មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

27/04/2021 - 10:29

ស្រឡាញ់​ចូល​ចិត្ត​អា​ជីព​គ្រូ​បង្រៀន​

មាន​អ្នក​ជា​ច្រើន​មាន​បំ​ណង​ក្លាយ​ជា​គ្រូ​បង្រៀន​ តាំង​ពី​កុមារ​ភាព​ ហើយ​ការ​ស្រ​ឡាញ់​អា​ជីព​គ្រូ​បង្រៀន ​គឺ​ជា​ក្ដី​រីក​រាយ​នៃ​ការ​រស់​នៅ​ពួក​គាត់​ ។​ ខ្ញុំ​មាន​សំ​ណាង​បាន​ជួប​មនុស្ស​ជា​ច្រើន​ដែល​មាន​ទស្សនៈ​ដូច្នេះ​។​  ក្នុង​ចំ​ណោម​នោះ​ មាន​អ្នក​គ្រូ​វ័យ​ក្មេង​ ឡឹម​ថាញ​ហាំង ជាគ្រូ​បង្រៀន​សាលា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ។​

អ្នក​គ្រូ​ឡឹម​ថាញ​ហាំង​ (ជួរ​មុខ​) ក្នុង​ពិធីប្រ​ឡង​ "សម្រស់​គ្រូ​បង្រៀន​" ឆ្នាំ​២០២០។​

ខ្ញុំ​មាន​ការ​ងឿង​ឆ្ងល់​បន្តិច​ នៅ​ពេល​គណៈ​នា​យក​សាលា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ ឧទ្ទេស​នាម​ឱ្យ​ទៅ​ជួប​អ្នក​គ្រូ​ឡឹម​ថាញ​ហាំង ព្រោះ​ខ្ញុំ​គិត​ថា​ គ្រូ​បង្រៀន​ដែល​ទើប​ចេញ​បង្រៀន​បាន​ប៉ុន្មាន​ឆ្នាំ​ដូច​អ្នក​គ្រូ​ប្រ​ហែល​ជា​មិន​ទាន់​មាន​ចំ​ណាប់​អា​រម្មណ៍​ច្រើន​ ដើម្បី​រ៉ាយ​រ៉ាប់​ពី​អា​ជីព​ទេ​។​ តែ​ផ្ទុយ​ស្រ​ឡះ​ អ្នក​គ្រូ​ហាំង បាន​ធ្វើ​ឱ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​ពេល​ចែក​រំលែក​នូវ​គំ​និត​ដ៏​ជ្រាល​ជ្រៅ​និង​ល្អ​ៗ​ ពី​អា​ជីព​បង្រៀន​។​ អ្នក​គ្រូ​ហាំង​រ៉ាយ ​រ៉ាប់​៖ "ខ្ញុំ​មាន​កំ​ណើត​នៅ​ក្រុង​សុក​ត្រាំង​ ខេត្ត​សុក​ត្រាំង​។​ ថ្វី​ដ្បិត​រស់​នៅ​ដី​ក្រុង​ក៏​ពិត​មែន​ ប៉ុន្តែ​កន្លែង​គ្រួ​សារ​រស់​នៅ​គឺ​ជាយ​ក្រុង​ មិន​ខុស​ប្លែក​ពី​ជន​បទ​ប៉ុន្មាន​នោះ​ទេ​ ធ្វើ​ស្រែ​ចម្ការ​ បះ​ភក់​ល្បាប់​។​ល។​ គ្រួ​សារ​មាន​តែ​ដី​ស្រែ​ទួល​ ៣ កុង​ ម្ល៉ោះ​ហើយ​រៀង​រាល់​ឆ្នាំ​ផលិត​ស្រូវ​បាន​ត្រឹម​ ១ រដូវ​។​ រយៈ​ពេល​ទំ​នេរ​ ពី​ការ​ងារ​ស្រែ​ ឪ​ពុក​ម្តាយ​ក៏​ទៅ​ធ្វើ​ការ​ឈ្នួល​។​ ការ​ងារ​រក​ស៊ី​កាន់​តែលំ​បាក​នឿយ​ហត់​ ឪ​ពុក​ម្ដាយ​ខ្ញុំ​ក៏​កាន់​តែ​មាន​បំ​ណង​ឱ្យ​ពីរ​នាក់​បង​ប្អូន​ខ្ញុំ​ រៀន​សូត្រ​បាន​ត្រឹម​ត្រូវ​ ដើម្បី​មាន​ការ​ងារ​ធ្វើ​លំ​នឹង​ទៅ​ថ្ងៃ​ក្រោយ​។​ ពេល​ចុះ​ឈ្មោះ​ប្រ​ឡង​ចូល​រៀន​មហា​វិទ្យា​ល័យ​ នាង​ខ្ញុំ​ជ្រើស​រើស​មុខ​វិជ្ជា​គរុកោ​សល្យ​។​ មាន​អ្នក​ជា​ច្រើន​បាន​រំលឹក​ ខ្ញុំ​ឱ្យ​ជ្រើស​មុខ​វិជ្ជា​ផ្សេង​ ពី​ព្រោះ​សមត្ថ​ភាព​ខ្ញុំ​អាច​ប្រ​ឡង​ជាប់​ចូល​រៀន​ផ្នែក​មុខ​វិជ្ជា​ល្អ​ៗ​ជា​ច្រើន​ទៀត​  ប៉ុន្តែ​តាំង​ពី​តូច​មក​ ខ្ញុំ​តែង​គិត​ថា​ខ្លួន​ មិន​អាច​ធ្វើ​មុខ​របរ​ណា​ផ្សេង​ក្រៅ​ពី​គ្រូ​បង្រៀន​នោះ​ទេ​ ។​ រាល់​ពេល​ឈរ​បង្ហាត់​បង្រៀន​ក្នុង​សាលា​ នាង​ខ្ញុំ​យល់​ឃើញ​ថា​ សប្បាយ​រីក​រាយ មាន​ភាព​ជឿជាក់​និង​ដឹង​ច្បាស់​ក្នុង​ចិត្ត​ថា​ ខ្លួន​កំ​ពុង​មាន​សុភ​មង្គល​ពី​ព្រោះ​បាន​ជ្រើស​រើស​ត្រូវ​អា​ជីព​ដែល​ខ្លួន​ស្រ​ឡាញ់​ចូល​ចិត្ត​"។​

