07/06/2021 - 16:53

បង្កើន​ការ​បង្ការ​ ប្រ​ឆាំង​ការ​ឆ្លង​ដែន​ខុស​ច្បាប់​តាម​ផ្លូវ​សមុទ្រ​

ចំ​ពោះ​មុខ​នៃ​ការ​ផ្ទុះ​ឡើង​ជំ​ងឺ​ COVID-១៩ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ បាន​ផ្ដុំ​កម្លាំង​ផ្សព្វ​ផ្សាយ​ដល់​ម្ចាស់​ទូក​នេសាទ​ និង​អ្នក​នេសាទ​ អនុវត្ត​”គ្មាន​៣” គឺគ្មាន​ការ​ឆ្លង​ដែន​ខុស​ច្បាប់​ គ្មាន​ការ​លាក់​បាំង​ ចូល​ដៃ​ចូល​ជើង​នាំ​អ្នក​ឆ្លង​ដែន​ខុស​ច្បាប់​ និង​គ្មាន​ការ​ជូន​នាំ​មនុស្ស​ឆ្លង​ដែន​ខុស​ច្បាប់​ ដើម្បី​បង្ការ​ជំ​ងឺ​ឆ្លង​រាល​ដាល​។​

កម្មា​ភិបាល យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន ផ្សព្វ​ផ្សាយ​ដល់​ម្ចាស់​កប៉ាល់​នេ​សាទ​លើ​ផ្ទៃ​សមុទ្រ​អំពី​ការ​បង្ការ ​ប្រឆាំង​ជំងឺ​ COVID-១៩​ និង​ការ​ឆ្លង​ដែន​ខុស​ច្បាប់។

ខេត្ត​សុក​ត្រាំង​ មាន​កប៉ាល់​នេសាទ​ឆ្ងាយ​ច្រាំង​ចំ​នួន​ ៣៧៣ គ្រឿង​ ម្ល៉ោះ​ហើយ​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​និង​កង​នា​វា​ចរណ៍​លេខ ​២ ចំ​ណុះ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ បាន​បើក​យុទ្ធ​នា​ការ​ព្រម​ៗ​គ្នា​បំ​ផុស​ចលនា​ទូទាំង​ប្រ​ជា​ជន​ចូល​រួម​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​ COVID- ១៩ និង​ការ​ឆ្លង​ដែន​ខុស​ច្បាប់​នៅ​តំ​បន់​ព្រំ​ដែន​។​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ បាន​ផ្សព្វ​ផ្សាយ​ដល់​អ្នក​នេសាទ​ ម្ចាស់​ទូក​ នេសាទ​ និង​ប្រ​ធាន​នា​វិក​នៃ​កប៉ាល់នេសាទ​ឆ្ងាយ​ច្រាំង​ មាមីង​នេសាទ​ជិត​ច្រាំង​ ចុះ​កិច្ច​សន្យា​មិន​ដឹក​មនុស្ស​និង​បរិហារ​ទង្វើ​ដឹក​មនុស្ស​ឆ្លង​ដែន​ខុស​ច្បាប់​ ពិសេស​គឺឆ្លង​តាម​ផ្លូវ​សមុទ្រ​។​ លោក​ត្រឹង​វ៉ាន់​សេប នៅ​ភូមិ​កាង​ ទីប្រ​ជុំ​ជន​ត្រឹង​ដេ ឱ្យ​ដឹង​៖ “កង​ទ័ព​ការ​ពារ​ព្រំ​ដែន​បាន​មក​ដល់​ផ្ទះ​ ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​មាមីង​អ្នក​នេសាទ​លើ​ផ្ទៃ​សមុទ្រ​ ត្រូវ​អនុវត្ត​ម៉ឺង​ម៉ាត់​វិធាន​ការ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​  COVID-១៩ និង​ហាម​ដាច់​ខាត​ការ​ដឹក​មនុស្ស​ឆ្លង​ដែន​ខុស​ច្បាប់​ ដើម្បី​ជៀស​វាង​ជំ​ងឺ​ឆ្លង​រាល​ដាល​។​ ខ្ញុំ​បាន​ចុះ​កិច្ច​សន្យា​អនុវត្ត​ ហើយ​ប្រតិ​បត្តិ​ម៉ឺង​ម៉ាត់​រាល់​បទ​ប្បញ្ញតិ​ដែល​បាន​ចុះ​កិច្ច​សន្យា​”។​

