នៅតាមខ្សែបន្ទាត់ព្រំដែនភាគនិរតីនៃមាតុភូមិ មានទន្លេយ៉ាងថាញ់បត់បែន មានកំណាត់ខ្លះបានកំណត់ជាខ្សែបន្ទាត់ពំ្រដែន។ កាលពីមុនទូទាំងតំបន់នេះ សុទ្ធសឹងជាព្រៃចាក ត្រពាំងបឹងបួរ និងព្រៃស្មាច់។ ឥឡូវទីនេះគឺជាស្រះបង្គានាគវាលស្រែរបស់ប្រជាជននៅឃុំវីរភាពភូមី។
វិមានរំលឹកគុណយុទ្ធជនពលីប៉ុស្តិ៍ការពារព្រំដែនភូមីនាបច្ចុប្បន្ន។
ឆ្នាំ១៩៧៥ អគ្គស្នងការដ្ឋាននគរបាលប្រជាជនប្រដាប់អាវុធជំនួយកម្លាំងដល់ខេត្តឡុងចូវហា បាននាំកងកម្លាំងមកកាន់ហាតៀង បង្កើតប៉ុស្តិ៍ចំនួន ៣ គឺ៖ យ៉ាងថាញ់ សាសៀ និងបាហង ឈរជើងនៅតំបន់សំខាន់ៗ នៃខ្សែបន្ទាត់ព្រំដែនភាគនិរតី។ មួយឆ្នាំក្រោយមក ទើបបង្កើតបានស្រុកហាតៀង និងខេត្តរ៉ាច់យ៉ា ឥឡូវនេះគឺខេត្តគៀងយ៉ាង។
ប៉ុស្តិ៍នគរបាលប្រជាជនប្រដាប់អាវុធលេខ ៨២៩ បានបង្កើតជាផ្លូវការនៅឆ្នាំ ១៩៧៦ ឈរជើងនៅភូមិត្រាភូ ឃុំភូមី ក្នុងដំណាក់កាលសង្គ្រាមនៅព្រំដែនភាគនិរតីកំពុងតានតឹង ហើយក៏ជាប៉ុស្តិ៍ការពារព្រំដែនភូមីសព្វថ្ងៃនេះឯង។
លុះដល់ឆ្នាំ១៩៧៨ ស្ថានភាពព្រំដែនកាន់តែតានតឹងនិងសង្រ្គាមយ៉ាងសាហាវ។ កម្មាភិបាល យុទ្ធជនប៉ុស្តិ៍លេខ ៨២៩ បានតស៊ូយ៉ាងអង់អាចក្លាហាន រួមជាមួយនឹងកងឈ្លបឃុំ ប្រយុទ្ធប្រឆាំងជាមួយនឹងសត្រូវដណ្តើមយកមកតាំងពីភ្លឺប្រឡាយ បន្ទាត់ស្រែ ជួរដើមឈើមួយៗ ប្តេជ្ញាមិនទុកឱ្យសត្រូវជាន់ឈ្លីទឹកដីនៃមាតុភូមិ ពិសេសគឺការពារប៉ុស្តិ៍ប៉ម ប្រជាជនព្រំដែន។
ថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៧៩ ប្រធានរដ្ឋបានជូនគ្រឿងឥស្សរិយយសយុទ្ធជ័យចំណាត់ថ្នាក់លេខ ១ ដល់ប៉ុស្តិ៍ ៨២៩ មានស្នាដៃតស៊ូប្រឆាំង ប៉ុលពត-អៀងសារី។ ខែធ្នូ ឆ្នាំ១៩៧៩ ប៉ុស្តិ៍លេខ ៨២៩ បានទទួលកិត្តិនាមវីរៈកងកម្លាំងប្រដាប់អាវុធប្រជាជន។ រូបភាពកងកម្លាំងនគរបាលប្រជាជនប្រដាប់អាវុធ “ច្បាមទីតាំងយ៉ាងមោះមុត បង្កើតបានស្នាដៃឆ្នើម” ដើម្បីការពារព្រំដែនមាតុភូមិ ក្នុងការប្រយុទ្ធនៅថ្ងៃ ១៧ ខែឧសភា ឆ្នាំ ១៩៧៨ បានក្លាយជាអមតៈនៅភូមី។
វរសេនីយ៍ឯក ហ្វិញវ៉ាន់ដុង ស្នងការនយោបាយនៃប៉ុស្តិ៍ការពារព្រំដែនគៀងយ៉ាង ឱ្យដឹង៖ “យើងខ្ញុំមានមោទនភាពយ៉ាងខ្លាំង ចំពោះប្រវេណីដ៏អង់អាចរបស់កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ ការពារព្រំដែនភូមី មានបំណងសម្តែងនូវការដឹងគុណដល់យុទ្ធជនពលី ដោយការកសាងវិមានរំលឹកគុណយុទ្ធជនពលីប៉ុស្តិ៍ការពារព្រំដែនភូមីឡើងវិញ នៅលើផ្ទៃដីនោះតែម្តង។ នៅព្រំដែនភាគខាងជើង មានវិមានរំលឹកគុណ វីរយុទ្ធជនពលីប៉ហែន (ក្រុងម៉ុងកៃ ខេត្តក្វាងនិញ) ឋិតថេរអមតៈជាមួយមាតុភូមិ ជានិមិត្តរូបនៃអធិបតេយ្យទឹកដី ចំណែកនៅតាមខ្សែបន្ទាត់ព្រំដែនភាគនិរតី ភូមីក៏សក្តិសមទទួលបានកិត្តិនាមដ៏ឧត្តុង្គឧត្តម និងស្កឹមស្កៃជាងបច្ចុប្បន្នដែរ”។
កាលប៉ុស្តិ៍ការពារព្រំដែនភូមីមិនទាន់បានកសាងឡើងវិញ វិមានរំលឹកគុណវីរយុទ្ធជនពលីស្ថិតនៅក្បែរបរិវេណបន្ទាយ។ យុទ្ធជនប៉ុស្តិ៍តែងបោសសម្អាតនិងអុជធូប ធ្វើសក្ការបូជាជាប្រចាំ។ ប្រជុំវិមានរំលឹកគុណយុទ្ធជនពលីពណ៌ក្រហម ចារឈ្មោះយុទ្ធជនពលីកំបាំងនឹងមែកឈើ។ ពេលប៉ុស្តិ៍ការពារព្រំដែនភូមី បានកសាងឡើងវិញមានភាពសមរម្យ វិមានរំលឹកគុណយុទ្ធជនពលីប៉ុស្តិ៍ការពារព្រំដែនភូមីនៅតែរក្សាភាពដើម មិនសក្ដិសមជាមួយនឹងសំណង់ផ្សេងៗនៅជុំវិញ។ នៅទីនេះ ក្នុងថ្ងៃបុណ្យសំខាន់ៗ ថ្ងៃបុណ្យប្រវេណី គឺកងទ័ពនិងប្រជាជនភាគខាងត្បូង តែងមកកាន់ទីនេះអុជធូបគោរពបូជារំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលី។ បរិវេណខាងមុខវិមានរំលឹកគុណ នៅតែជាទីតាំងសម្រាប់ជួបជុំនៃសមាគម អង្គការមហាជន កន្លែងដែលសិស្ស និស្សិតមករៀនសូត្រពីប្រវេណី និងលត់ដំឆន្ទៈ៕
យោង៖ កាសែតកាពារព្រំដែន-វិមាន