មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

28/12/2020 - 08:58

ក្តី​សង្ឃឹម​នៃ​ការ​ចិញ្ចឹម​បង្គា​បច្ចេក​វិ​ទ្យា​ខ្ពស់​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​

អា​ជីវ​កម្ម​មួយ​ចំ​នួន​នៅ​ខេត្ត​បាក​លីវ​និង​សុក​ត្រាំង​ បាន​វិនិ​យោគ​យ៉ាង​ច្រើន​ទៅ​លើ​ការ​ចិញ្ចឹម​បង្គា​បច្ចេក​វិ​ទ្យា​ខ្ពស់​។ បច្ចុប្បន្ន​ មាន​ទម្រង់​ខ្លះ​បាន​អនុ​វត្ត​សម​ស្រប​នឹង​ទ្រង់​ទ្រាយ​តូច​ក្នុង​សហគមន៍​ផង​ដែរ​។

ទម្រង់​ចិញ្ចឹម​បង្គា​ក្រាល​កម្រាល​កៅ​ស៊ូប្លា​ស្ទិច​​បា​ត​ស្រះ​ អនុវត្ត​បច្ចេក​វិទ្យា​ខ្ពស់​នៅ​សុក​ត្រាំង​។

រយៈ​ពេល​ជាង​  ៣  ឆ្នាំ​ក​ន្លង​ ទម្រង់​ចិញ្ចឹម​បង្គា​ក្រាល​កម្រាល​កៅ​ស៊ូ​ប្លា​ស្ទិច​បាត​ស្រះ​ នៅ​ខេត្ត​សុក​ត្រាំង​ ស្រូប​អត្រា​ប្រ​មាណ  ៣០%  ​នៃ​ផ្ទៃ​ដី​ចិញ្ចឹម​បង្គា​។ ដូច្នេះ​ទិន្ន​ផល​និង​បរិ​មាណផល​បង្គា​បាន​មក​ពី​ការ​ប្រ​មូល​ផល​ កើន​ពី​  ២- ៣  ដង​។ លេច​ធ្លោ​គឺ​មាន​កសិដ្ឋាន​ចិញ្ចឹម​បង្គា​ តឹង​ណាម​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ម្ហូប​អា​ហារ​សាវ​​តានៅ​ឃុំ​វិញ​តឹង​ ទី​រួម​ខេត្ត​វិញ​ចូវ​ជា​ដើម​ ។ ​កត្តា​មួយ​ក្នុង​ចំ​ណោម​កត្តា​ជា​ច្រើន​ដែល​រួម​ចំ​ណែក​អនុវត្ត​ជោគ​ជ័យ​នោះ​គឺ ការ​ប្រើ​ប្រាស់​ប្រ​ភេទ​អតិ​សុខុម​ប្រាណ​មាន​ស្រាប់​ក្នុង​ស្រុក​កសិដ្ឋាន​ធ្វើ​ការ​បំ​បែក​ បង្កាត់​ភ្ញាស់​ដោយ​​ខ្លួន​ឯង​ ដើម្បី​បង្គា​ធន់​នឹង​ប្រ​ភេទ​មេ​រោគ​ដែល​​បណ្តាល​ឱ្យ​កើត​ជំងឺ​។ ពោល​គឺ​កសិដ្ឋាន​ចិញ្ចឹម​​បង្គា​តឹង​ណាម​ មាន​ចិញ្ចឹម​បង្គា​រាប់​រយ​ស្រះ​ដោយ​មាន​ផ្ទៃ​ទឹក​  ២៧០  ហិក​តា ​ស​រុប​បរិ​មាណផល​បង្គារ​ដូវ​ទី​  ១  ឆ្នាំ  ២០២០  ឡើង​ដល់​  ១.០០០  តោន​ កើន​ទ្វេ​ដង​បើ​ប្រៀប​នឹង​ទិស​ដៅ​នៃ​ផែន​ការ​ដាក់​ចេញ​ដំ​បូង​។

ទម្រង់​ចិញ្ចឹម​បង្គា​ក្រាល​កម្រាល​កៅ​ស៊ូប្លា​ស្ទិច​បាត​ស្រះ ​ដំ​​បូង​ចំ​ណាយ​ដើម​ទុន​ច្រើន​ជាង​ស្រះ​ជីក​ធម្ម​តា​ ប៉ុន្តែ​ចំ​ណុច​សំ​ខាន់​នោះ​ គឺ​ងាយ​ស្រួល​គ្រប់​គ្រង​ជំ​ងឺ​ និង​បរិស្ថាន​ស្រះ​ចិញ្ចឹ​ម​។ អា​ស្រ័យ​ហេតុ​នោះ​ មិន​សូវ​មាន​ហា​និ​ភ័យ​ បង្គា​ធំ​ធាត់​ឆាប់​ ស្មើ​ ម្ល៉ោះ​ហើយ​ត្រូវ​បាន​គ្រួ​សារ​ចិញ្ចឹម​បង្គា​ឯ​ទៀត​យក​ទៅ​ពិ​គ្រោះ​គ្នា​​អ​នុវត្ត​។

