មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

08/02/2021 - 15:41

រវៀសរ​វៃស្វែង​រក​មុខ​របរចិញ្ចឹម​ជីវិត​

តាម​ប្រ​សាសន៍​បង​ស្រី​លីធីទូត្រិន ប្រ​ធាន​សមាគម​សហព័ន្ធ​នារី​ សង្កាត់​ត្រឿង​ឡាក ខ័ណ្ឌ​អូរ​ម៉ូង​ ក្រុង​កឹង​ធើ ម្តាយ​និង​កូន​បង​ស្រី​លីធី​យ៉ាវ និង​ថាច់​ធីសូត បាន​ចាក​ផុត​ពីភាព​ក្រី​ក្រ អា​ស្រ័យ​ដោយ​កម្ម​វិធី​ឧបត្ថម្ភ​មុខ​របរ​ចិញ្ចឹម​ជីវិត​។

បង​ស្រី​លីធី​យ៉ាវ កំ​ពុង​ថ្លឹង​ខ្ទឹម​ក្រហម​លក់​ឱ្យ​ភ្ញៀវ​។​

បងស្រី​លីធី​យ៉ាវ ឱ្យ​ដឹង​៖ “ផ្ទះ​ខ្ញុំ​នៅ​មណ្ឌល​ប៊ិ​ញឡើយ​ ប៉ុន្តែ​នៅ​តាម​ដង​ប្រ​ឡាយ​ត្រា​កែវ​ ។​ ព្រោះ​ហេតុ​នោះ​ ខ្ញុំ​មិន​អាច​បើក​ហាង​លក់​គ្រឿង​ទេស​ដូច​គ្រួ​សារ​មួយ​ចំ​នួន​នៅ​តាម​ភ្លឺ​ទំ​នប់​បាន​ឡើយ​។​ ម៉្លោះ​ហើយ​ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ប្រើ​ប្រាស់​ដើម​ទុន​ ជំនួយ​ទៅ​ទិញ​បន្លែ​ផ្លែ​ឈើ​ នៅ​តាម​គ្រួ​សារ​ផ្សេង​ៗ​ សម្រាប់​លក់​រក​ចំ​ណេញ​។​ ដោយ​សារ​ការ​ចល័ត​ទៅ​មក​តាម​ពេល​ ម្ល៉ោះ​ហើយ​ខ្ញុំ​លក់​ប្រ​ភេទ​ទំ​និញ​ជា​ច្រើន​ទៅ​តាម​រដូវ​កាល​។​ ជួន​ពេល​ចុះ​ទៅ​ផ្សារ​បាមឹត ស្រុក​ថើយ​ឡាយ​ ទិញ​ផ្លែ​ទឹក​ដោះ​ ទូរេន​ មក​លក់​នៅ​ខណ្ឌ​និញកេវ​ ជួន​កាល​ទិញ​គូឆាយ​នៅ​ឃុំ​ទ្រុង​ថាញ់ ខ័ណ្ឌ​ថោក​ណូក នាំ​មក​លក់​នៅ​តាម​មជ្ឈ​មណ្ឌល​ក្រុង​”។​

ប៉ុន្មាន​ថ្ងៃ​ជិត​ដល់​បុណ្យ​ចូល​ឆ្នាំ​តេត បង​ស្រី​យ៉ាវ ជាមួយ​នឹង​កូន​ស្រី​គាត់​ ចុះ​ទៅ​ទីរួម​ខេត្ត​វិញ​ចូវ​ ខេត្ត​សុក​ត្រាំង​ ទិញ​ខ្ទឹម​ក្រហម​លក់​។​ ថ្វី​បើ​អា​យុ​នៅ​ក្មេង​ជាង​ម្តាយ​ក៏​ដោយ​ ប៉ុន្តែ​ក្មួយ​ស្រី​ថាច់​ធីសូត តែង​តែ​បើក​បរ​តាម​ក្រោយ​ម្តាយ​ជានិច្ច​ ដ្បិត​អី​មិន​ទាន់​មាន​បទ​ពិសោធន៍​បើក​បរ​ផ្លូវ​ឆ្ងាយ​។​ ថាច់​ធីសូត រ៉ាយ​រ៉ាប់​៖ “ម្តាយ​ខ្ញុំ​បាន​ពឹង​អ្នក​ស្គាល់​ទិញ​ខ្ទឹម​ក្រហម​ទុក​ឱ្យ​ស្រាប់​ ម្ល៉ោះ​ហើយ​យើង​ខ្ញុំ​តែង​ទៅ​វិញ​ចូវ​នៅ​វេលា​យប់​។​ លុះ​ម៉ោង​៣ព្រឹក​ ទើប​នាំ​អី​វ៉ាន់​ឡើង​មក​កឹង​ធើ​វិញ​”។​

ថ្វី​បើ​អា​យុ​ជាង​ ៥០ ឆ្នាំ​ ប៉ុន្តែ​សម្លឹង​ឃើញ​ បង​យ៉ាវ នៅ​រហ័ស​រហួន​ពូកែ​នៅ​ឡើយ​។​ ចូល​ដល់​មជ្ឈ​មណ្ឌល​ខ័ណ្ឌ​និញកេវ​ ពីរនាក់​ម្តាយ​ និង​កូន​ បើក​បរ​សន្សឹម​ៗ​តាម​ដងផ្លូវ​ដើម្បី​លក់​រាយ​ដល់​អ្នក​ទិញ​។​ បង​ស្រី​យ៉ាវ ឱ្យ​ដឹង​៖ “ខ្ញុំ​មាន​ម៉ូយនៅ​ផ្សារ​តឹង​អាង​ថ្លឹង​ ១០០ គីឡូ​ក្រាម​ ប៉ុន្តែ​ខ្ញុំ​ទិញ​មក​ច្រើន​សម្រាប់​លក់​រាយ​។​ ចំ​ណែក​ខ្ទឹម​ក្រហម​ដែល​នៅ​សេស​សល់​ ខ្ញុំ​នឹង​យក​ទៅ​លក់​នៅ​ផ្សារ​ផុង​ដៀង​និង​បា​សែ។​ ក្រោយ​ពីលក់​អស់​ពីរនាក់​ម្តាយ​កូន​ខ្ញុំ​ចុះ​ទៅ​វិញ​ចូវ​ ទិញ​យក​មក​លក់​ជាបន្ត​”។​

បង​ស្រី​ហ្វិញ​ធីគឹម​លៀង​ ប្រ​ធាន​ក្រុម​ទទួល​បន្ទុក​បុល​ទុន​នៅ​មណ្ឌល​ប៊ិញ​ឡើយ​  ឱ្យ​ដឹង​៖ “បើ​ប្រៀប​នឹង​គ្រួ​សារ​បុល​ទុន​លក់​គ្រឿង​ទេស​ លក់​ដូរ​កំ​ប៉ិក​កំ​ប៉ុក​របស់​ក្រុម​ គឺ​ពីរ​នាក់​ម្តាយ​និង​កូន​បង​យ៉ាវ​មាន​ការ​ហត់​នឿយ​ច្រើន​ជាង​ ដោយ​សារ​ទៅ​មក​ហាល​ភ្លៀង​ហាល​ក្ដៅ​តាម​ផ្លូវ​ ។​ ប៉ុន្តែ​ប្តូរ​មក​វិញ​ ប្រាក់​ចំ​ណេញ​របស់​បង​ស្រី​ក៏​ច្រើន​ជាង​គេ​ដែរ​”៕​

                           ហា​ថាញ - ថាច់​ធី

 ​ 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ស្រី​លីធី​យ៉ាវ