 កម្មា​ភិបាល​ យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​ ចលនា​ប្រ​ជា​ជន​ចុះ​កិច្ច​សន្យា​អនុវត្ត​ល្អ​ការ​ងារ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩ និង​ការ​ឆ្លង​ដែន​ខុស​ច្បាប់​។​

វរសេនីយ៍​ឯក​ ឡេ​វ៉ាន់​អាញ់ ស្នង​ការ​នយោ​បាយ​រង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ ប្រ​ធាន​គណៈ​ចង្អុល​ការ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​ COVID -១៩ ឱ្យ​ដឹង​៖ “រាល់​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​និង​កង​នា​វាចរណ៍​លេខ​ ២ បាន​សហការ​ជា​មួយ​នឹង​ឃុំ​ សង្កាត់​ ទីប្រ​ជុំ​ជន​ចំ​នួន​ ១១ នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ ចាត់​តាំង​ការ​បំ​ផុស​ចលនា​ “ទូទាំង​ប្រ​ជា​ជន​ចូល​រួម​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​ COVID -១៩ និង​ការ​ឆ្លង​ដែន​ខុស​ច្បាប់​” ព្រម​ទាំង​ផ្សព្វ​ផ្សាយ​ដោយ​រូប​ភាព​ជាច្រើន​។​ មក​ទល់​សព្វ​ថ្ងៃ​ ចុះ​ផ្សព្វ​ផ្សាយ​ដល់​ផ្ទះ​ប្រ​ជា​ជន​ជាង​ ៦.០០០ គ្រួ​សារ​ ផ្សព្វ​ផ្សាយ​តាម​ប្រ​ព័ន្ធ​ផ្សាយ​សម្លេង​បាន​ ១០១ ម៉ោង​ ផ្សព្វ​ផ្សាយ​ដោយ​រូប​ភាព​”សម្លេង​ឧគ្ឃោ​សន​ស័ព្ទ​ការ​ពារ​ព្រំ​ដែន​”បាន​ចំ​នួន​ ១៤៣ ម៉ោង​។​ ចែក​ចាយ​ខិត្ត​ប័ណ្ណ​ជាង​ ៧.០០០ សន្លឹក​និង​ជូន​ម៉ាស់​សុខា​ភិបាល​ជាង​ ៨.០០០ ។​ល។​  អា​ស្រ័យ​ប្រ​ជា​ជន​តំ​បន់​ ព្រំ​ដែន​មាន​ស្មាតី​ខ្ពស់​ក្នុង​ការ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​ COVID – ១៩ និង​ការ​ឆ្លង​ដែន​ខុស​ច្បាប់​ ក៏​បាន​ម្ចាស់​ការ​ចុះ​កិច្ច​សន្យា​អនុវត្ត​យ៉ាង​ល្អ​។​ មក​ទល់​សព្វ​ថ្ងៃ​ មាន​ ៥.៥១០ គ្រួ​សារ​ចូល​រួម​ ចុះ​ហត្ថ​លេខា​អនុវត្ត​ល្អ​ការ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​ COVID – ១៩ និង​ឆ្លង​ដែន​ខុស​ច្បាប់​។​ អា​ស្រ័យ​ហេតុ​នោះ​ ខេត្ត​សុក​ត្រាំង​ មិន​ទាន់​កើត​មាន​ករណី​ដឹក​មនុស្ស​ឆ្លង​ដែន​ខុស​ច្បាប់​តាម​ផ្លូវ​សមុទ្រ​ ដោយ​ការ​ទាក់​ទង​ចូល​ដៃ​ចូល​ជើង​ នឹង​ទង្វើ​ដឹក​មនុស្ស​ឆ្លង​ដែន​ខុស​ច្បាប់​”៕​

                                 យ្វី​អាញ - ថាច់​ធី

ចែករំលែកអត្ថបទ