|
លោកឡេវ៉ាន់ហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ។ |
រយៈពេលកន្លង ខេត្តត្រាវិញតែងយកចិត្តទុកដាក់ដល់ការងារកសាងនិងពង្រីកកងជួរកម្មាភិបាលជនជាតិភាគតិច។ ដោះដូរយោបល់ជាមួយអ្នកយកព័ត៌មានកាសែតកឹងធើភាសាខ្មែរអំពីបញ្ហានេះ លោកឡេវ៉ាន់ហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ បានឱ្យដឹង៖
- ថ្ងៃ១៤ ខែមីនា ឆ្នាំ ២០១៦ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល បានចេញសេចក្ដីសម្រេចលេខ ៤០២/QĐ/TTg ផ្ដល់សច្ចាប័នគម្រោងពង្រីកកងជួរកម្មាភិបាល បុគ្គលិក អ្នករដ្ឋការជាជនជាតិភាគតិចក្នុងសម័យថ្មី។ មុននោះ នៅថ្ងៃ ៩ ខែកញ្ញា ឆ្នាំ២០១១ គណៈកម្មាធិការបក្សខេត្តត្រាវិញ មានសេចក្ដីសម្រេចចិត្តលេខ ០៣-NQ /TU ស្ដីពីការអភិវឌ្ឍគ្រប់ជ្រុងជ្រោយតំបន់ជនរួមជាតិខ្មែរ ដំណាក់កាល ២០១១ - ២០១៥។ ស្នងបន្តនិងពង្រីកលទ្ធផលដែលសម្រេចបានក្នុងការផ្សព្វផ្សាយអនុវត្តសេចក្ដីសម្រេចចិត្តដែលបានលើកឡើងនៅថ្ងៃ ៧ ខែមិថុនា ឆ្នាំ ២០១៦ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្ត មានផែនការលេខ ១៨ - KH/TU ស្ដីពីការបង្កប្រភពកម្មាភិបាលនារី កម្មាភិបាលជនជាតិភាគតិច ទទួលមុខតំណែងជាអ្នកដឹកនាំគ្រប់គ្រងគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត អាណត្តិកាល ២០២០ - ២០២៥ និងនាឆ្នាំទៅមុខ (ផែនការលេខ ១៨)។
យោងលើមូលដ្ឋានខាងលើ គណៈកម្មាធិការប្រជាជនខេត្តមានសេចក្ដីសម្រេចលេខ ២១៩៦ /QĐ-UBND ចុះថ្ងៃ ១៨ ខែតុលា ឆ្នាំ ២០១៦ បានដាក់ចេញផែនការផ្សព្វផ្សាយសេចក្ដីសម្រេចលេខ ៤០២/QĐ-TTg ថ្ងៃ ១៤ ខែមីនា ឆ្នាំ ២០១៦ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល (សេចក្ដីសម្រេចលេខ ២១៩៦) និងសេចក្ដីសម្រេចលេខ ២៧០៤/QĐ-UBND ចុះថ្ងៃ ២៣ ខែធ្នូ ឆ្នាំ ២០១៦ បានដាក់ចេញកម្មវិធីសកម្មភាពស្ដីពីការអនុវត្តផែនការលេខ ១៨ របស់គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្តត្រាវិញ។
* សូមលោកឱ្យដឹងអំពីលទ្ធផលសម្រេចបានក្នុងការពង្រីកកងជួរកម្មាភិបាល បុគ្គលិក អ្នករដ្ឋការជាជនជាតិភាគតិច បើប្រៀបជាមួយនឹងគោលបំណង សំណូមពរដាក់ចេញនៃសេចក្ដីសម្រេចលេខ ២១៩៦ ? បាទ!
