បញ្ជាការដ្ឋានយោធាខេត្តសុកត្រាំង ទើបបំផុសការប្រឡងប្រណាំង ក្រោមបធានបទ៖ “សកម្មហ្វឹកហាត់និងប្តេជ្ញាប្រកួតដណ្តើមរង្វាន់ខ្ពស់” ពេលចូលរួមសមយុទ្ធកីឡា។ ការប្រឡងច្បាប់កងប្រជាស្វ័យត្រាណ និងការប្រឡងអ្នករបាយការណ៍យោធភូមិភាគឆ្នាំ ២០២១ ។
អ្នកតំណាំងចូលរួមពិធីបំផុសការប្រឡងប្រណាំង។
លោកវរសេនីយ៍ឯក ត្រឹងក្វឹកខើយ មេបញ្ជាការរង នាយសេនាធិការបញ្ជាការដ្ឋានយោធាខេត្ត បានសំណូមពរដល់កម្មាភិបាល យុទ្ធជនដែលចូលរួមសមយុទ្ធកីឡា ត្រូវមានគោលជំហរសតិអារម្មណ៍រឹងមាំ មានឆន្ទៈខ្លាំងក្លានិងការទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាព វិន័យតឹងរឹង ស្មោះត្រង់ គោរពតាមបទបញ្ជា បទប្បញ្ញតិ្ត និងលក្ខន្តិកៈនៃសមយុទ្ធកីឡា។ល។
បញ្ចប់ពិធីប្រឡង បញ្ជាការដ្ឋានយោធាខេត្តនឹងស្រង់បទពិសោធន៍និងស្ងើចសរសើរជូនរង្វាន់ដល់សមូហភាព និងបុគ្គលដែលទទួលបានលទ្ធផលខ្ពស់ក្នុងការចូលរួមសមយុទ្ធកីឡា និងការប្រឡងយោធភូមិភាគឆ្នាំ ២០២១។
ការប្រឡងនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃ ៣០ ខែសីហា ឆ្នាំ២០២១ ៕
យ៉ីអាញ-សុផន