19/04/2021 - 16:06

អ្នក​ជំ​ងឺ​ត្រូវ​បាន​សង្រ្គោះជោគ​ជ័យ​ ដោយ​មិន​បង់​ថ្លៃ​ពេទ្យ​មួយ​រៀល​

អ្នក​ជំ​ងឺ​ង្វៀង​ក្វឹក​កឿង​ អា​យុ​ ៤១ ឆ្នាំ​ នៅ​សង្កាត់​ត្រា​លុង​ ទីប្រ​ជុំ​ជន​ឡុង​មី ខេត្ត​ហូវ​យ៉ាង​ កំ​ពុង​ទៅ​ធ្វើ​ការ​ឈ្នួល​ស្រាប់​តែពិបាក​ដង្ហើម​ តឹង​ទ្រូង​ខាង​ឆ្វេង​យ៉ាង​ខ្លាំង​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​សុខា​ភិបាល​មូល​ដ្ឋាន​ បន្ទាប់​មក​ក៏​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​មជ្ឈិម​កឹង​ធើ ដើម្បី​សង្គ្រោះ​បន្ទាន់​នៅ​វេលា​ម៉ោង​ ១៥ និង​ ៤០ នា​ទីក្នុង​ថ្ងៃ​នោះ​តែម្តង​។​

សុខ​ភាព​អ្នក​ជំ​ងឺ​មាន​ភាព​ល្អ​ប្រ​សើរ​ ហូប​ចុកបាន​ធម្ម​តា​។​ រូប​៖ មន្ទីរ​ផ្ដល់​

អ្នក​ជំ​ងឺ​ត្រូវ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ថា​ មាន​ជំ​ងឺ​គាំង​បេះ​ដូង​ ហើយ​ក៏​មាន​វេជ្ជ​បញ្ជា​ថត​និង​អន្ត​រា​គមន៍​សរ​សៃ​ឈាម​ក្រ​ហម​ជា​បន្ទាន់​។​ អ្នក​ជំ​ងឺ​គ្មាន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​។​ តាម​ការ​ប៉ាន់​ស្មាន​ ប្រាក់​ចំ​ណាយ​ក្នុង​ការ​ព្យា​បាល​ ប្រ​ហែល​ ៨០ លាន​ដុង​ ហួស​ពី​សមត្ថ​ភាព​គ្រួ​សារ​។​ អ្នក​ជំ​ងឺ​ជា​អ្នក​រាប់​រង​ជីវ​ភាព​គ្រួ​សារ​ដោយ​ប្រ​កប​របរ​ជាង​កំ​បោរ​ ឯ​ប្រ​ពន្ធ​ធ្វើ​ការ​ឈ្នួល​ ប្រាក់​ចំ​ណូល​មិន​លំ​នឹង​ ហើយ​មាន​កូន​ម្នាក់​អា​យុ​ ១៨ ខែ​។​

ជា​មួយ​នឹង​ទស្សនៈ​សង្គ្រោះ​ជីវិត​មនុស្ស​មុន​ ថ្លៃ​ពេទ្យ​គិត​ក្រោយ​ វេជ្ជ​បណ្ឌិត​ផ្នែក​បេះ​ដូង​បាន​អន្ត​រា​គមន៍​រត់​ប្រ​ណាំងនឹង​ពេល​វេលា​ដើម្បី​សង្រ្គោះដល់​អ្នក​ជំ​ងឺ​។​ ទន្ទឹម​នឹង​នេះ​ ការិ​យា​ល័យ​សង្គម​កិច្ច​បាន​ទាក់​ទង​សប្បុរស​ជន​ អង្គ​ការ​និង​ប្រើ​ប្រាស់​មូល​និធិ​ឧបត្ថម្ភ​អ្នក​ជំ​ងឺ​ក្រី​ក្រ ដើម្បី​ឧបត្ថម្ភ​ថ្លៃ​ព្យា​បាល​។​ ការ​អន្ត​រា​គមន៍​បាន​អនុវត្ត​ជោគ​ជ័យ​ក្នុង​រយៈ​ពេល​តែ ៣០ នា​ទី ប៉ុណ្ណោះ​។​

ការិ​យាល័យ​សង្គម​កិច្ច​នៃ​មន្ទីពេទ្យ​ បាន​បង្កើត​នៅ​ឆ្នាំ ២០១៧ ។​ នៅ​លើ​គេហ​ទំ​ព័រ​អេឡិច​ត្រូនិច bvtwct.vn របស់​មន្ទីរ​ពេទ្យ​ តែង​ធ្វើ​បច្ចុប្បន្ន​ភាព​ជា​ប្រ​ចាំ​អំ​ពី​ស្ថាន​ភាព​ជួប​ការ​លំ​បាក​ត្រូវ​ការ​ឧបត្ថម្ភ​។​ ពេល​មាន​ប្រ​ភព​ថវិកា​ឧបត្ថម្ភ​ សប្បុរស​ជន​ និង​បុគ្គ​លិក​សង្គម​កិច្ច​ តែង​ទៅ​ជូន​ផ្ទាល់​ដល់​អ្នក​ជំ​ងឺ​។​ ជា​មួយ​នឹង​ការ​ទំ​នាក់​ទំ​នង​នេះ​ មាន​អ្នក​ជំ​ងឺ​ជា​ច្រើន​ដែល​មាន​ជំ​ងឺ​ដ៏​គ្រោះ​ថ្នាក់​និង​មាន​ស្ថាន​ភាព​លំ​បាក​ បាន​រស់​រាន​មាន​ជីវិត​ឡើង​វិញ​ ដោយ​ទឹក​ប្រាក់​ឩបត្ថម្ភ​សរុប​ជាង​ ៨ ពាន់​លាន​ដុង​ក្នុង​រយៈ​ពេល​ ៤ ឆ្នាំ​កន្លង​។​ មន្ទីរ​ពេទ្យ​ក៏​បាន​ដកប្រាក់​មូល​និធិ​សម្រាប់​អ្នក​ជំ​ងឺ​ក្រី​ក្រនៃ​មន្ទីរ​ពេទ្យ​ ដើម្បី​កាត់​បន្ថយ​ការ​បង់​ថ្លៃ​ពេទ្យ​មួយ​ចំ​ណែក​ដល់​អ្នក​ជំ​ងឺ​៕​

                           ដង​លី-ទីទុយ

ចែករំលែកអត្ថបទ