- អាចនិយាយបានថា ជាមួយនឹងការប្ដេជ្ញាចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់របស់ស្ថាប័ន អង្គភាព ភូមិភាគនីមួយៗក្នុងការផ្សព្វផ្សាយអនុវត្តមកទល់សព្វថ្ងៃ ខេត្តត្រាវិញ ជាសារវន្តសម្រេចបានតាមទិសដៅ សំណូមពរនៃសេចក្ដីសម្រេចលេខ ២១៩៦ បានដាក់ចេញ។ តួយ៉ាងដូច៖ ការបណ្តុះបណ្ដាល បំពាក់បំប៉ន ដំណាក់កាល ២០១៦ - ២០២០ ទូទាំងខេត្តមានកម្មាភិបាល បុគ្គលិក អ្នករដ្ឋការជាជនជាតិខ្មែរចំនួន ១៤០ នាក់ ស្រូបអត្រា ១៧,៧% ក្នុងចំនួនកម្មាភិបាល បុគ្គលិក អ្នករដ្ឋការសរុបរបស់ខេត្តត្រូវបានបញ្ជូនទៅបណ្តុះបណ្តាលមហាវិទ្យាល័យ ក្រោយមហាវិទ្យាល័យ។ មានកម្មាភិបាល បុគ្គលិក អ្នករដ្ឋការជាជនជាតិខ្មែរចំនួន ៣.៣៣០ នាក់ ស្រូបអត្រា ១៣,១៥% ក្នុងចំនួនកម្មាភិបាល បុគ្គលិក អ្នករដ្ឋការសរុបរបស់ខេត្ត ត្រូវបានបញ្ជូនទៅបំពាក់បំប៉នវិជ្ជាជីវៈ គ្រប់គ្រងរដ្ឋបាល។ ការអនុវត្តគោលនយោបាយទាក់ទាញប្រើការ បង្កប្រភពបណ្ដុះបណ្ដាល បំពាក់បំប៉នកម្មាភិបាល បុគ្គលិក អ្នករដ្ឋការជាជនជាតិភាគតិច៖ ខេត្តបន្តទទួលយកនិស្សិតជនជាតិខ្មែរកម្រិតមហាវិទ្យាល័យចំនួន ៦២ នាក់ បំពេញការងារនៅឃុំ សង្កាត់ ទីប្រជុំជននិងសហករណ៍កសិកម្ម។ ទន្ទឹមនឹងនោះ ខេត្តក៏ទាក់ទាញបានបេក្ខជនជាជនជាតិភាគតិច ២៦ រូប ចូលរួមអនុវត្តគម្រោង “ទាក់ទាញវេជ្ជបណ្ឌិតមកបំពេញការងារលើភូមិសាស្រ្តខេត្តត្រាវិញ ដំណាក់កាល ២០១៣ - ២០២០”។
* ខេត្តត្រាវិញនឹងផ្សព្វផ្សាយវិធានការមូលដ្ឋានណាខ្លះ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាពការងារកសាងកងជួរកម្មាភិបាលជនជាតិភាគតិច ក្នុងរយៈពេលខាងមុខ សូមជំរាបប្រសាសន៍លោក ? បាទ!
- ខេត្តបន្តលើកកម្ពស់ការយល់ដឹងការទទួលខុសត្រូវរបស់ប្រព័ន្ធនយោបាយគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែកនិងទូទាំងសង្គម អំពីឋានៈ តួនាទីរបស់កងជួរកម្មាភិបាលជាជនជាតិភាគតិច នៅតាមតំបន់មានជនជាតិភាគតិចរស់នៅកុះករ។ ខេត្តត្រាវិញ នឹងផ្ដុំកម្លាំងវាយតម្លៃប្រកបដោយសច្ចានុម័តកងជួរកម្មាភិបាលជនជាតិភាគតិចនាបច្ចុប្បន្ន។ ផ្ដើមពីនោះ កំណត់គោលការណ៍ វិធានការកសាងកងជួរកម្មាភិបាលជាជនជាតិភាគតិច ចំពោះមុខនិងជាយូរអង្វែង។ ក្រៅពីនោះ ខេត្តក៏ខ្នះខ្នែងម្ចាស់ការធ្វើការរៀបចំគម្រោង បណ្ដុះបណ្ដាលគ្រប់ផ្នែក ប្រភពកម្មាភិបាលជនជាតិភាគតិច។ យកចិត្តទុកដាក់ដល់ប្រភពនិស្សិតសាកលវិទ្យាល័យ (បំផុតគឺនិស្សិតមហាវិទ្យាល័យភាសាខ្មែរ - នៃសាកលវិទ្យាល័យត្រាវិញ) ព្រមទាំងសាលាវិទ្យាល័យជនជាតិអន្តេវាសិក ដើម្បីបណ្ដុះបណ្ដាលប្រភពបន្តវេន។ អនុវត្តល្អរាល់គោលនយោបាយក្នុងការបណ្ដុះបណ្ដាល (បណ្ដុះបណ្ដាលតាមមុខជំនាញ ជម្រើសតាំង។ល។) ទន្ទឹមនឹងនោះ សាលានយោបាយខេត្ត មជ្ឈមណ្ឌលនយោបាយថ្នាក់ស្រុកក្នុងខេត្ត គប្បីប្រញឹកធ្វើការសិក្សាស្រាវជ្រាវកសាងក្របខ័ណ្ឌ កម្មវិធីបណ្ដុះបណ្ដាល បំពាក់បំប៉នទ្រឹស្ដីនយោបាយជូនដល់កម្មាភិបាលជនជាតិភាគតិច៕
*សូមអរគុណលោក!
ថាញឡុង - ថាច់ធី