលប្រជាជនមកធ្វើបែបបទឆ្លងដែនក៏បានកងកម្លាំងនគរបាលខេត្តណែនាំធ្វើសំណុំបែបបទលិខិតស្នាម ធានាត្រូវតាមការកំណត់ ជំនះស្ថានភាពពលរដ្ឋឆ្លងដែនតាមផ្លូវមិនស្រប់ច្បាប់៕
តាមៈ baobaclieu.vn.- លេងមី