28/12/2020 - 08:58

នគរ​បាល​សុក​ត្រាំង​ ផ្តុំ​កម្លាំង​អនុ​វត្ត​យ៉ាង​ប្តូរ​ផ្តាច់​វិជ្ជា​ជីវៈ​មូលដ្ឋាន​

ឆ្នាំ​២០២០ កង​កម្លាំង​នគរ​បាល​ខេត្ត​សុក​ត្រាំង​ ផ្តុំ​កម្លាំង​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​ការ​វាយ​សម្រុក​ចំ​ណុច​កំ​ពុលចំ​នួន​ ២ លើក បង្រ្កាប​ឧក្រិដ្ឋ​កម្ម​​និង​ធ្វើ​ការ​ឆែក​ឆេរ​នៅ​តាម​ទី​តាំង មុខ​សញ្ញា​ដែល​សង្ស័យ​ប្រ​ព្រឹត្ត​បទ​ល្មើស​និង​បំ​ពាន​ច្បាប់​ បង្កើត​សំ​ណុំ​រឿង​ពិសេស​ចំ​នួន ៥០ និង​ផែន​ការ​វិជ្ជា​ជីវៈ​ជា​ច្រើន​ទៀត​ ដើម្បី​ប្រ​យុទ្ធ​ប្រ​ឆាំង​ ចាត់​វិ​ធាន​ការ​; ឃាត់​ខ្លួន​និង​វិនិច្ឆ័យ​មុខ​សញ្ញា ៤៩៣ នាក់ បណ្តឹង​តាម​ផ្លូវ​ច្បាប់​ចំ​នួន ១៧៧ ករណី​ ដោយ​មាន​ជន​ជាប់​ចោទ​ចំ​នួន​  ១៧៩ នាក់​។ល។ នគរ​បាល​ខេត្ត ក៏​បាន​កសាង​ទី​តាំង​ចំ​នួន​ ២៩ កន្លែង​ និង​ពង្រីក​បាន ១០ ទម្រង់​ធ្វើ​សកម្ម​ភាព​បង្ការ​ប្រ​ឆាំង​​បទល្មើស​ និង​កម្ចាត់​បាប​គ្រោះ​សង្គម​តាម​ប្រ​ព័ន្ធ​ Zalo មាន​ប្រ​សិទ្ធ​ភាព​។ល។

អនុរដ្ឋ​មន្រ្តី​ក្រ​សួង​នគរ​បាល​ ឡេ​តឹង​តើយ​ ជូន​ទង់​ប្រ​ឡង​ប្រ​ណាំង​ឆ្នើម​​ដល់​សមូហភាព​ចំ​នួន ៤ ចំ​ណុះ​នគរ​បាល​សុក​ត្រាំង​។

ក្នុង​សន្និ​បាត​បូក​សរុប​ការ​ងារ​នគរ​បាល​ខេត្ត​សុក​ត្រាំង​ឆ្នាំ ២០២០  និង​ផ្សព្វ​ផ្សាយ​ទិស​ដៅ ​ភារ​កិច្ច​ឆ្នាំ ២០២១  អនុ​រដ្ឋ​មន្រ្តី​ក្រ​សួង​​នគរ​បាល ​ឡេតឹង​តើយ​ បាន​សំ​ណូម​ពរ​ដល់នគរ​បាល​ខេត្ត​ គប្បី​ផ្តុំ​កម្លាំង​អនុវត្ត​យ៉ាង​ម៉ឺង​​ម៉ាត់​សេចក្តី​សម្រេច​ចិត្ត​ បទ​បញ្ជារ​បស់គណៈ​កម្មា​ធិការ​បក្ស​-ក្រ​សួង​នគរ​បាល​ ក្ដាប់​ច្បាស់​កម្ម​វិធី​ធ្វើ​សកម្ម​ភាព​តាម​ភារ​កិច្ច​ ដំ​ណោះ​ស្រាយ​ចំ​នួន ១០ និង​ចំ​ណុច​សំ​ខាន់​ ភាព​ទម្លុះ​ទម្លាយ​ចំ​នួន ​៣ របស់​ក្រ​សួង​នគរ​បាល​។ ជា​ពិ​សេស​ គឺ​ផ្តុំ​កម្លាំង​អនុវត្ត​យ៉ាង​ប្តូរ​ផ្តាច់​វិជ្ជា​ជីវៈ​មូល​ដ្ឋាន​ នេះ​គឺ​ជា​ចំ​ណុច​សំ​ខាន់​មួយ​ក្នុង​ចំ​ណោម​ចំ​ណុច​សំ​ខាន់​ៗ​ ភាព​ទម្លុះ​ទម្លាយ​ចំ​នួន ៣   ដែល​ក្រ​សួង​នគរ​បាល​បាន​ដាក់​ចេញ​ក្នុង​ឆ្នាំ ២០២១ ៕

                               យ្វី​អាញ់​-លី​សៀ

ចែករំលែកអត្ថបទ