ដើម្បី​អនុវត្ត​ក្ដី​បំ​ណង​ក្លាយ​ជា​គ្រូ​បង្រៀន​ អ្នក​គ្រូ​ហាំង ប្រ​ឈម​នឹង​ការ​លំ​បាក​ជា​ច្រើន​ បើ​ប្រៀប​នឹង​ការ​ចុះ​ឈ្មោះ​ជម្រើស​តាំង​ចូល​មហា​វិទ្យា​ល័យ​ ។​ ក្រៅ​ពី​បាន​លើក​លែង​និង​កាត់​បន្ថយ​ថ្លៃ​សិក្សា​ ខ្ទង់​ចំ​ណាយ​ផ្សេង​ៗ​ទៀត​ក្នុង​រយៈ​ពេល​ ៤ ឆ្នាំ​រៀន​មហា​វិទ្យា​ល័យ​ គឺគ្រួ​សារ​ផ្គត់​ផ្គង់​ទាំង​ស្រុង​។​ ហេតុ​នោះ​ អ្នក​គ្រូ​ហាំង ឆ្លៀត​ពេល​រៀន​បណ្តើរ​រក​ការ​ងារ​ធ្វើ​បណ្ដើរ​ ដើម្បី​សម្រាលបន្ទុក​ឪ​ពុក​ម្តាយ​។​ សំ​ណាង​ល្អ​ ដំ​ណាក់​កាល​នោះ​ រដ្ឋ​បាន​ជីក​ស្ដារ​ប្រ​ឡាយ​ កសាង​ធារា​សាស្រ្ត​ចុះ​ទៅ​វាល​ស្រែ​ ម្ល៉ោះ​ហើយ​ ធានា​បាន​ទឹក​ស្រោច​ស្រព​។​ ឪ​ពុក​ម្តាយ​អ្នក​គ្រូ​ហាំង បាន​ផ្លាស់​ប្តូរ​មក​ដាំ​ដំ​ណាំ​។​ អា​ស្រ័យ​ការ​ព្យា​យាម​ និង​ស៊ូ​ទ្រាំ​លំ​បាក​រៀន​សូត្រ​បទ​ពិសោធន៍ ទើប​ចម្ការ​ដំ​ណាំ​របស់​គ្រួ​សារ​អ្នក​គ្រូ​ សម្រេច​បាន​ទាំង​ទិន្ន​ផល​ខ្ពស់​និង​លក់​បាន​ថ្លៃ​។​ អ្នក​គ្រូ​ហាំង បាន​រ៉ាយ​រ៉ាប់ ​៖ "ពេល​ប្រ​មូល​ផល​លក់​ដំ​ណាំ​មួយ​រដូវ​រួច​ ម្តាយ​ខ្ញុំ​តែង​បែង​ប្រាក់​ជា​ចំ​ណែក​ៗ​ច្រើន​ខែ​ ដើម្បី​ផ្ញើ​ឱ្យ​នាងខ្ញុំ​គិត​គូរ​ការ​រៀន​សូត្រ​។​  ការ​ខិត​ខំ​ប្រិត​ប្រៀន​របស់​ម្ដាយ​ គឺជា​កម្លាំង​ចលករ​សម្រាប់​នាងខ្ញុំ​រៀន​សូត្រ​បាន​ល្អ​"។​

