មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

01/06/2021 - 08:32

ផ្សព្វ​ផ្សាយ​ទម្រង់​សាក​ល្បង​អគ្គិ​សនី​ថាម​ពល​ពន្លឺ​ព្រះ​អា​ទិត្យ​លើ​ផ្ទៃ​សមុទ្រ​

ក្រុម​ហ៊ុន​ភាគ​ហ៊ុន​អចនា​ទ្រព្យ​សាង​សង់​និង​វិនិ​យោគ​សៃ​ហ្គង (SCTI) រួម​នឹង​អង្គ​ភាព​ដៃ​គូ ទើប​រៀប​ចំ​ពិធី​បើក​ការ​ដ្ឋាន​សាង​សង់​ទម្រង់​សាក​ល្បង​អគ្គិ​សនី​ថា​មពល​ពន្លឺ​ព្រះ​អា​ទិត្យ​លើ​ផ្ទៃ​សមុទ្រ​ លើ​ភូមិ​សាស្រ្ត​ឃុំ​ខាញ់​ប៊ិញ​តី ស្រុក​ត្រឹង​វ៉ាន់​ថើយ​ ឋិត​នៅ​ខេត្ត​កា​ម៉ាវ។​

 ​  ក្រុម​ហ៊ុន​ SCTI ត្រួត​ពិនិត្យ​កន្លែង​ផ្សព្វ​ផ្សាយ​អនុវត្ត​ទម្រង់​សាក​ល្បង​អគ្គិ​សនី​ថាម​ពល​ពន្លឺ​ព្រះ​អា​ទិត្យ​លើ​ផ្ទៃ​សមុទ្រ​នៅ​ឃុំ​ខាញ់​ប៊ិញ​តី ស្រុក​ត្រឹង​វ៉ាន់​ថើយ​។​

ទម្រង់​សាក​ល្បង​អគ្គិ​សនី​ថាម​ពល​ពន្លឺ​ ព្រះ​អា​ទិត្យ​លើ​ផ្ទៃ​សមុទ្រ​ អា​ស្រ័យ​ក្រុម​ហ៊ុន​ (SCTI) ជា​ម្ចាស់​វិនិ​យោគ​ផ្សព្វ​ផ្សាយ​អនុវត្ត​លើ​ផ្ទៃ​ដី​ប្រ​មាណ​ ១០០ ម៉ែត្រ​កា​រ៉េ​ ដាក់​ចម្ងាយ​ពី​ច្រាំង​ប្រ​មាណ​ ៣០ ម៉ែ​ត្រ ឋិត​នៅ​ខាង​ស្តាំ​ចម្ងាយ​ពី​ស្ពាន​ចូល​ទៅ​មណ្ឌល​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​ជាតិ​ហង​ដា​បាក​ (ឃុំ​ខាញ់​ប៊ិញ​តី ស្រុក​ត្រឹង​វ៉ាន់​ថើយ​) ប្រ​មាណ​ ៥០ ម៉ែ​ត្រ។​ រយៈ​ពេល​ដំ​ឡើង​និង​ដំ​ណើរ​ការ​តាម​ដាន​តាម​ ការ​គ្រោង​ទុក​គឺប្រ​មាណ​ ១៨ ខែ​។​ ដោយ​លក្ខណៈ​តឹង​តែង​នៃ​បរិស្ថាន​សមុទ្រ​ ម៉្លោះ​ហើយ​ទម្រង់​មាន​អង្គ​ភាព​ជា​ច្រើន​ចូល​រួម​ផ្តល់​នូវ​ដំ​ណោះ​ស្រាយ​បច្ចេក​វិទ្យា​និង​បច្ចេក​ទេស​ដល់​ក្រុម​ហ៊ុន​ SCTI មាន​ដូច​៖ Long Tech, DAT, Huawei, Sungrow, Canadian Solar, JinKo Solar, Nam Long Tech…។​

នេះ​ជា​ទម្រង់​សាក​ល្បង​ជំ​ហាន​ដំ​បូង​ ដើម្បី​ត្រួត​ពិនិត្យ​ វាយ​តម្លៃ​ពី​ផល​ប៉ះ​ពាល់​នៃ​រលក​សមុទ្រ​ ខ្យល់​ ស្ទង់​មើល​កម្រិត​ប្រៃ​នៃ​ទឹក​សមុទ្រ​ ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​សំ​ខាន់​សម្រាប់​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​ផ្នែក​សំ​ណង់​នៃ​រោង​ចក្រ​អគ្គិ​សនី​ពន្លឺ​ព្រះ​អា​ទិត្យ​ភាគ​ខាង​លិច​កា​ម៉ាវ ក្នុង​ដំ​ណា​ក់​កាល​ខាង​មុខ​ប្រ​ព្រឹត្ត​ទៅ​ដោយ​រលូន​ និង​មាន​ភាព​ងាយ​ស្រួល​។​

