05/04/2021 - 16:34

បាក​លីវ​បើក​យុទ្ធ​នា​ការ​ពិនិត្យ​អង្សា​អាល់​កុល​

បើ​តាម​វរសេនីយ៍​ទោ​ ង្វៀង​ភឿង​បាក់​ ប្រ​ធាន​កង​ប៉ូលិស​ច​រាចរណ៍​លេខ​ ២ ការិ​យា​ល័យ​ប៉ូលិស​ចរា​ចរណ៍​នៃ​នគរ​បាល​ខេត្ត​បាក​លីវ​ បាន​ចង្អុល​ការ​បើក​យុទ្ធា​នា​ការ​ ពិនិត្យ​អង្សា​អាល់​កុល​ចំ​ពោះ​អ្នក​បើក​បរ​យាន​យន្ត​។​ វរសេ​នីយ៍​ទោ ភឿង​បាក់​ ឱ្យ​ដឹង​៖  “ចាប់​ពី​អនុវត្ត​អនុក្រឹត្យ​លេខ​ ១០០ របស់​រដ្ឋា​ភិបាល​ ស្តី​ពី​សេច​ក្តី​កំ​ណត់​ពិន័យ​បទ​ល្មើស​រដ្ឋ​បាល​ក្នុង​វិស័យ​ផ្លូវ​គោក និង​ផ្លូវ​ដែក​ ឃើញ​ថា​ប្រ​ជា​ជន​មាន​ស្មារតី​ភ្ញាក់​រលឹក​ជាង​ពេល​ចូល​រួម​បើក​បរ​តាម​ផ្លូវ​។​ ពិសេស​គឺ​កម្រិត​ពិន័យ​បទ​ល្មើស​អង្សាអាល់​កុល​កើន​ខ្ពស់​ ការ​រឹប​អូស​បណ្ណ​បើក​បរ​ក៏​មាន​រយៈ​ពេល​យូរ​ អ្នក​បើក​បរ​មាន​ការ​ក្រែង​រអែង​។​ ផ្តើម​ពី​នោះ​ បង្ក​បាន​នូវ​ការ​រាង​ចាល​ចំ​ពោះ​អ្នក​ប្រ​ព្រឹត្ត​ល្មើស​ជួយ​បង្កើន​ស្មារតី​ភ្ញាក់​រលឹក​អនុវត្ត​ច្បាប់​ចំ​ពោះ​អ្នក​ដែល​ចូល​រួម​បើក​បរ”។​

កង​កម្លាំង​ប៉ូលិស​ចរា​ចរណ៍​វាស់​អង្សា​អាល់​កុល​។​

ទន្ទឹម​នឹង​ការ​ល្បាត​ ត្រួត​ពិនិត្យ​ កង​កម្លាំង​ប៉ូលិស​បំ​ពេញ​ភារ​កិច្ច​ក៏​អនុវត្ត​ម៉ឺង​ម៉ាត់នូវ​វិធាន​ការ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩ តាម​ការ​កំ​ណត់​របស់​ក្រសួង​សុខា​ភិបាល​។​ ក្រោយ​រយៈ​ពេល​ ២ ​ម៉ោង​ចេញ​ដំ​ណើរ​ការ​ កង​កម្លាំង​ប៉ូលិស​ចរា​ចរណ៍​បាន​ប្រ​ទះ​ឃើញ​ករណី​ប្រ​ព្រឹត្ត​ល្មើស​អង្សា​អាល់​កុល​ខណៈ​ពេល​បើក​បរ។​ នោះ​គឺអ្នក​បើក​បរ​ឈ្មោះ​ H.A.T. នៅ​សង្កាត់​ ៣ ក្រុង​បាក​លីវ​ បើ​ក​រថ​យន្ត​ផ្លាក​លេខ​ BKS ៩៤A -០៣២.xx មាន​កម្រិត​អង្សាអាល់​កុល ០,០៨៧ មិល្លិ​ក្រាម​/១​លីត្រ​ខ្យល់​ដង្ហើម​ជា​មួយ​បទ​ល្មើស​នេះ​ បង ​H.A.T. ត្រូវ​ពិន័យ​ទឹក​ប្រាក់​ពី​ ៦-៨ លាន​ដុង​ និង​រឹប​អូស​បណ្ណ​បើក​បរ​រយៈ​ពេល​ ពី ១០-១២ ខែ​។​ រីឯ​អ្នក​បើក​បរ​ឈ្មោះ​ T.V.S. នៅ​សង្កាត់​ទី ៧ ក្រុង​បាក​លីវ​ បើក​បរ​រថ​យន្ត​ផ្លាក ​BKS ៩៤A-០៤៩.xx មាន​កម្រិត​អង្សា​អាល់​កុល​ “លើស​កម្រិត​កំ​ណត់​”។​ បង​ T.V.S. មាន​កម្រិត​អង្សា​អាល់​កុល​ ០,៥៧៩ មិល្លិ​ក្រាម​/១​លីត្រ​ ខ្យល់​ដង្ហើម​លើស​កម្រិត​ ០,៤ មិល្លិ​ក្រាម​/១​លីត្រ​ ខ្យល់​ដង្ហើម​។​ ជា​មួយ​បទ​ល្មើស​នេះ​ គាត់​ត្រូវ​ពិន័យ​ទឹក​ប្រាក់​ពី​៣០-៤០លាន​ដុង​និង​រឹប​អូស​បណ្ណ​បើក​បរ​ពី​ ២២-២៤ ខែ​។​

រយៈ​ពេល​ខាង​មុខ​កង​កម្លាំង​ប៉ូលិស​ចរា​ចរណ៍ នគរ​បាល​ខេត្ត​បាក​លីវ​ នឹង​បង្កើន​ការ​វិនិច្ឆ័យ​បទ​ល្មើស​អំ​ពី​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​ចរា​ចរណ៍ ដូច​៖ ល្មើស​ល្បឿន​កំ​ណត់​ អង្សា​អាល់​កុល​ឬ​គ្រឿង​ញៀន​; បើក​បរ​ខុស​គន្លង​ផ្លូវ​; ប្រ​ណាំង​ម៉ូតូ​ខុស​ច្បាប់​; ផ្តុំ​កម្លាំង​យាម​ល្បាត​ ត្រួត​ពិនិត្យ​ស្វ័យ​តភូមិ​សាស្រ្ត​ ទៅ​តាម​ពេល​ម៉ោង​ចល័ត​ ពិសេស​តាម​ដង​ផ្លូវ​ជាតិ​លេខ​ ១ A ណាម​សុង​ហូវ​ ក្វាង​ឡោ​-ភុង​ហ៊ីប។​ ឆ្លង​តាម​រយៈ​នោះ​ វិនិច្ឆ័យ​ទាន់​ពេល​ការ​ប្រ​ព្រឹត្ត​ល្មើស​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​ចរា​ចរណ៍ រួម​ចំ​ណែ​ក​កាត់​បន្ថយ​ទាប​បំ​ផុត​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ដែល​កើត​មាន​៕​

                            យ្វី​អាញ-លី​សៀ

ចែករំលែកអត្ថបទ