មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

24/05/2021 - 14:58

ហ៊ីប​ហ្វា ធ្វើ​ពិពិធ​កម្ម​ពូជ​ដំ​ណាំ​ សត្វ​ចិញ្ចឹម​

ឃុំ​ហ៊ីប​ហ្វា ស្រុក​កូវ​ង៉ាង​ ខេត្ត​ត្រា​វិញ​ ធ្វើ​ពិពិធ​កម្ម​ពូជ​ដំ​ណាំ​ សត្វ​ចិញ្ចឹម​ នាំ​មក​ប្រសិទ្ធ​ភាព​ខ្ពស់​ ជួយ​ដល់​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​មាន​ការ​កែ​លម្អ​ដោយ​ឥត​ឈប់​ឈរ​។​

កសិករ​ឃុំ​ហ៊ីប​ហ្វាកំ​ពុង​ថែទាំ​ដំ​ណាំ​។​

លោក ត្រឹង​ភឿក​ហៀង អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ហ៊ីប​ហ្វា ឱ្យ​ដឹង​៖ “ត្រី​មាស​ទី I ឆ្នាំ​ ២០២១ ភូមិ​ភាគ​រក្សា​បាន​កំ​ណើន​សេដ្ឋ​កិច្ច​ល្អ​ប្រ​សើរ​ ជាក់​ស្តែង​គឺវិ​ស័យ​កសិកម្ម​មាន​ប្រៀប​ដោយ​កម្រិត​កំ​ណើន​ប្រ​មាណ​ពី​ ៦-៧%។​ បច្ចុប្បន្ន​ ឃុំ​ហ៊ីប​ហ្វា​រក្សា​បាន​ជំ​ហរ​មាំគឺការ​បង្ក​បង្កើន​ផល​ស្រូវ​និង​ដំ​ណាំ​រួម​ផ្សំ​។​ ស្តី​ពី​ស្រូវ​ រក្សា​ការ​បង្ក​បង្កើន​ផល​ ២ រដូវ​/ឆ្នាំ​ ជា​មួយ​ទិន្ន​ផល​មធ្យម​ភាគ​ប្រ​មាណ​ ៦,៣ តោន​/ហិក​តា​។​ ដើម​ឆ្នាំ​ ២០២១ ដំ​ណាំ​រួម​ផ្សំ​មួយ​ចំ​នួន​មាន​តម្លៃ​ខ្ពស់​ បាន​នាំ​មក​ក្តី​រីក​រាយ​ជូន​មាមីង​កសិករ​"។​

កសិករ​ ថា​ច់​ស្វាង​ នៅ​ភូមិ​ចុង​មិស​ចាស់​ ឱ្យ​ដឹង​៖ “ខ្ញុំ​ទើប​ប្រ​មូល​ផល​សណ្តែក​ដី​ ៣ កុង​ ទទួល​បាន​ទិន្ន​ផល​ជិត​ ៣ តោន​ ឈ្មួញ​ទិញ​ក្នុង​តម្លៃ​ ១៤.០០០ ដុង​/គ.ក។​ ក្រោយ​ពី​ទូទាត់​រួច​រាល់​ ខ្ញុំ​នៅ​ចំ​ណេញ​ជាង​ ៦ លាន​ដុង​/កុង​”។​ បង​ថា​ច់​រ៉េត នៅ​ភូមិ​ភៀវ ឱ្យ​ដឹង​៖ “រដូវ​ស្រូវ​ប្រាំង​ឆ្នាំ​នេះ​ ខ្ញុំ​ធ្វើ​ស្រែ​ ១២ កុង​ ក្រោយ​ពី​ទូទាត់​រួច​ ខ្ញុំ​នៅ​ចំ​ណេញ​ជិត​ ៣ លាន​ដុង​/កុង​”។​    

តាម​ប្រ​សាសន៍ ​លោក​ត្រឹង​ភឿក​ហៀង អនុវត្ត​សេច​ក្តី​សម្រេច​ ៤៨/២០១៦/QĐ-UBND ចុះ​ថ្ងៃ​ ទី ២៤ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦ របស់​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ​ បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ សេច​ក្តី​កំ​ណត់​អំ​ពី​ជំ​នួយ​លើក​ស្ទួយ​ ប្រ​សិទ្ធ​ភាព​ចិញ្ចឹម​សត្វ​ដល់​គ្រួ​សារ​កសិករ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ត្រា​វិញ​ដល់​ឆ្នាំ​ ២០២០ ដូច្នេះ​ ភូមិ​ភាគ​ធ្វើ​ការ​ពិនិត្យ​ស្រាវ​ជ្រាវ​ទៅ​លើ​គ្រួ​សារ​ដែល​គ្រប់​លក្ខណៈ​ដើម្បី​ដោះ​ស្រាយ​ជំ​នួយ​តាម​ការ​កំ​ណត់​។​ ទន្ទឹម​នឹង​នោះ​ ពិនិត្យ​ជម្រើស​ស្នើ​ឱ្យ​ដោះ​ស្រាយ​ដល់​កសិករ​ចិញ្ចឹម​គោ​ ៣២ គ្រួ​សារ​ ដោយ​មាន​ចំ​នួន​គោ​ជាង​ ៤០ ក្បាល​ ទឹក​ប្រាក់​ជំ​នួយ​សរុប​ជិត​ ៥០០ លាន​ដុង​។​ បច្ចុប្បន្ន​ គិត​ដោយ​ឡែក​ហ្វូង​គោ​លើ​ភូមិ​សាស្រ្ត​ឃុំ​មាន​ប្រ​មាណ​ជិត​ ៤.០០០ ក្បាល​ ត្រូវ​បាន​គ្រួ​សារ​កសិករ​ចិញ្ចឹម​តាម​ទ្រង់​ទ្រាយ​កសិដ្ឋាន​ និង​ជា​លក្ខណៈ​គ្រួ​សារ​ ក្នុង​នោះ​ជាង​ ៩៤% ត្រូវ​បាន​បង្កាត់​ពូជ​ពី​បរទេស​មាន​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់​៕​

                               សឺន​ម៉ាល័យ​-លីសៀ

ចែករំលែកអត្ថបទ