27/04/2021 - 10:29

សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ស្ពាន​កេញ​ង៉ាង​ញ៉

នគរ​បាល​ក្រុង​កឹង​ធើ ទើប​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ស្ពាន​កេញ​ង៉ាង​ញ៉ នៅ​ទីប្រ​ជុំ​ជន​កើ-ដ ស្រុក​កើ-ដ ក្រុង​កឹង​ធើ។​ ស្ពាន​កេញ​ង៉ាង​ញ៉ បាន​កសាង​ដោយ​បេ​តុង​ មាន​ប្រ​វែង​ ៣២ ម៉ែ​ត្រ ទទឹង ៣,៦ ម៉ែ​ត្រ  កម្រិត​ទម្ងន់​ចំ​ណុះ​ ១,៥ តោន​ សរុប​ថវិកា​កសាង​ជាង​ ១ ពាន់​លាន​ដុង​ ក្នុង​នោះ​ នគរ​បាល​ក្រុង​កឹង​ធើ ឧបត្ថម្ភ​ជាង​ ៥០០ លាន​ដុង​ ភូមិ​ភាគ​ចលនា​បាន​ចំ​នួន​ ១៥៨លាន​ដុង​ និង​កម្លាំង​ពលកម្ម​ ១.៨០០ ថ្ងៃ​ ស្មើ​នឹង​ទឹក​ប្រាក់៣ ៦០ លាន​ដុង​ ។​ល។​

 អ្នក​តំ​ណា​ង​ថត​រូប​អនុស្សាវរីយ៍​ក្នុង​ពិធី​សម្ពោធ​ស្ពាន​កេញ​ង៉ាង​ញ៉។​

ថ្លែង​យោ​បល់ក្នុង​ពិធ​ីសម្ពោធ​ ឧត្តមសនី​យ៍ត្រី​ ង្វៀង​វ៉ាន់​ធ្វឹង​ សមាជិក​គណៈ​អចិ​ន្ត្រៃយ៍នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ នា​យក​ន​គរ​បាលក្រុង​កឹង​ធើ ឱ្យ​ដឹង​៖ “ប៉ុន្មាន​ឆ្នាំ​កន្លង​ គណៈ​កម្មា​ធិការ​បក្ស​-ថ្នាក់​ដឹក​នាំ នគរ​បាល​ក្រុង​ តែង​យក​ចិត្ត​ទុក​ដាក់​ ចង្អុល​ការ​ដល់​កម្លាំង​នគរ​បាល​តាម​អង្គ​ភាព​ភូមិ​ភាគ​និង​អង្គ​ការ​មហា​ជន​នៃ​នគរ​បាល​ក្រុង​ សកម្ម​រួម​ចំ​ណែក​ចលនា​សប្បុរស​ជន​ ឧបត្ថម្ភ​ រៀប​ចំ​សកម្ម​ភាព​ស្ម័គ្រ​ចិត្ត​ដើម្បី​សហគមន៍ ​ពិសេស​គឺរៀប​ចំ​សកម្ម​ភាព​ជាក់​ស្តែង​ រួម​ចំ​ណែ​ក​ព្រួត​ដៃ​គ្នា​កសាង​ជន​បទ​ថ្មី​ ក្រុង​ស៊ី​វិ​ល័យ​លើ​ភូមិ​សាស្រ្ត​ក្រុង​”។​

ក្នុង​ឱកាស​នេះ​ដែរ​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​កើ-ដ បាន​ស្ងើច​សរ​សើរ​ជូន​រង្វាន់​ដល់​សមូហ​ភាព​ បុគ្គលដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​កសាង​ស្ពាន​គមនា​គមន៍​ជន​បទ​លើ​ភូមិ​សាស្រ្ត​។​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ បាន​ជូន​អំ​ណោយ​ ២០ ចំ​ណែ​ក​ រួម​មាន ៖ អង្ករ​និង​គ្រឿង​ ឧបភោគ​បរិភោគ​មួយ​ចំ​នួន​ដល់​ជន​រួម​ជាតិ​ខ្មែរ​ក្រី​ក្រ ២០ គ្រួ​សារ​ មាន​ជីវ​ភាព​ក្រលំ​បាក​ នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​៕​

                   វ៉ាន់​ត្រៀង​-លីសៀ 

ចែករំលែកអត្ថបទ