មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

02/02/2021 - 09:10

បង្កើត​អា​ជីព​នៅ​នឹង​ភូមិ​កំ​ណើត​មាន​អ្វី​ពិបាក​!

នោះ​គឺការ​បង្ហា​ញ​ពី​ភាព​ជាក់​ស្ដែង​ ក្រោយ​រយៈ​ពេល​ ៥ ឆ្នាំ​ឃ្លាត​ឆ្ងាយ​ពី​មហា​វិទ្យា​ល័យ​  យុវ ជន​វ័យ​ក្មេង​ ដង​ជី​អាង​ សម្រេច​ចិត្ត​វិល​មក​ស្រុក​កំ​ណើត​នៅ​ភូមិ​ដា​បាក​ A ឃុំ​ខាញ់​ប៊ិញ​តី ស្រុក​ត្រឹង​វ៉ាន់​ថើយ​ ខេត្ត​កា​ម៉ាវ ដើម្បី​កសាង​ជីវ​ភាព​។​

 ​ យុវជន​ ដង​ជីអា​ង​ (ខាង​ឆ្វេង​) ជោគ​ជ័យ​ជាមួយ​នឹង​ទម្រង់​ពហុវ​ប្បកម្ម​។​ 

អាយុ ៣០ ឆ្នាំ​ សម្រាប់​អាង​គឺដំ​ណើរ​នៅ​វែង​ឆ្ងាយ​ខាង​មុខ​ ប៉ុន្តែ​ពោរ​ពេញ​ដោយ​ក្ដី​រីក​រាយ។​ សម្លឹង​ឃើញ​ដំ​ណាំ​ពោត​ចេញ​ផ្លែ​ ននោង ចេញ​ផ្កា​ និង​ដំ​ណាំ​ឆ្លាស់​ជា​មួយ​គ្នា​នោះ​ដែរ​ គឺត្រ​បែក​ ខ្នុរ​ កំ​ពុង​លូត​លាស់​ល្អ​ អាង​ជឿ​ជាក់​ថា​ ទម្រង់​ចម្ការ​បន្លែ​ ស្រះ​ចិញ្ចឹម​ត្រី​របស់​គាត់​ គឺសម​ស្រប​និង​ពោរ​ពេញ​ដោយ​ក្ដី​សង្ឃឹម​នៅ​នឹង​ភូមិ​កំ​ណើត។​

អាង​រៀប​រាប់​៖ ថ្វី​ដ្បិត​ជា​ច្រើន​ឆ្នាំ​ឃើញ​ការ​អភិវឌ្ឍ​នៅ​កន្លែង​ដទៃ​កាល​នៅ​រៀន​មហា​វិទ្យា​ល័យ​ក៏​ដោយ​ ប៉ុន្តែ​អាង​មិន​បាន​នឹក​ភ្នក​ថា​ នឹង​ឃ្លាត​ចាក​ពី​ភូមិ​កំ​ណើត​នោះ​ទេ​។​ អាង​តែង​ជឿ​ជាក់​ថា​ ភូមិ​កំ​ណើត​គឺកន្លែង​ដ៏​មនោ​រម្យ​សម្រាប់​បង្កើត​អា​ជីព​។​ ព្រោះ​ហេតុ​នោះ​ ក្រោយ​ពី​បញ្ចប់​មហា​វិទ្យា​ល័យ​នៅ​សាលា​នាយ​ទា​ហាន​កង​ទ័ព​ជើង​គោក ២ ដុង​ណាយ អាង​បាន​ចូល​រួម​សកម្ម​ភាព​សម្ព័ន្ធ​យុវ​ជន​នៅ​នឹង​ភូមិ​ ហើយ​ប្ដូរ​ទៅ​បំ​ពេញ​ការ​ងារ​នៅ​គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ខាញ់​ប៊ិញ​តី ឆ្លៀត​ពេល​ទំ​នេរ​ អាង​ក៏​ចាប់​ផ្ដើម​អនុវត្ត​បំ​ណង​ធ្វើ​មាន​លើ​ផ្ទៃ​ដី​របស់​គ្រួ​សារ​។​ នៅ​តែ​រក្សា​ការ​ផលិត​ស្រូវ​ ប៉ុន្តែ​អាង​បាន​កែ​ប្រែដី​ ៨ កុង​ ដើម្បី​លើក​រង​ជីក​ស្រះ​ ដាំ​ដំ​ណាំ​ រួម​ផ្សំ​ចិញ្ចឹម​ត្រី​។​ ភាព​ឈ្លាស​វៃរបស់​យុវ​ជន​រូប​នេះ​ គឺគិត​គូរ​យ៉ាង​ល្អិត​ល្អន់​ក្នុង​ផលិត​កម្ម​ដើម្បី​សម្រេច​បាន​កត្តា​ ២ យ៉ាង​៖ ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ភាព​ផ្ទៃ​ដី​ និង​កាត់​បន្ថយ​ប្រាក់​ចំ​ណាយ​ នាំមក​ប្រាក់​ចំ​ណេញ​ខ្ពស់​បំ​ផុត​។​

