10/05/2021 - 15:45

សមាគម​ជំ​រុញ​ការ​សិក្សា​ខេត្ត​សុក​ត្រាំង​ ចលនា​មូល​និធិ​ជំ​រុញ​ការ​សិក្សា​បាន​ជិត​ ៣០០ ពាន់​លាន​ដុង​

សមាគម​ជំ​រុញ​ការ​សិក្សា​ខេត្ត​សុក​ត្រាំង​ ទើប​ចាត់​តាំង​ជោគ​ជ័យ​មហា​សន្និ​បាត​តំ​ណាង​លើក​ទី IV អា​ណត្តិ​កាល​ ២០២០ - ២០២៥។​ មហា​សន្និ​បាត​បាន​បោះ​ឆ្នោត​ជ្រើស​សមមិត្ត​គណៈ​ប្រតិ​បត្តិ​ការ​សមាគម​ជំ​រុញ​ការ​សិក្សា​ ៣៥ រូប​ ក្នុង​នោះ​ សមាជិក​គណៈ​អចិ​ន្រ្តៃយ៍​ ១៣ រូប ​។​ លោក​ចូវ​ទ្វឹង​ហុង​ ប្រ​ធាន​មន្ទីរ​អប់​រំនិង​បណ្តុះ​បណ្តាល​ បាន​មហា​សន្និ​បាត​ទំ​នុក​ចិត្ត​បោះ​ឆ្នោត​ ទទួល​តំ​ណែង​ប្រ​ធាន​សមាគម​ជំ​រុញ​ការ​សិក្សា​ខេត្ត​។​

 ​ ក្រុម​ហ៊ុន​ចំ​កាត់​សមាជិក​មួយ​ឆ្នោត​សុក​ត្រាំង​ជូន​ទឹក​ប្រាក់ ២០ ពាន់​លាន​ដល់​មូល​និធិ​ជំ​រុញ​ការ​សិក្សា​ខេត្ត​។​

ខេត្ត​សុក​ត្រាំង​មាន​សមាជិក​សមាគម​ជំ​រុញ​ការ​សិក្សា​ចំ​នួន​ ១៩៣.៧៣៨ រូប​ (សម្រេច​អត្រា​ ១៣,១៤%) មាន​សាខា​សមាគម​ចំ​នួន​ ១.៩៩៣ គណៈ​ជំ​រុញ​ការ​សិក្សា​នៅ​តាម​ស្ថាប័ន​ គណៈ​ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​ចំ​នួន​ ៧២១ មាន​ ២០៦.៦១៤ គ្រួ​សារ​បាន​ទទួល​ស្គាល់​កិត្តិ​នា​ម​គ្រួ​សារ​រៀន​សូត្រ​មាន​ ១.១៦៨ វង្ស​ត្រកូល​ បាន​ទទួល​ស្គាល់​កិត្តិ​នាម វង្ស​ត្រកូល​រៀន​សូត្រ​ មាន​ ៦៧៤ សហគមន៍បាន​ទទួល​ស្គាល់​កិត្តិ​នាម​សហគមន៍​រៀន​សូត្រ​ និង​មាន​ ៨២៨ អង្គ​ភាព​បាន​ទទួល​កិត្តិ​នាម​អង្គ​ភាព​រៀន​សូត្រ​។​ ជា​ពិ​សេស​ អា​ណត្តិ​កាល​កន្លង​ សមាគម​ចលនា​មូល​និធិ​អា​ហា​រូប​ករណ៍​បាន​ជិត​ ៣០០ ពាន់​លាន​ដុង​ និង​បាន​ជូន​អា​ហា​រូប​ករណ៍ ៤៥៦.៨៩៧ ចំ​ណែក​ដល់​សិស្ស​ និស្សិត​គំ​រូ​ សង្វាត​រៀន​សូត្រ​។​ល។​

ស្រប​ក្នុង​ឱកាស​នេះ​ មជ្ឈិម​សមាគម​ជំ​រុញ​ការ​សិក្សា​វៀត​ណាម ជូន​ទង់​ប្រ​ឡង​ប្រ​ណាំង​ឆ្នើម​ដល់​សមូហ​ភាព​ចំ​នួន​ ៣ ជូន​ប័ណ្ណ​សរ​សើរ​ដល់​សមូហ​ភាព​ចំ​នួន​ ២៧ និង​បុគ្គល ៣៥ រូប​។​ ជូន​គ្រឿង​អនុស្ស​រិយ​យស​ព្រោះ​បុព្វ​ហេតុ​ជំ​រុញ​ការ​សិក្សា​ដល់​បុគ្គល ដែល​មាន​ស្នា​ដៃ​ឆ្នើម​ចំ​នួន​ ១៧ រូប​។​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ជូន​ប័ណ្ណ​សរ​សើរ​ដល់​សមូហ​ភាព​ចំ​នួន​ ១២ និង​បុគ្គល ៤ រូប​។​ ជា​ពិ​សេស​ ក្រុម​ហុ៊ន​ចំ​កាត់​សមា​ជិក​មួយ​ឆ្នោត​សុក​ត្រាំង​ជូន​ ២០ ពាន់​លាន​ដុង​ និង​មជ្ឈិម​សមាគម​ជំ​រុញ​ការ​សិក្សា​វៀត​ណាម​ជូន​ ១០០ លាន​ដុង​ដល់​មូល​និធិ​អា​ហា​រូប​ករណ៍​របស់​ខេត្ត​៕​ 

                                                    លីធាន​ - ថា​ច់​ធី

ចែករំលែកអត្ថបទ