ពេល​បញ្ចប់​មហា​វិទ្យា​ល័យ​ អ្នក​គ្រូ​ហាំង សូម​មក​បំ​ពេញ​ការ​ងារ​នៅ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​កឹង​ធើ ព្រោះ​អ្នក​គ្រូ​មាន​បំ​ណង​បង្ហាត់​បង្រៀន​ដល់​សិស្សា​នុសិស្ស​ជន​ជាតិ​ខ្មែរ​។​ អ្នក​គ្រូ​ហាំង ឱ្យ​ដឹង​៖ "នាង​ខ្ញុំ​អាច​ពន្យល់​បន្ថែម​ជា​ភាសា​ខ្មែរ​ ដើម្បី​ប្អូន​ៗ​ឆាប់​យល់​មេរៀន​។​ នាង​ខ្ញុំ​អាច​និយាយ​ ដោះ​ដូរ​យោ​បល់​ជា​មួយ​នឹង​អា​ណា​ព្យា​បាល​សិស្ស​ដែល​មិន​សូវ​ចេះ​ភាសា​វៀត​ ដើម្បី​ពួក​គាត់​សហការ​ជា​មួយ​នឹង​សាលា​ ធ្វើ​ការ​អប់​រំ ដឹក​នាំ​បង្ហាញ​ផ្លូវ​ប្អូន​ៗ​ឱ្យ​បាន​ល្អ​ប្រ​សើរ​ថែម​ទៀត​។​ ចំ​ពោះ​នា​ងខ្ញុំ​ ការ​ជ្រើស​អា​ជីព​គ្រូ​បង្រៀន​ ឬ​ជ្រើស​កន្លែង​បង្ហាត់​បង្រៀន​គ្រាន់​តែ​ជា​ទិស​ដៅ​សម្រាប់​អនុវត្ត​នូវ​បំ​ណង​ប្រាថ្នា​បាន​ធ្វើ​ជា​គ្រូ​បង្រៀន​បុ៉ណ្ណោះ​"។​ ជាគ្រូ​បង្រៀន​ពូកែ​របស់​សាលា​ច្រើន​ឆ្នាំ​ ប៉ុន្តែ​អ្នក​គ្រូ​ហាំង មិន​ទាន់​មាន​ឱកាស​ចូល​រួម​ពិធីប្រ​ឡង​កម្រិត​ខ្ពស់​ជាង​ ពី​ព្រោះ​ជាប់​ភារ​កិច្ច​ធ្វើ​ជា​ម្ដាយ​។​ ចាប់​តាំង​ពី​កូន​ទី ២ គ្រប់​ខួប​ ១ ឆ្នាំ​ អ្នក​គ្រូ​ក៏​មាន​ឱកាស​ចូល​រួម​ប្រ​ឡង​និង​សម្រេច​កិត្តិ​នាម​ជា​គ្រូ​បង្រៀន​ពូកែ​ថ្នាក់​សាលា និង​ជាប់​លេខ​ ១ ក្នុង​ពិធី​ប្រ​ឡង​ "សម្រស់​គ្រូ​បង្រៀន​" ឆ្នាំ​ ២០២០ អា​ស្រ័យ​មន្ទីរ​អប់​រំនិង​បណ្ដុះ​បណ្ដាល​ក្រុង​កឹង​ធើ​រៀប​ចំ​ឡើង​។​

