“ពង្រីករណសិរ្សសាមគ្គី ប្រមូលផ្តុំយុវជនតំបន់ជនជាតិភាគតិច” គឺជាលទ្ធផលមួយក្នុងចំណោមលទ្ធផលទាំងឡាយដែលលេចធ្លោ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំប្ដូរវេនការងារសម្ព័ន្ធយុវជន និងចលនាយុវជនឆ្នាំ ២០២០ បណ្ដុំវាលរាបទន្លេតៀងនិងទន្លេហូវ អាស្រ័យសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ចាត់តាំងឡើងនៅខេត្តកាម៉ាវ។
លោកង្វៀងង៉ុកឡឿង លេខាមជ្ឈិមសម្ព័ន្ធយុវជនប្រគល់ផ្លាកនិមិត្តរូបដល់កម្មាភិបាលសម្ព័ន្ធយុវជនកាម៉ាវដើម្បីដំណើរការសកម្មភាព។
យោងតាមរបាយការណ៍ ក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២០ បណ្ដុំប្រឡងប្រណាំងចំនួន ២ ក្រុម បានផ្សព្វផ្សាយអនុវត្តនូវសកម្មភាពជាច្រើន សម្បូរបែប។ ការងារសម្ព័ន្ធយុវជន និងចលនាឆ្នាំ ២០២០ ត្រូវបានសម្ព័ន្ធយុវជនខេត្ត ក្រុងក្នុងតំបន់ផ្សព្វផ្សាយនូវខ្លឹមសារសំខាន់ៗ ដោយច្បាមតាមប្រធានបទការងារ “យុវជនវៀតណាមមានមោទនភាពឆ្ពោះទៅមុខក្រោមទង់បក្ស” អនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ និងសេចក្តីសម្រេចចិត្តមហាសន្និបាតសម្ព័ន្ធយុវជនទូទាំងប្រទេសលើកទី XI និងភារកិច្ចនយោបាយរបស់មូលដ្ឋាន ដោយសម្រេចបានលទ្ធផលជាក់ស្តែងមួយចំនួនលើគ្រប់វិស័យ។ ទន្ទឹមនឹងនោះ ការងារអប់រំក៏បានយកចិត្តទុកដាក់និងចលនាប្រឡងប្រណាំងរៀនសូត្រ ពលកម្ម អភិវឌ្ឍសេដ្ឋកិច្ច-សង្គម រក្សាសន្តិសុខសណ្តាប់ធ្នាប់ ទប់ស្កាត់បទល្មើសនិងបាបគ្រោះសង្គម ត្រូវបានអនុវត្តជាក់ស្តែង ឆ្ពោះទៅមូលដ្ឋាន មានការរីករាលដាល បង្កើតបាននូវបែបផែនល្អសម្រាប់សាធារណមតិ ហើយបានទាក់ទាញកម្លាំងយុវជនចូលរួមយ៉ាងច្រើន។ ការងារពង្រីករណសិរ្សសាមគ្គី ប្រមូលផ្តុំយុវជនត្រូវបានយកចិត្តទុកដាក់ ផ្តោតលើការអភិវឌ្ឍអង្គការសមាគមក្នុងអាជីវកម្ម មិនមែនរដ្ឋ បន្តការកសាង ពង្រឹងនិងពង្រីកប្រសិទ្ធភាពសកម្មភាពរបស់ក្លឹប ក្រុមសិល្បៈក្នុងការងារប្រមូលផ្តុំយុវជន ពង្រីករណសិរ្សសាមគ្គី ប្រមូលផ្តុំយុវជនតំបន់ជនជាតិភាគតិចនិងអ្នកកាន់សាសនា។ មធ្យមភាគនៃការប្រមូលផ្ដុំយុវជននៅមូលដ្ឋានស្រូបអត្រាជិត ៧៥% នៃចំនួនយុវជនសរុបដែលមានវត្តមាននៅភូមិភាគ។
នៅក្នុងកិច្ចប្រជុំ គណៈចាត់តាំងបានប្រគល់ផ្លាកនិមិត្តរូបសួនកំសាន្តសម្រាប់កុមារខេត្តកាម៉ាវចំនួន ២ គិតតម្លៃទឹកប្រាក់ ៤០០ លានដុង និងកន្សែងក្រហមចំនួន ២.០០០ កន្ទុយ ជាអំណោយរបស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលជូនកុមារខេត្តកាម៉ាវ។ ទន្ទឹមនឹងនោះ បានផ្តល់អាហារូបករណ៍ចំនួន ៥០ ចំណែកដល់សិស្ស និងនិស្សិតជនជាតិភាគតិចមានស្ថានភាពលំបាករបស់ខេត្តកាម៉ាវ អាហារូបករណ៍មួយចំណែកៗ គឺទឹកប្រាក់ ១ លានដុង។ ក្នុងនោះ មូលនិធិ ង្វៀងថាយប៊ិញ ចំនួន ២០ ចំណែក មូលនិធិអាហារូបករណ៍ វ៉ឺអាយិញ ចំនួន ២០ ចំណែក និងក្លឹបដំណើរនៃក្ដីស្រឡាញ់ ចំនួន ១០ ចំណែក៕
យោង៖ កាសែតជនជាតិនិងអភិវឌ្ឍន៍-ទីទុយ