មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

01/03/2021 - 15:06

ប្រឹង​ប្រែង​ចាក​ភាព​ក្រី​ក្រ ឈាន​ឡើង​ធ្វើ​មាន​

ស៊ូ​ទ្រាំ​លំ​បាក​ប្រ​កប​ការ​ងារ​រក​ទទួល​ទាន​ និង​ជ្រើស​រើស​ទម្រង់​រក​ស៊ី​សម​ស្រប​នឹង​លក្ខណៈ​សេដ្ឋ​កិច្ច​គ្រួ​សារ​ ប្ដី​ប្រ​ពន្ធ​បង​ស្រី​ធី​ម៉ាញ់ នៅ​ភូមិ​ ៥ ឃុំ​សាភៀង ស្រុក​ឡុង​មី  ខេត្ត​ហូវ​យ៉ាង​ បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ឈាន​ឡើង​ធ្វើ​មាន​។​

ទម្រង់​ចិញ្ចឹម​អន្ទង់​មិន​ប្រើ​ភក់​របស់​គ្រួ​សារ​បង​ស្រី​ធីម៉ាញ់។​

គ្មាន​ដី​បង្ក​បង្កើន​ផល​ លុយ​កាក់​បាន​មក​ពី​ការ​ស៊ី​ឈ្នួល​ បង​ស្រី​ម៉ាញ់ ចាយ​វាយ​ត្បិត​ត្បៀត​ដើម្បី​សន្សំ​សំ​ចៃ​។​ អា​ស្រ័យ​ហេតុ​នោះ​ ទើប​គាត់​ទិញ​បាន​កូន​ទា ៥០០ ក្បាល​មក​ចិញ្ចឹម​ ព្រលែង​លើ​ដង​ព្រែក​មុខ​ផ្ទះ​ និង​ទិញ​ជ្រូក​មេ​មក​ចិញ្ចឹម​។​ រៀង​រាល់​ថ្ងៃ​ បន្ទាប់​ពី​ដាក់​ចំ​ណី​ឱ្យ​ទានិង​ជ្រូក​ស៊ី​រួច​រាល់​ ពីរ​នាក់​ប្ដី​ប្រ​ពន្ធ​គាត់​ក៏​ទៅ​ធ្វើ​ការ​ឈ្នួល​ក្នុង​ភូមិ​។​ បង​ស្រី​ម៉ាញ់ រៀប​រាប់​៖ "ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​គ្រាន់​បើ​ឡើង​ អា​ស្រ័យ​ចិញ្ចឹម​ជ្រូក​និង​ទា។​ កាក់​កប​នឹង​ការ​ចិញ្ចឹម​ទា ប្ដី​ខ្ញុំ​គាត់​ក៏​ចាប់​ទារាប់​ពាន់​ក្បាល​ចិញ្ចឹម​រត់​វាល​"។​ ផ្ដើម​ពី​នោះ​ ប្ដី​គាត់​ក៏​ចិញ្ចឹម​ទា​រត់​វាល​ចល័ត​ពាស​ពេញ​នៅ​តាម​ខេត្ត​នា​នា​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ចំ​ណែ​ក​បង​ស្រី​ នៅ​ផ្ទះ​ចិញ្ចឹម​ជ្រូក​។​ ពេល​ជ្រូក​កើត​កូន​ បង​ស្រី​ក៏​លក់​កូន​។​ ចំ​ណែក​ទាវិញ​ លក់​អស់​ល្បាស់​នេះ​ក៏​ចាប់​ចិញ្ចឹម​ល្បាស់​ថ្មី​បន្ត​។​ តាម​សម្ដី​បង​ស្រី​ម៉ាញ់ ចិញ្ចឹម​ទា​រត់​វាល​ចំ​ណេញ​ដែរ​ ប៉ុន្តែ​នឿយ​ហត់​ណាស់​ ក្នុង​រយៈ​ពេល​ចិញ្ចឹម​ទា​រត់​វាល​ ប្ដី​គាត់​មិន​មាន​បាន​មក​ផ្ទះ​ទេ​។​ ចិញ្ចឹម​ទា​រត់​វាល​ប្រ​មាណ​ ១​០ ឆ្នាំ​ គាត់​ទិញ​បាន​ដី​ស្រែ​ ១០ កុង​ ហើយ​ក៏​បោះ​បង់​របរ​ចិញ្ចឹម​ទា​រត់​វាល​។​ បង​ស្រី​ម៉ាញ់ ឱ្យ​ដឹង​៖ "សព្វ​ថ្ងៃ​ គ្រួ​សារ​ខ្ញុំ​សង់​បាន​ផ្ទះ​មួយ​ខ្នង​តម្លៃ​ជាង​ ៥០០ លាន​ដុង​ ម្ល៉ោះ​ហើយ​ខ្ញុំ​ស្ងប់​ចិត្ត​គ្រាន់​បើ​។​ កូន​ខ្ញុំ​ពីរ​នាក់​មាន​គ្រួ​សារ​ ហើយ​ជីវ​ភាព​ក៏​ធូរ​ធារ​ដែរ​។​ ប៉ុន្មាន​ខែ​មុន​ ខ្ញុំ​លក់​ជ្រូក​ ៨ ក្បាល​ បាន​ ៦០ លាន​ដុង​ ទុក​តែញី​មួយ​ក្បាល​សម្រាប់​ចិញ្ចឹម​។​ គ្រួ​សារ​ខ្ញុំ​កែ​ទ្រុង​ជ្រូក​ធ្វើ​ជា​កន្លែង​ចិញ្ចឹម​អន្ទង់​មិន​ប្រើ​ភក់​ប្រ​មាណ​ ៦.០០០ ក្បាល​ សព្វ​ថ្ងៃ​អន្ទង់​ជិត​ដល់​ពេល​ប្រ​មូល​ផល​ដែរ​ហើយ​។​ បច្ចុប្បន្ន​ អន្ទង់​មួយ​គីឡូ​ក្រាម​តម្លៃ​ជាង​ ២០០.០០០ ដុង​ ដូច្នេះ​ក្នុង​មួយ​អាង​ ១.០០០ ក្បាល​ ក្រោយ​ពី​ទូទាត់​ចំ​ណាយ​រួច​រាល់​ ប្រ​ហែល​ជាចំ​ណេញ​ ២០ លាន​ដុង​។​ រៀង​រាល់​ឆ្នាំ​ ខ្ញុំ​ចិញ្ចឹម​ទា​ពង​ ៨០០ ក្បាល​ ព្រលែង​លើ​ដង​ព្រែក​មុខ​ផ្ទះ​ សម្រាប់​យក​ពង​លក់​ រក​ប្រាក់​ចំ​ណូល​បន្ថែម​។​

តាម​ប្រ​សាសន៍​ លោក​ផាង​ហ្វាង​មិញ​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​សា​ភៀង ឃុំ​និង​គណៈ​ជន​ជាតិ​ខេត្ត​ ធ្វើ​ការ​ពិនិត្យ​និង​ជ្រើស​រើស​ទម្រង់​ចិញ្ចឹម​សត្វ​របស់​គ្រួ​សារ​បង​ស្រី​ធីម៉ាញ់ ធ្វើ​ជា​ទម្រង់​គំ​រូ​ និង​វិនិ​យោគ​ទុន​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​។​ នេះ​ជា​ទម្រង់​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ សម​ស្រប​នឹង​លក្ខណៈ​សេដ្ឋ​កិច្ច​គ្រួ​សារ​ក្រី​ក្រ ភូមិ​ភាគ​នឹង​ធ្វើ​ការ​ពង្រីក​ទម្រង់​នេះ​ឱ្យ​កាន់​តែទូលំ​ទូលាយ​៕​

លីធាន​-ពេជ្រ​សឿន

ចែករំលែកអត្ថបទ