លោក​គ្រូ​ ង្វៀង​ង៉ុក​សើុង នា​យក​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ ឱ្យ​ដឹង​៖ "ក្រុម​ប្រឹក្សា​គរុ​កោ​សល្យ​សាលា​ ជ្រើស​រើស​ឧទ្ទេស​នាម​គ្រូ​បង្រៀន​វ័យ​ក្មេង​ ពី​ព្រោះ​មាន​ទិស​ដៅ​ហ្វឹក​ហាត់​កង​ជួរ​បន្ត​វេន​។​ ម្យ៉ាង​ទៀត​ ជ្រើស​អ្នក​គ្រូ​ហាំង ពី​ព្រោះ​អ្នក​គ្រូ​តែង​អស់​ពី​ចិត្ត​ស្វា​ហាប់​សម្រេច​បាន​ល្អ​នូវ​ភារ​កិច្ច​ដែល​ប្រ​គល់​ឱ្យ​។​ សំ​ខាន់​ជាង​ទៀត​ អ្នក​គ្រូ​នៅ​ទាំង​ជា​គ្រូ​បង្រៀន​វ័យ​ក្មេង​ មិន​ត្រឹម​តែ​ស្រឡាញ់​អា​ជីព​ ថែម​ទាំង​ជក់​ចិត្ត​ដិត​អា​រម្មណ៍​ជា​មួយ​អា​ជីព​គ្រូ​បង្រៀន​ទៀត​ផង​"។​

 រយៈ​ពេល​ ៨ ឆ្នាំ​ មិន​មែន​ជា​ដំ​ណាក់​កាល​វែង​ឆ្ងាយ​ ចំ​ពោះ​បុគ្គល​ម្នាក់ ក៏​ដូច​ជា​មុខ​វិជ្ជា​ជីវៈ​មួយ​នោះ​ទេ​។​ ក៏​ប៉ុន្តែ​ ប្រ​សិន​បើ​បាន​ជ្រើស​រើស​ចំ​មុខ​របរ​ហើយ​ ពួក​គាត់​នឹង​លះ​បង់​អស់​ពី​កម្លាំង​កាយ​ចិត្ត​។​ និយាយ​អំ​ពី​អា​ជីព​គ្រូ​បង្រៀន​ អ្នក​គ្រូ​ឡឹម​ថាញ​ហាំង ឱ្យ​ដឹង​៖ "ខ្ញុំ​ចាប់​យក​របរ​បង្រៀន​ព្រោះ​ការ​ស្រ​ឡាញ់​ពេញ​ចិត្ត​ ម្ល៉ោះ​ហើយ​នាងខ្ញុំ​ប្រា​កដ​ជា​ស្រ​ឡាញ់​អា​ជីព​គ្រូ​បង្រៀន​ជានិច្ច​"៕

​               ហា​ថាញ - ថាច់​ធី

ចែករំលែកអត្ថបទ