ដង​ជីអាង​ ឱ្យ​ដឹង​៖ “រៀង​រាល់​ឆ្នាំ​ក្នុង​រដូវ​វស្សា​ ខ្ញុំ​ផលិត​ស្រូវ​លើ​ដី​លើក​រង មិន​ប្រើ​ប្រាស់​ជីអ្វី​ទេ​ រហូត​ដល់​ស្រូវ​មាន​កម្ពស់​ពី ២ ទៅ ៣ តឹក ទើប​ដាំ​ឆ្លាស់​ត្រសក់​ស្រូវ​។​ ការ​ផលិត​ស្រូវ​ប្រ​មូល​ផល​បាន​ប៉ុន្មាន​ គឺសម្រាប់​ផ្គត់​ផ្គង់​ចិញ្ចឹម​ត្រី​ ដើម្បី​សម្រាល​ទិញ​ចំ​ណី​ (ស្រះ​ចិញ្ចឹម​ត្រី​នីមួយ​ៗ​ មាន​ផ្ទៃ​ទំ​ហំ​ ២៥​០ ម៉ែត្រ​ការ៉េ​ ដោយ​ការ​អនុវត្ត​របៀប​នេះ​ គួប​ផ្សំ​នឹង​ការ​ឱ្យ​ត្រី​ស៊ី​បន្លែ​ មើម​ឈើ​ដែល​ខូច​ៗ​ បាន​ជា​បង់​តែ ១/៣ នៃ​ប្រាក់​ចំ​ណាយ​ប៉ុណ្ណោះ)។​ ក្រោយ​ពី​ប្រ​មូល​ផល​ស្រូវ​ ចំ​បើង​និង​ជញ្រ្ជាំង​បង្កើន​បាន​ជីជាតិ​សម្រាប់​ដាំ​ដំ​ណាំ​រួម​ផ្សំ​ ឈើ​ហូប​ផ្លែ​។ល។​ អាង​ រ៉ាយ​រ៉ាប់​បន្ត​៖ “ធម្ម​តា​មាមីង​យើង​ផលិត​គឺ​លក់​ឱ្យ​ឈ្មួញ​តែ​ម្តង​។​ ប៉ុន្តែ​ចំ​ពោះ​ខ្ញុំ​យល់​ឃើញ​ថា​ នៅ​ជន​បទ​ឥឡូ​វក៏​មាន​ផ្សារ ហេតុ​អី​ក៏​យើង​មិន​ទៅ​លក់​ខ្លួន​ឯង​ដើម្បី​រក​ប្រាក់​ចំ​ណេញ​បន្ថែម​។​ រយៈ​ពេល​ ៣ ឆ្នាំ​កន្លង​ រាល់​ថ្ងៃ​ប្រ​សិន​បើ​មាន​បន្លែ​ ផ្លែ​ឈើ​ ត្រី​បន្តិច​បន្តួច​ក៏​ដោយ​ ខ្ញុំ​តែង​ឱ្យ​អ្នក​ផ្ទះ​យក​ទៅ​ផ្សារ​លក់​។​ រៀង​រាល់​ថ្ងៃ​រក​បាន​ប្រាក់​ចំ​ណូល​ ពី​ ៣០០.០០០ ដល់​ ៥០០.០០០ ដុង​គឺធម្ម​តា​”។​

លេខា​សម្ព័ន្ធ​យុវជន​ឃុំ​ខាញ​ប៊ិញ​តី ង្វៀង​ជីដែ ឱ្យ​ដឹង​៖ “មិត្ត​អាង​គឺ​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ មាន​ភាព​រវៀសរ​វៃ​ក្នុង​ការ​បង្ក​បង្កើន​ផល​ និង​ក្នុង​ចលនា​សម្ព័ន្ធ​យុវ​ជន​។​ ពី​មុន​នេះ​ ខណៈ​ពេល​នៅ​ជា​លេខា​សាខា​សម្ព័ន្ធ​យុវ​ជន​ភូមិ​អាង​មាន​ភាព​ស្វា​ហាប់ មាន​របៀប​ធ្វើ​ល្អ​ៗ​ក្នុង​ការ​កៀរ​គរ​កម្លាំង​យុវ​ជន​ ។​ ទម្រង់​ផលិត​បែប​ពហុ​វប្បកម្ម​របស់​អាង​ គឺជា​ទម្រង់​ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​គំ​រូ​សម្រេច​ប្រ​សិទ្ធ​ភាព​ និង​ត្រូវ​បាន​ពង្រីក​ក្នុង​កម្លាំង​សម្ព័ន្ធ​យុវ​ជន​ឃុំ​នៅ​ ស្រុក​កំ​ណើត​រយៈ​ពេល​កន្លង​”៕​

      យោង​តាម​កាសែត​កាម៉ាវ -ប្រែសម្រួល​៖ ថាច់​ធី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
​ យុវជន​ ដង​ជីអា​ង​