កម្មវិធីឃុំមួយផលិតផលមួយ (កម្មវិធី OCOP) កំពុងបានភូមិភាគនានាក្នុងស្រុកថើយប៊ិញ ខេត្តកាម៉ាវ ផ្សព្វផ្សាយអនុវត្ត ហើយរំពឹងថា នឹងបង្កើនតម្លៃកសិផលនៅភូមិភាគ។
អង្កររបស់ឃុំទ្រីលឹក ត្រូវបានវេចខ្ចប់ និងមានសញ្ញាពាណិជ្ជកម្មដើម្បីដាក់លក់នៅលើទីផ្សារ។
ស្រុកថើយប៊ិញ មានផលិតផលជាច្រើន ដែលលេចធ្លោត្រូវបានអតិថិជនពេញនិយមនិងទទួលស្គាល់គុណភាព បានជ្រើសរើសចូលរួមកម្មវិធី OCOP ដូច៖ ងៀតក្របី នៅឃុំតឹងឡុកបាក់ អង្ករហ្វាងអៀង (ST24) នៅឃុំទ្រីលឹក ឬប្រហុកត្រីផ្ទុក់ថើយប៊ិញ នៅទីប្រជុំជនថើយប៊ិញ... ។
ក្នុងនោះ ប្រហុកត្រីផ្ទុក់ថើយប៊ិញ បាននាយកដ្ឋានកម្មសិទិ្ធបញ្ញាផ្ដល់លិខិតទទួលស្គាល់ផ្លាកសញ្ញាពាណិជ្ជកម្មសមូហភាពនៅឆ្នាំ ២០១៥។ ផលិតផលមានរសជាតិឈ្ងុយឆ្ងាញ់ នេះក្លាយជាចំណុចពិសេសមួយ បានទាក់ទាញភ្ញៀវទេសចរមកពីតំបន់ឆ្ងាយៗមកកាន់ថើយប៊ិញ។ ប្រហុកជាផលិតផលត្រូវបានលក់នៅលើទីផ្សារ ជាមួយតម្លៃពី ១៥០.០០០-២២០.០០០ ដុង/គីឡូក្រាម។ អ្នកស្រីង្វៀងធីយើក ម្ចាស់មូលដ្ឋានប្រហុកអ៊ៀងហ្វា (ទីប្រជុំជនថើយប៊ិញ) ឱ្យដឹង៖ “អតិថិជនមកទិញដល់ហាង និងតាមរយៈការឧទេ្ទសនាមបញ្ជាទិញផលិតផលជាប្រចាំ។ ចាប់ពីមានលិខិតទទួលស្គាល់របស់នាយកដ្ឋានកម្មសិទិ្ធបញ្ញា មូលដ្ឋានលក់បានទំនិញយ៉ាងច្រើន ជារៀងរាល់ខែពី ២៥០-៣០០ គីឡូក្រាម” ។
អង្ករហ្វាងអៀង (អង្ករ ST២៤) ជាផលិតផលពិសេសរបស់ឃុំទ្រីលឺក (មុននេះហៅថា អង្ករស្អាតទ្រីលឺក) ត្រូវបានផលិតស្របតាមដំណើរការនៃការ “ផលិតស្រូវ-បង្កងសុវត្ថិភាព” ដោយការប្រើប្រាស់ជីអាហ្សូតតិច ជាពិសេសគឺមិនប្រើប្រាស់គីមី ដើម្បីការពារនិងព្យាបាលជំងឺ។ អង្ករហ្វាងអៀង ទទួលបានការពេញចិត្តពីអតិថិជនទាំងក្នុងនិងក្រៅខេត្ត តម្លៃលក់ ៣០.០០០ ដុង/គីឡូក្រាម។ អង្ករហ្វាងអៀង ត្រូវបានវាយតម្លៃ និងរៀបចំណាត់ថ្នាក់ផ្កាយ ៣ ក្នុងការប្រជុំវាយតម្លៃ រៀបចំណាត់ថ្នាក់ផលិតផល OCOP នៅចុងឆ្នាំ ២០២០ របស់គណៈកម្មាធិការប្រជាជនស្រុកថើយប៊ិញ។ លោកឡេវ៉ាន់ម៉ឿ នាយកសហករណ៍ស្រូវ-បង្កងឃុំទ្រីលឹក មានប្រសាសន៍ថា៖ “អង្ករឆ្នាំនេះ មានតម្លៃខ្ពស់ជាងឆ្នាំមុនពី ៣.០០០-៥.០០០ ដុង/គីឡូក្រាម មានផ្លាកសញ្ញាពាណិជ្ជកម្ម ដូច្នេះមាមីងស្ងប់ចិត្តក្នុងការផលិតស្រូវ ST24 នេះ”។
ក្រៅពីនោះ នៅមានផលិតផលដែលមានសក្តានុពលនៅឃុំតឹងឡុកបាក់ នោះគឺងៀតក្របី ជាមួយនឹងរសជាតិពិសេស អាស្រ័យបទពិសោធន៍ដោយឡែក ទើបងៀតក្របីរបស់មូលដ្ឋានផលិតណាមហ្វាង នៅភូមិ ៣ ឃុំតឹងឡុកបាក់ កំពុងបានពេញនិយម អតិថិជនតែងទិញយកទៅហូប និងធ្វើជាអំណោយក្នុងឱកាសថ្ងៃបុណ្យទានម្ដងៗ។ រៀងរាល់ឆ្នាំមូលដ្ឋានលក់ងៀតក្របី ប្រមាណ ២ តោន ជាមួយតម្លៃពី ៥០០.០០០- ៥៥០.០០០ ពាន់ដុង/គីឡូក្រាម។ លោកស្រី ត្រឹងធីសឿង មូលដ្ឋានផលិតងៀតក្របីនៅភូមិ ៣ ចែករំលែក៖ “ដំបូងលក់តិចតួច សន្សឹមៗអតិថិជនហូបឆ្ងាញ់កាន់តែពេញចិត្ត ក៏កម្ម៉ងកាន់តែច្រើន។ រៀងរាល់ឆ្នាំ មូលដ្ឋានតែងបង្កើនបរិមាណផល ពីព្រោះការកម្ម៉ងទិញរៀងរាល់ថ្ងៃកាន់តែច្រើនឡើង”។
លោកលីមិញវឹង ប្រធានគណៈកម្មាធិការប្រជាជនស្រុកថើយប៊ិញ ឱ្យដឹង៖ ស្រុកកំពុងតម្រង់ទិសដើម្បីផ្តល់អាទិភាពដល់ការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាព សហករណ៍ សហគ្រាស ខ្នាតតូចនិងមធ្យម នៅក្នុងតំបន់ដើម្បីជំរុញផលិតផលពិសេសនៃមូលដ្ឋាននីមួយៗ តាមស្តង់ដារ OCOP។ មានសមត្ថភាពប្រកួតប្រជែងលើទីផ្សារ។ នេះគឺជាឱកាសដើម្បីជួយដល់ផលិតផលភូមិរបរ ត្រូវបានធ្វើឱ្យសុក្រឹតតាមស្តង់ដារអន្តរជាតិ សំដៅបង្កើនតម្លៃនិងបង្កើតកម្លាំងលេចធ្លោសម្រាប់កសាងជនបទថ្មី តាមទិសដៅប្រកបដោយចីរភាព៕
យោងតាម: កាសែតកាម៉ាវ- ត្រឹងហ្គោន