(TTXVN) កាលពីព្រឹកថ្ងៃទី ២៦ ខែឧសភា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជំនួយសម្ភារៈ បរិក្ខារពេទ្យ បង្ការប្រឆាំងជំងឺ COVID-១៩ របស់រដ្ឋាភិបាលនិងប្រជាជនវៀតណាម រួមមានម៉ាស៊ីនជំនួយដង្ហើមចំនួន ៨០០ គ្រឿង និងសម្ភារៈ បរិក្ខារពេទ្យ ក្នុងនោះ ម៉ាស់ចំនួន ២ លាន និងម៉ាស់ N៩៥ ចំនួន ៣០០.០០០។
ឯកអគ្គរដ្ឋទូត វ៉ូវក្វាងមិញ តំណាងវៀតណាម (ឆ្វេង) ប្រគល់ម៉ាស៊ីនជំនួយដង្ហើម សម្ភារៈ និងបរិក្ខារពេទ្យ ឧបត្ថម្ភប្រទេសកម្ពុជាបង្ការប្រឆាំងជំងឺ COVID-១៩ ដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ រូប៖ ង្វៀងវូវហុង/TTXVN
នៅក្នុងពិធីប្រគល់នេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា ម៉ម ប៊ុនហេង បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាម និងប្រជាជនវៀតណាម ដែលបានឧបត្ថម្ភរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។ លោក ម៉ម ប៊ុនហេង គូសបញ្ជាក់ អំណោយមានតម្លៃ ២០០.០០០ ដុល្លា របស់រដ្ឋាភិបាលនិងប្រជាជនវៀតណាម ស្របក្នុងឱកាសដែលកម្ពុជាកំពុងមានការលំបាក ពិតជាមានតម្លៃ និងសំខាន់ខ្លាំងណាស់ក្នុងការបង្ការប្រឆាំងជំងឺ COVID-១៩ របស់កម្ពុជានាបច្ចុប្បន្ន។
ចំនួនសម្ភារៈ បរិក្ខារពេទ្យដូចពោលខាងលើ ស្ថិតក្នុងក្របខណ្ឌឧបត្ថម្ភជាផ្លូវការលើកទី ៣ របស់វៀតណាម ជួយប្រទេសកម្ពុជា ទប់ស្កាត់ជំងឺ COVID-១៩។ មុននោះ កាលពីខែមេសា ឆ្នាំ ២០២០ និងខែមេសា ឆ្នាំ ២០២១ បក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម បានជូនជំនួយប្រទេសកម្ពុជានូវសម្ភារៈ និងបរិក្ខារពេទ្យជាច្រើន រួមមានទាំងប្រព័ន្ធ ធ្វើតេស្ត និងផលិតផលជីវសាស្រ្តធ្វើតេស្តជំងឺ COVID-១៩ សម្លៀកបំពាក់សុខាភិបាល ម៉ាស់បង្ការមេរោគ និងឧបត្ថម្ភថវិកាចំនួន ៥០០.០០០ USD៕