ក្នុង​រយៈ​ពេល​  ២  ឆ្នាំ​ក​ន្លង​ ក្រុម​ហ៊ុន​ភាគ​​ហ៊ុន​ជល​ផល​  VN​ (Viana Cleanfood)  នៅ​សុក​ត្រាំង បាន​បណ្តាក់​ទុន​ជាង  ៣៥០  ពាន់​លាន​ដុង​ វិ​និ​យោគ​នៅ​តំ​បន់​ចិញ្ចឹម​បង្គា​ឧស្សា​ហកម្ម​​ជាង​  ១៤០  ហិក​តា​ ដោយ​មាន​ស្រះ​ចិញ្ចឹម​មូល​លើ​មុខ​ដី​រាប់​រយ​ស្រះ​។ ចំ​ណែក​ទឹក​ប្រាក់​វិនិ​យោគ​ក្នុង​ស្រះ​នី​មួយ​ៗ​រាប់​រយ​លាន​ដុង​ ត្រូវ​បាន​កសាង​រចនា​ដោយ​បេតុង​ធុន​ស្រាល​និង​ ក្រាល​កៅ​ស៊ូ​ប្លា​ស្ទិច​បាត​ស្រះ​។ ក្នុង​មួយ​ឆ្នាំ​ អាច​ចិញ្ចឹម​បាន​  ៣  រដូវ​ទិន្ន​ផល​សម្រេច​ពី​  ៨- ១២  តោន​/ហិក​តា​។ ទិន្ន​ផល​ និង​បរិមាណ​ផល​បង្គា​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។​ តាម​ការ​គ្រោង​ទុក​ឆ្នាំ​ ២០២០  បរិមាណ​ផល​សម្រេច​ ២.៥០០ ​តោន​ និង​ឆ្នាំ ​២០២១ នឹង​សម្រេច​ទិន្ន​ផល​ខ្ពស់​បំ​ផុត​ប្រ​មាណ​ ៣.៥០០  តោន​។ បរិស្ថាន​បង្គា​ដែល​ចិញ្ចឹម​ដោយ​​ធា​នា​តាំង​ពី​ការ​វិនិច្ឆ័យ​បាត​ស្រះ​ចម្រាញ់​ទឹក​ស្អាត​មុន​ពេល​​ដាក់​បញ្ចូល​ទៅ​ក្នុង​ស្រះ​ចិញ្ចឹម​​ដោយ​មាន​ការ​ធ្វើ​ចលនា​នៃ​ចរន្ត​ទឹក​។  គុណ​ភាព​បង្គា​សម្រេច​​ស្តង់​ដារ​ ASC (មាន​លិខិត​ទទួល​ស្គាល់​បង្គា​ចូល​ទី​ផ្សារ​ EU)។

រយៈ​ពេល​កន្លង​ ខេត្ត​បាក​លីវ​បាន​ផ្សព្វ​ផ្សាយ​ផ្ទេរ​បច្ចេក​ទេស​ជា​ច្រើន​ទម្រង់​ និង​វិធី​អនុវត្ត​ថ្មី​ៗក្នុង​ការ​ចិញ្ចឹម​បង្គា​បច្ចេក​វិទ្យា​ខ្ពស់​ រួច​ជំ​រុញ​ល្បឿន​ដំ​ណើរ​ការ​លើ​គម្រោង​​វិនិ​យោគ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​តំ​បន់​ក​សិកម្ម​ ដោយ​អនុវត្ត​បច្ចេក​វិទ្យា​ខ្ពស់​លើ​ផ្ទៃ​ដី​ជាង​  ១០០  ហិក​តា ដើម​ទុន​វិនិយោគ​សរុប​  ១៧៥  ពាន់​លាន​ដុង​។ ខេត្ត​បាក​លីវ​ បាន​កំ​ណត់​ច្បាស់​ការ​តភ្ជាប់​នៃសង្វាក់​ផលិត​កម្ម​ ដោយ​ផ្គត់​ផ្គង់​បង្គា​ដែល​ជា​​វត្ថុ​ធាតុ​ដើម​សម្រាប់​រោង​ចក្រ​ច្នៃ​ជល​ផល​ជាង​  ២០  លើភូមិ​សាស្រ្ត​ខេត្ត​ (ថា​មពល​សរុប​ជិត​  ១៣៥.០០០  តោន​) ក្តី​សង្ឃឹម​នៃ​បរិមាណ​ផល​ បង្គា​នាំ​ចេញ​នឹង​កើន​លើស​កម្រិត​  ៦០.០០០  តោន​/ឆ្នាំ៕

យោង៖​ កា​សែត​កឹង​ធើ​ -លី​សៀ

ចែករំលែកអត្ថបទ