ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

26/01/2021 - 10:37

អនុវត្ត​ល្អ​គោល​នយោ​បាយ​ចំ​ពោះ​អ្នក​មាន​ប្រ​ជា​ប្រិយ​

យោង​តាម​នា​យក​ដ្ឋាន​ភូមិ​ភាគ​ III - គណៈ​កម្មា​ធិការ​ជន​ជាតិ​ ឆ្នាំ​ ២០២០ គណៈ​ជន​ជាតិ​ គណៈ​ជន​ជាតិ​-សាសនា​ (ហៅ​រួម​ថា​គណៈ​ជន​ជាតិ​) ភូមិ​ភាគ​នៅ​តំ​បន់​តីណា​មបូ​ បាន​អនុវត្ត​ល្អ​គោល​នយោ​បាយ​ចំ​ពោះ​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​។​

 អនុរដ្ឋ​មន្រ្តី​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ឡេសើុង​ហាយ សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​សុក​ត្រាំង​ ។​ រូប​ថត​៖ លីធាន​

តាម​រយៈ​នោះ​ កាល​ពី​ឆ្នាំ​កន្លង​ គណៈ​ជន​ជាតិ​នៅ​ភូមិ​ភាគ​នា​នា​ បាន​ធ្វើ​សេនា​ធិការ​ ពិនិត្យ​មើល​ ផ្លាស់​ប្ដូរ​ បំ​ពេញ​បន្ថែម​ និង​ស្នើ​ទៅ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ក្រុង​ ដើម្បី​ទទួល​ស្គាល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​ជាតិ​ភាគ​តិច​ជិត​ ១.៩០០ នាក់ ។​ ភូមិ​ភាគ​នា​នា​ រៀប​ចំ​កិច្ច​ប្រ​ជុំ​ផ្សព្វ​ផ្សាយ​និង​បំ​ប៉ន​ចំ​ណេះ​ដឹង​ បាន​ ១៤ លើក​ រៀប​ចំ​ជំ​នួប​មុខ​អ្នក​មាន​ប្រ​ជា​ប្រិយ​ដែល​ចូល​រួម​ជាង​ ១.៣០០ នាក់ ។​ ភូមិ​ភាគ​នា​នា​ក៏​បាន​អនុវត្ត​យ៉ាង​ត្រឹម​ត្រូវ​ ការ​ផ្ដល់​ជូន​កាសែត​ដោយ​ឥត​គិត​ថ្លៃ​ រៀប​ចំ​អ្នក​មាន​ប្រ​ជា​ប្រិយ​ទៅ​ទស្សន​កិច្ច​សិក្សា​ ស្វែង​យល់​ពី​បទ​ពិសោធន៍នៅ​រដ្ឋ​ធានី​ហា​ណូយ​ ខេត្ត​មួយ​ចំ​នួន​នៅ​ភូមិ​ភាគ​ខាង​ជើង​ តីង្វៀន​ តំ​បន់​មាត់​សមុទ្រ​ភូមិ​ភាគ​កណ្តាល​និង​ដុង​ណាម​បូ​។​ ក្រៅ​ពី​នេះ​ ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ប្រ​ពៃណី​របស់​ជន​ជាតិ​ភាគ​តិច​នៅ​តាម​ភូមិ​ភាគ​ ក៏​បាន​រៀប​ចំ​ក្រុម​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ ជូន​អំ​ណោយ​ ទន្ទឹម​នឹង​នោះ​ ឧបត្ថម្ភ​ជា​សម្ភារៈ ជំ​រុញ​ស្មារតី​ជន​ជាតិ​ភាគ​តិច​នៅ​ពេល​ជួប​ការ​លំ​បាក​ អនុវត្ត​គោល​នយោ​បាយ​ស្ងើច​សរ​សើរ​ជូន​រង្វាន់​ទាន់​ពេល​វេលា ​។​ ឆ្លង​តាម​រយៈ​នោះ​ លើក​កម្ពស់​តួ​នាទី​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ និង​ចលនា​មាមីង​ជន​រួម​ជាតិ​ឱ្យ​គោ​រព និង​អនុវត្ត​នូវ​គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ​។​ ទន្ទឹម​នឹង​នោះ​ បង្កើត​ទំ​នុក​ចិត្ត​ចំ​ពោះ​ជន​ជាតិ​ភាគ​តិច​ខ្នះ​ខ្នែង​ អនុវត្ត​ចលនា​ទូទាំង​ប្រ​ជា​ជន​ដើម្បី​ការ​ពារ​សន្តិ​សុខ​ប្រ​ទេស​ជាតិ​ សាម​គ្គី​កសាង​ជន​បទ​ថ្មី​  រក្សា​អត្ត​សញ្ញា​ណ​វប្បធម៌​ជន​ជាតិ​ ។​ល។​ រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​នៅ​ភូមិ​ស្រុក​៕​

​                                 ថាញ​ឡុង​-ទីទុយ

ចែករំលែកអត្ថបទ