មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

22/12/2020 - 09:17

រចនា​សម្ព័ន្ធ​កសិកម្ម​ឡើង​វិញ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​

តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ កំ​ពុង​កំ​ណត់​ទិស​រចនា​សម្ព័ន្ធ​កសិកម្ម​ឡើង​វិញ​ផ្សារភ្ជាប់​នឹង​ការ​អភិវឌ្ឍ​បណ្តុំ​ផ្នែក​សេដ្ឋ​កិច្ច​កសិកម្ម​ ធ្វើ​ឱ្យ​ជីវ​ភាព​របស់​ប្រ​ជា​ជន​ប្រ​សើរ​ឡើង​ បន្សាំ​ល្អ​ជាមួយ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​។​ល។​

ផ្នែក​វេច​ខ្ចប់​និង​បង្កក​ផ្លែ​ឈើ​ស្រស់​នីហរ័ណ​នៅ​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ BJ&T
(ខណ្ឌ​ប៊ិញ​ធ្វី ក្រុង​កឹង​ធើ)។​

ការ​កំ​ណត់​ទិស​អភិវឌ្ឍន៍​សម្រាប់​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ដំ​ណាក់​កាល​ ២០២១-២០៣០ ចក្ខុ​វិស័យ​ដល់​ឆ្នាំ​ ២០៥០ គឺរចនា​សម្ព័ន្ធ​ផលិត​កសិកម្ម​ឡើង​វិញ​ទៅ​តាម​តំ​បន់​ដែន​ដី​និង​មុខ​ទំ​និញ​យុទ្ធ​សាស្ត្រ​។​ យោង​តាម​ប្រ​សាសន៍​លោក​ Ian Hamilton តំ​ណាង​សា​ជីវ​កម្ម​ Royal Haskoning DHV និង​ GIZ  តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ គប្បី​រៀប​ចំ​ផលិត កសិកម្ម​ជាទំ​និញ​នៅ​អនុតំ​បន់​អេកូឡូ​ស៊ី​និង​វិស័យ​មុខ​ទំ​និញ​យុទ្ធ​សាស្ត្រ​ មុខ​ព្រួញសម្រប​ទៅ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ទំ​នើប​ ចីរ​ភាព​ពង្រីក​ឧត្តម​ភាព​ប្រៀប​ធៀប​និង​ផ្សារ​ភ្ជាប់​ជា​មួយ​ទីផ្សារ។​ ជំ​រុញ​ការ​អភិវឌ្ឍ​អនុតំ​បន់​តាម​រយៈ​មណ្ឌល​ដើម​ទង​កសិកម្ម​។​ អភិវឌ្ឍ​តុល្យ​ភាព​ ឆ្ពោះ​ទៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រយាល​ដើម្បី​ប្រ​ជា​ជន​ជាច្រើន​បាន​ទទួល​ផល​ប្រ​យោជន៍​ ពី​ការ​អភិវឌ្ឍ​នា​ពេល​អនា​គត។​ ទន្ទឹម​នឹង​បញ្ហា​ធានា​សន្តិ​សុខ​ប្រ​ភព​ទឹក​សម្រាប់​ផលិត​កម្ម​និង​ជីវ​ភាព​ គប្បី​ចលនា​ប្រ​ជា​កសិករ​ផ្លាស់​ប្តូរ​របៀបវប្បកម្ម​ យក​ចិត្ត​ទុក​ដល់​កម្ម​សភា​ព​ជំ​រុញ​កសិកម្ម​ ឧបត្ថម្ភ​កសិករ​ផ្លាស់​ប្តូរ​របៀប​វប្បកម្ម​តាម​បែប​ប្រ​ពៃណី​ទៅ​របៀប​ទំ​នើប​។​

សង្កត់​ធ្ងន់​លើ​សំ​ណូម​ពរ​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​យូរ​អង្វែង​ ជំ​នួស​ឱ្យ​ឃើញ​តែ​ផល​ប្រ​យោជន៍​ចំ​ពោះ​មុខ​។​ ផ្លាស់​ប្តូរ​គោល​គំ​និត​ និង​បញ្ហា​ចោទ​ចំ​ពោះ​ការ​អភិវឌ្ឍ​របស់​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ បណ្ឌិត​វ៉ូវ​ថា​ញ់តឺ​អាញ់ នា​យក​សាលា​គោល​នយោ​បាយ​សាធា​រណៈ​និង​គ្រប់​គ្រង​នៃ​សាកល​វិទ្យា​ល័យ​ Fulbright យល់​ថា​៖  តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ គប្បី​អភិវឌ្ឍ​ខឿន​សេដ្ឋ​កិច្ច​កសិកម្ម​ទំ​នើប​ ជំ​នួស​ឱ្យ​ការ​ផលិត​កសិកម្ម​តាម​បែប​បុរាណ។​ ជាក់​ស្តែង​គឺទី​ផ្សារ​មុខ​ទំ​និញ​សកម្ម​ភាព​ខាង​កសិកម្ម​ ផ្សារ​ភ្ជាប់​នឹង​ទីផ្សារ​ដើម្បី​លំ​នឹង​ច្រក​ចេញ​។​ ឧស្សា​ហូប​នីយកម្ម​និង​បច្ចេក​វិជ្ជា​ឧបនីយកម្ម​កសិកម្ម​ ដើម្បី​បង្កើន​ទិន្ន​ផល​និង​គុណ​ភាព​។​ ទន្ទឹម​នឹង​នោះ​ គប្បី​មាន​សេវា​កសិកម្ម​ដើម្បី​បង្កើន​មុខ​ជំ​នាញ​និង​ប្រ​សិទ្ធ​ភាព​។​ តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ គប្បី​ផ្លាស់​ប្តូរ​ទស្សនៈ​អំ​ពី​សន្តិ​សុខ​ស្បៀង​ ផ្តើម​ពី​នោះ​ បង្ក​បរិយា​កាស​បត់​បែន​សម្រាប់​ភូមិ​ភាគ​នីមួយ​ៗ​ផ្លាស់​ប្តូរ​និង​រចនា​សម្ព័ន្ធ​កសិកម្ម​ឡើង​វិញ​។​ អនុញ្ញាត​ឱ្យ​បង្វែរ​បត់បែន​រវាង​គោល​ដៅ​ប្រើ​ប្រាស់​ដី​កសិកម្ម​ខុស​ៗ​គ្នា​ ដើម្បី​បង្កើន​ប្រ​សិទ្ធ​ភាព​ បន្សាំនឹង​ទីផ្សារនិង​ការ​ប្រែប្រួល​អា​កាស​ធាតុ​៕​

មីញ​ហ្វៀង​-សុផន

ចែករំលែកអត្ថបទ