យោងតាមបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង ឆ្នាំ ២០២០ កងកម្លាំងនគរបាល យោធាកងទ័ពការពារព្រំដែន ខេត្តបានម្ចាស់ការអនុវត្តប្រកបដោយប្រសិទ្ធភាពអំពីយុទ្ធសាស្រ្តការពារមាតុភូមិក្នុងស្ថានភាពថ្មី។ គ្រប់អង្គភាពតែងក្តាប់ច្បាស់ស្ថានភាព ដោះដូរព័ត៌មាននិងធ្វើសេនាធិការជូនគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត វិនិច្ឆ័យរាល់ហេតុការណ៍ត្រឹមត្រូវតាមផ្លូវច្បាប់។
ក្រុមល្បាតនៃកងទ័ពការពារព្រំដែនតំបន់សមុទ្រ ចាប់ឃាត់កប៉ាល់ ដឹកជញ្ជូនប្រេង DO ខុសច្បាប់។
កងកម្លាំងទាំង ៣ នេះ បានដោះដូរនូវប្រភពព័ត៌មានសំខាន់ៗ ជាង ១.២១៦ ធានាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ គ្រប់គ្រងម៉ត់ចត់ស្ថានភាពសន្តិសុខតំបន់សមុទ្រ ស្ថានភាពក្នុងជនជាតិភាគតិច សាសនា សកម្មភាពឆ្លងដែនចេញចូលទប់ស្កាត់បទល្មើសបាបគ្រោះសង្គម។ ក្នុងការបើកយុទ្ធនាការចំណុចកំពូលវាយបង្រ្កាបឧក្រិដ្ឋកម្ម នគរបាលខេត្តបានធ្វើការសើុបអង្កេតនិងធ្វើឱ្យច្បាស់លាស់ ៤០៧ ករណី ដែលមានតម្រុយល្មើសច្បាប់សណ្តាប់ធ្នាប់សង្គម ឃាត់ខ្លួននិងវិនិច្ឆ័យ ១២៤ ករណី ចំពោះមុខសញ្ញា ៣២៥ នាក់ ដែលស្តុកទុកនិងដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ វិនិច្ឆ័យ ៦៧៥ ករណីលេងល្បែងស៊ីសងគ្រប់រូបភាព ថ្កោលទោសអំពើពុករលួយ ៤ ករណី មានពិរុទ្ធជន ៣ នាក់ រឹបអូសប្រាក់ប្រមាណ ១,៦៥ ពាន់លានដុង។ល។៕
លីធាន-មុនី