ផ្នែក​សំ​ណង់​នៃ​រោង​ចក្រ​អគ្គិ​សនី​ពន្លឺ​ព្រះ​អា​ទិត្យ​ភាគ​ខាង​លិច​កា​ម៉ាវ ឋិត​ក្នុង​គម្រោង​របាំង​ការ​ពារ​រលក គួប​ផ្សំ​បង្កើត​ថាម​ពល​ច្នៃ​ប្រ​តិដ្ឋ​ ចិញ្ចឹម​ជល​ផល​ និង​ស្តារ​ព្រៃ​ទឹក​ប្រៃ​ឡើង​វិញ​ដោយ​មាន​ពលានុ​ភាព​ ៧០០ MWp ត្រូវ​បាន​សាង​សង់​នៅ​តំ​បន់​ឆ្នេរ​សមុទ្រ​ផ្នែក​ខាង​ក្នុង​និង​ខាង​ក្រៅ​របាំង​ការ​ពារ​រលក​នៅ​ស្រុក​ភូតឹង​និង​ត្រឹង​វ៉ាន់​ថើយ​ ខេត្ត​កាម៉ាវ អនុវត្ត​លើ​ផ្ទៃ​ដី​ប្រ​មាណ​ជាង​ ៧៦៦ ហិក​តា​ តាម​ការ​គ្រោង​ទុក​នឹង​ត្រូវ​បាន​ចែក​ជា ២ ដំ​ណា​ក់​កាល​។​ ដំ​ណាក់​កាល​ ១ មាន​ទ្រង់​ទ្រាយ​ ពលានុភាព​សរុប​ ២០០ MWp រួម​មាន ២ រោង​ចក្រ​អគ្គិ​សនី​ពន្លឺ​ព្រះ​អា​ទិត្យ​ រោង​ចក្រ​នីមួយ​ៗ​ មាន​ពលានុ​ភាព​ ១០០ MWp។​ ដំ​ណាក់​កាល​ ២ មាន​ទ្រង់​ទ្រាយ​ពលានុ​ភាព​សរុប​ ៥០០ MWp រួម​មាន ២ រោង​ចក្រ​អគ្គិ​សនី​ពន្លឺ​ព្រះ​អា​ទិត្យ​ មាន​ពលានុ​ភាព​ ១០០ MWp និង​ ៤០០ MWp។​

ទន្ទឹម​នឹង​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​រោង​ចក្រ​អគ្គិ​សនី​ពន្លឺ​ព្រះ​អា​ទិត្យ​ វិនិ​យោ​គិន​នឹង​វិនិ​យោគ កសាង​ថ្មី​របាំង​ការ​ពារ​រលក​ប្រ​វែង​ពី​ ១៨ - ២១ គីឡូ​ម៉ែ​ត្រ រួម​ចំ​ណែក​ការ​ពារ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​លិច​កា​ម៉ាវ និង​ព្រៃ​ការ​ពារ​កំ​ពុង​ប្រ​ឈម​នឹង​ការ​ស្រុត​បាក់​ដី​យ៉ាង​ធ្ងន់​ធ្ងរ​។​ ព្រម​ជា​មួយ​នោះ​ នឹង​ធ្វើ​ការ​អភិវឌ្ឍ​ប្រ​ភព​ថាម​ពល​ជ្រះ​ស្អាត​ បង្កើត​ជា​តំ​បន់​មាន​ភាព​លំ​នឹង​សម្រាប់​ចិញ្ចឹម​ជល​ផល​ និង​បង្កើត​ការ​ងារ​ធ្វើ​ជូន​ប្រ​ជា​ជន​ភូមិ​ភាគ​។​ បច្ចុប្បន្ន​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​កា​ម៉ាវ បាន​ដាក់​សំ​ណើ​ទៅ​ក្រសួង​ឧស្សា​ហពា​ណិជ្ជ​កម្ម​ ត្រួត​ពិនិត្យ​ដើម្បី​បំ​ពេញ​បន្ថែម​ គម្រោង​រោង​ចក្រ​អគ្គិ​សនី​ពន្លឺ​ព្រះ​អា​ទិត្យ​ភាគ​ខាង​លិច​កា​ម៉ាវ និង​វិធាន​ការ​តភ្ជាប់​នឹង​គម្រោង​អភិវឌ្ឍន៍​អគ្គិ​សនី​ជាតិ​ ដំ​ណាក់​កាល​ ២០១១-២០២០ គិត​រហូត​ដល់​ឆ្នាំ​ ២០៣០ យោង​តាម​សេច​ក្តី​កំ​ណត់​៕​

                      យោង៖ កា​សែត​កា​ម៉ាវ-មុនី​

 

ចែករំលែកអត្ថបទ